Khmernote Media
  • Nissan Auto Tech

    ក្រោយពីការគាំទ្រយ៉ាងពេញទំហឹងជាមួយនឹងការលក់រថយន្ត Leaf ដែលប្រើប្រាស់អគ្គិសនីកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន​ Nissan បានបញ្ចេញគម្រោងថ្មីមួយជាប្រភេទ Sedan ដែលដើរដោយប្រព័ន្ធអគ្គិសនីថ្មីរបស់ខ្លួន ហើយកាន់តែពិសេសគឹវាអាចបើកបរបានដោយស្វ័យប្រវត្តិ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនីជាមួយនឹងក្រុមហ៊ុន Tesla។ ក្នុងកម្មវិធីដាក់បង្ហាញរថយន្តកាលពីថ្ងៃ ច័ន្ទ ម្សិលមិញនេះនៅទីក្រុង Detroit សហរដ្ឋអាមេរិក ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Nissan បានបញ្ចេញគម្រោងរថយន្តអគ្គិសនី ដែលជាប្រភេទ រថយន្តស្ព័រ កូនកាត់ Sedan ដែលវាជារថយន្តដែលមានកម្លាំងខ្លាំង និងរត់បានឆ្ងាយមកពីអនាគត។ នេះជាលើកទី៣ ហើយក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលក្រុមហ៊ុន Nissan តែងតែបញ្ចេញនូវគម្រោងរថយន្តអគ្គិសនីជាហូរហែ ដោយកាលពីឆ្នាំ ២០១៧ គឺរថយន្ត Nissan Vmotion

    January 15, 2019
  • អន្តរជាតិ

    រថពាសដែកធំបំផុតនៅលើពិភពលោក និងឈុតទាហានបានបង្ហាញខ្លួននៅក្នុងប្រទេសហ្គាណា និងបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់សារព័តជាតិ និងអន្តរជាតិជុំវិញពិភពលោកផងដែរ។ រថពាសដែកនេះត្រូវបានគេដាក់បង្ហាញជាផ្លូវការ ក្នុងកម្មវិធីតាំងពិព័រណ៍បច្ចេកវិទ្យាប្រចាំឆ្នាំ ដែលបានរៀបចំឡើងដោយក្រុមហ៊ុន Kantanka Group ក្នុងរដ្ឋធានី Accra ប្រទេសហ្គាណា។ ការតាំងពិព័រណ៍នេះក៏មានការចូលរួមពីសំណាក់ក្រុមយោធាគ្រប់ជាន់ថ្នាក់នៃក្រសួងការពារជាតិ និងក្រោមអធិបតីភាពរបស់មេដឹងនាំកំពូលៗហ្គាណាផងដែរ។ យ៉ាងណាក្តី គេមិនបានបញ្ជាក់ថា រថពាសដែកដ៏ធំបំផុតនេះមានឥទ្ធិពលខ្លាំង និងបំពាក់ដោយបច្ចេកវិទ្យាទំនើបប៉ុណ្ណានោះទេ ដោយគេគ្រាន់តែបញ្ជាក់ថា វាមានកម្ពស់ ៤ ម៉ែត្រ និងបណ្តោយ ១២ ម៉ែត្រ។ សូមអញ្ជើញប្រិយមិត្តទស្សនារូបភាព និងវីដេអូនៃរថពាសដែកធំបំផុតនៅលើពិភពលោកដូចខាងក្រោមនេះ៖ https://www.youtube.com/watch?v=hnxeMEBBT6Q https://www.youtube.com/watch?time_continue=125&v=9YXAJBh0TgE អត្ថបទ៖ ភក្តី ប្រភព៖ RT

    January 15, 2019
  • បច្ចេកវិទ្យា

    យន្តហោះខ្នាតតូច ឬតាមភាសាបច្ចេកទេសគេហៅថា​ HOVERBIKE សេរីថ្មី ត្រូវបានគេដាក់បង្ហាញជាផ្លូវការហើយនៅឯមជ្ឈមណ្ឌល CES  ក្រុង Las Vegas សហរដ្ឋអាមេរិក។ យន្តហោះខ្នាតតូចនេះដើរដោយថាមពលអគ្គីសនី និងអាចប្រើប្រាស់បានក្នុងរយៈពេល ៣០ នាទីរាល់ការសាកថ្មម្តង។ លក្ខណៈពិសេសផ្សេងទៀតរបស់យន្តហោះខ្នាតតូចនេះមានដូចជា វាអាចហោះហើរផុតពីដីបានកម្ពស់ ៥ ម៉ែត្រ និងអាចបើកបរបានក្នុងល្បឿនអប្បបរិមា ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាត្រូវបានគេដាក់លក់ក្នុងតម្លៃ ១៥០,០០០ ដុល្លារអាមេរិក។ សូមបញ្ជាក់ជូនថា យន្តហោះប្រភេទនេះមិនត្រូវបានគេលក់លើទីផ្សារសម្រាប់មហាជនទូទៅទិញយកទៅប្រប្រាស់ជាលក្ខណៈឯកជននោះទេ ព្រោះវាមិនអាចយកទៅប្រើប្រាស់លើផ្លូវសាធារណៈបានដូចយានជំនិះផ្សេងទៀតនោះទេ។ ជាក់ស្តែងយន្តហោះខាងលើនេះ កំពុងតែត្រូវបានប្រើប្រាស់ដោយកម្លាំងប៉ូលិសនៅក្នុងប្រទេសអារ៉ាប់រួម ដើម្បីប្រើប្រាស់ក្នុងពេលចាំបាច់តែប៉ុណ្ណោះ។ លោកអ្នកអាចទស្សនារូបភាព និងវីដេអូនៃយន្តហោះខ្នាតតូចនេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    January 15, 2019
  • កីឡា

    ខ្សែការពាររបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Jordi Alba សង្ឃឹមថានឹងបន្ដស្នាក់នៅជាមួយនឹងក្លឹបយក្សរបស់អេស្ប៉ាញមួយនេះ ស្របពេលដែលកុងត្រារបស់ខ្សែការពាររូបនេះនឹងបញ្ចប់នៅក្នុងឆ្នាំ 2020 ខាងមុខនេះ។ ការចចាររវាងក្លឹបនិងខ្សែការពារសញ្ជាតិអេស្ប៉ាញរូបនេះក្នុងការបន្ដកុងត្រាថ្មីនិងធ្វើឡើងនៅក្នុងប៉ុន្មានខែខាងមុខទៀត ប៉ុន្ដែកិច្ចព្រមព្រៀងនេះមិនទាន់បានយល់ព្រមពី Alba នៅឡើយទេ ខណៈដែលខ្សែការពាររូបនេះចង់បានប្រាក់ចំណូលខ្ពស់ដូចខ្សែការពារ Gerard Pique និងខ្សែបម្រើការពារ Sergio Busquets ដែរ។ យោងតាមការចុះផ្សាយរបស់សារពត៌មាន Marca ដែលស្រង់សម្ដីរបស់ខ្សែការពារ Jordi Alba បានឲ្យដឹងថា៖ Alba គាត់ចង់បន្ដស្នាក់នៅជាមួយនឹង Barcelona ព្រោះ Barcelona គឺជាក្លឹបដែលរូបគេស្រឡាញ់ខ្លាំងនិងចង់លេងឲ្យ ប៉ុន្ដែគ្រប់យ៉ាងគឺសម្រេចលើ Barcelona។ បុត្រ ប្រភពៈ Goal

    January 14, 2019
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ម្ចាស់គណនី Facebook ដែលមានឈ្មោះថា​ Amrozi រស់នៅក្នុងខេត្ត Riau ប្រទេសឥណ្ឌូនេស៊ី បានចែលរំលែករឿងដ៏ហួចចិត្តមួយតាមបណ្តាញសង្គម ក្រោយគាត់បានឈ្នះរង្វាន់ធំមួយពីម៉ាស៊ីនហ្គេមនៅតាមផ្សារទំនើប ដែលរង្វាន់នោះជាប្រអប់ទូរស័ព្ទ iPhone X តែធាតុពិតរបស់នៅខាងក្នុងបែជារបស់ផ្សេងទៅវិញ។ តាមរយៈបណ្តាញសង្គមរបស់គាត់បានរៀបរាប់ថា គាត់បានទៅលេងហ្គេមនៅក្នុងម៉ាស៊ីន Claw Machine ដែលហ្គាមនេះតម្រូវឲ្យគាត់ទិញកាក់សម្រាប់ដាក់ចូល ដើម្បីទទួលបានសិទ្ធចាប់យករង្វាន់ណាមួយពីក្នុងម៉ាស៊ីន។ គាត់បានទិញកាក់ជាច្រើន និងព្យាយាយមចាប់យ៉ាងយូរ រហូតចាប់រង្វាន់ធំគឺប្រអប់ទូរស័ព្ទ iPhone X។ ក្រោយចាប់បានភ្លាម គាត់សប្បាយចិត្តយ៉ាងខ្លាំង តែពេលដែលគាត់បើកប្រអប់នោះមើល ទើបឃើញថាក្នុងនោះមានថ្មមួយដុំ និងសូកូឡាមួយចំនួនវិញ ដែលធ្វើឲ្យគាត់ខកចិត្តយ៉ាងខ្លាំង។ លោកអ្នកអាចទស្សនាវីដេអូដូចខាងក្រោមនេះ៖ អត្ថបទ​៖ ភក្តី

    January 14, 2019
  • កីឡា

    គ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal លោក Unai Emery ចង់ឃើញខ្សែបម្រើ Mesut Ozil ចាកចេញពីក្លឹបនៅក្នុងខែមករានេះ ដើម្បីសម្រួលដល់ការផ្ទេរផ្សេងទៀតនៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងារនេះ។ ក្នុងមួយរយៈចុងក្រោយនេះខ្សែបម្រើ Mesut Ozil បានធ្លាក់ចេញពីការចាប់អារម្មណ៍របស់លោក Unai Emery ហើយកាលពីថ្ងៃសៅរ៍កន្លងទៅក្នុងជំនួបជាមួយនឹង West Ham លោក Unai Emery មិនបានកោះហៅខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះមកចូលរួមជាមួយនឹងក្រុមទេ។ លោក Unai Emery ចង់លក់ខ្សែបម្រើ Mesut Ozil នៅក្នុងខែមករានេះ ដើម្បីបានប្រាក់ខ្លះសម្រួលដល់ការផ្ទេរកីឡាករផ្សេងៗក្នុងទីផ្សារដោះដូរកីឡាករនេះ។ ការសម្រេចចិត្តបែបនេះរបស់លោក Unai Emery

    January 14, 2019
  • អន្តរជាតិ

    ដោយយើងតែងសង្កេតឃើញថាមានករណីជាច្រើនកើតឡើងចំពោះកុមារ ដូចជាលង់ទឹក ឬគ្រោះថ្នាក់ផ្សេងៗជាដើម ជាក់ស្តែងប្រហែលជាមុននេះបន្តិចមានករណីកុមារតូចមួយរូបបានលង់ទឹកស្លាប់នៅឯ វត្តត្រាច ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១ និង៣០នាទីល្ងាច នេះបើតាមគណនីហ្វេសប៊ុកមួយឈ្មោះថា កូន ទន្សាយធំ ដែលបានបង្ហោះវីដេអូអំពីករណីនេះនៅលើគណនីរបស់ខ្លួន។ សូមឪពុកម្តាយគ្រប់រូប បង្កើនការប្រុងប្រយ័ត្នបន្ថែមជាពិសេសចំពោះបុត្រធីតាតូចៗ ដើម្បីជៀសវាងករណីបែបនេះកើតឡើងចំពោះលើកូនៗរបស់អ្នក៕ អត្ថបទ៖ មេសា

    January 14, 2019
  • អន្តរជាតិ

    ថៃ៖ បើយោងតាមនាយកដ្ឋានគ្រប់គ្រង់ការបំពុលបរិស្ថាន (PCD) របស់ថៃបានឲ្យដឹងថា អ័ព្ទ និងខ្យល់ផ្ទុកដោយធូលី និងជាតិពុល កំពុងតែកើតមាននៅតាមបណ្តាទីតាំងសំខាន់ៗជាច្រើនកន្លែងក្នុងទីក្រុងបាងកកនាព្រឹកនេះ ជាក់ស្តែងព្រលានយន្តហោះសុវណ្ណាភូមិគឺកំពុងតែមានអ័ព្ទយ៉ាងខ្លាំង ដែលអាចជះឥទ្ធិពលអាក្រក់ជាច្រើនផងដែរ។ បើយោងតាម PCD បានបញ្ជាក់ថា បញ្ហាខាងលើនេះកំពុតែកើតមាននៅទីតាំងសំខាន់ៗចំនួន ៣៥ ហើយនៅតំបន់ខ្លះកម្រិតជាតិពុល ឬធូលីនៅក្នុងខ្យល់មានកម្រិតអាចប៉ះពាល់ដល់សុខភាព ដែលតំបន់ទាំងនោះមានដូចជា Bang Khunthian, Bang Na, Bang Kapi, Din Daeng, Pathumwan, Thon Buri, Phaya Thai និង Wang Thong

    January 14, 2019
  • រថយន្ត

    យោងតាមការបញ្ជាក់ពី នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយព័ត៌មានបន្តគ្នាច្រើនតាមរយ:ហ្វេសប៊ុក ព្រមទាំងមានចំងល់ពីសាធារណជនទាក់ទងនឹងការផ្ទេរកម្មសិទ្ធិយានយន្ត និងការកាន់កាប់ជាក់ស្តែង ដូចនេះ យើងខ្ញុំសូមធ្វើការជូនជាព័ត៌មានដូចខាងក្រោម÷ យោងសេចក្តីជូនដំណឹងលេខ០០២/១៦ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងត្រូវបានធ្វេីឱ្យមោឃៈភាពនូវសេចក្តីជូនដំណឹងលេខ០០១/១៦ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៦ ក្នុងន័យនេះបងប្អូន ដែលកាន់កាប់យានយន្តជាក់ស្តែង ដើម្បីអាចធ្វើចរាចរណ៍បានដោយស្របច្បាប់ បងប្អូនត្រូវទៅបង់ពន្ធនិងធ្វើផ្លាកលេខ ក្នុងករណីមិនទាន់បង់ពន្ធនិងមិនទាន់ធ្វើផ្លាកលេខ​។ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បងប្អូនដែលកាន់កាប់យានយន្តជាក់ស្តែងអាចធ្វើចរាចរណ៍បានដោយស្របច្បាប់ ដោយមិនចាំបាច់ធ្វើការផ្ទេរកម្មសិទ្ធិទេ។ ប៉ុន្តែបើបងប្អូនមានបំណងផ្ទេរកម្មសិទ្ធិយានយន្ត ត្រូវបំពេញបែបបទសុំផ្ទេរកម្មសិទ្ធិនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឬមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ខេត្ត តាមនីតិវិធីនៃការផ្ទេរកម្មសិទ្ធិដែលមានស្រាប់។

    January 14, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចេញលក់ទូរស័ព្ទ iPhone ស៊េរីថ្មីចំនួន៣ម៉ូឌែលនៅឆ្នាំនេះ។ យោងតាមកាសែត The Wall Street Journal បានរាយការណ៍ថា ក្រុមហ៊ុន Apple នឹងបង្ហាញអ្នកស្នងតំណែងពី iPhone XR ជាមួយអេក្រង់ LCD រួមជាមួយនឹងទូរស័ព្ទពីរម៉ូឌែលផ្សេងទេ។ ទូរស័ព្ទទំនើបរបស់ Apple ដែលនឹងមកដល់នៅចុងឆ្នាំ ២០១៩ នេះ ក៏មានពាក្យចចាមអារ៉ាមថា អាចនឹងបំពាក់មកជាមួយកាមេរ៉ាចំនួន៣គ្រាប់ផងដែរ ហើយដែល Apple អាចនឹងធ្វើបែបនេះចំពោះ iPhone ជំនាន់ក្រោយ ក៏ព្រោះតែបច្ចុប្បន្ននេះស្មាតហ្វូន Android

    January 14, 2019