ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បងប្អូនខ្មែរនៅប្រទេសថៃប្រុងប្រយ័ត្ន! អ័ព្ទ និងខ្យល់កខ្វក់ ចាប់ផ្តើមវាយប្រហារទីក្រុងបាងកកហើយ (មានវីដេអូ)

    BY Khmernote Media January 14, 2019
    បងប្អូនខ្មែរនៅប្រទេសថៃប្រុងប្រយ័ត្ន! អ័ព្ទ និងខ្យល់កខ្វក់ ចាប់ផ្តើមវាយប្រហារទីក្រុងបាងកកហើយ (មានវីដេអូ)

    ថៃ៖ បើយោងតាមនាយកដ្ឋានគ្រប់គ្រង់ការបំពុលបរិស្ថាន (PCD) របស់ថៃបានឲ្យដឹងថា អ័ព្ទ និងខ្យល់ផ្ទុកដោយធូលី និងជាតិពុល កំពុងតែកើតមាននៅតាមបណ្តាទីតាំងសំខាន់ៗជាច្រើនកន្លែងក្នុងទីក្រុងបាងកកនាព្រឹកនេះ ជាក់ស្តែងព្រលានយន្តហោះសុវណ្ណាភូមិគឺកំពុងតែមានអ័ព្ទយ៉ាងខ្លាំង ដែលអាចជះឥទ្ធិពលអាក្រក់ជាច្រើនផងដែរ។ បើយោងតាម PCD បានបញ្ជាក់ថា បញ្ហាខាងលើនេះកំពុតែកើតមាននៅទីតាំងសំខាន់ៗចំនួន ៣៥ ហើយនៅតំបន់ខ្លះកម្រិតជាតិពុល ឬធូលីនៅក្នុងខ្យល់មានកម្រិតអាចប៉ះពាល់ដល់សុខភាព ដែលតំបន់ទាំងនោះមានដូចជា Bang Khunthian, Bang Na, Bang Kapi, Din Daeng, Pathumwan, Thon Buri, Phaya Thai និង Wang Thong Lang ជាដើម។

    ហើយនៅតំបន់មួយចំនួនដូចជា Samut Prakan, Nonthaburi, Pathum Thani, និង Samut Sakhon ខ្យល់គឺមានផ្ទុកធូលី និងជាតិពុលក្នុងកម្រិតខ្ពស់ខ្លាំង ដែលអាចប៉ះពាល់ដល់ទាំងសុខភាព ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនតែម្តង។ យ៉ាងណាក្តី គេរំពឹងថាបញ្ហាធម្មជាតិមួយនេះ និងបាត់ទៅវិញក្នុងពេលដ៏ឆាប់ខាងមុខ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay