Khmernote Media
  • អន្តរជាតិ

    ចិន៖ ទារិកាទើបតែមានអាយុ ២២ ខែម្នាក់ បានធ្វើឲ្យក្រុមវេជ្ជបណ្ឌិតមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេបានរកឃើញថា នាងមានជំងឺគ្រោះក្នុងតម្រង់នោម។ ករណីដ៏កម្រនេះបានកើតឡើងនៅក្នុងខេត្ត Guangzhou ប្រទេសចិន។ មុនពេលរកឃើញថានាងមានបញ្ហាខាងលើទារិការូបនេះមានបញ្ហាពេលបត់ជើងតូចជាខ្លាំង និងពេលខ្លះបត់ជើងតូចដោយមានលាយឈាមមកជាមួយទៀតផង។ ពេលបញ្ជូននាងទៅដល់មន្ទីរពេទ្យលើកដំបូង ក្រុមវេជ្ជបណ្ឌិតពិតជាមានការងឿងឆ្ងល់ជាខ្លាំង ចំពោះអាការរបស់នាង ព្រោះនាងទើបតែមានអាយុជាងមួយឆ្នាំសោះហេតុអ្វីបានជាមានអាការដូចនេះទៅវិញ។ យ៉ាងណាក្តីក្រោយការពិនិត្យយ៉ាងល្អិតល្អន់ ទើបគេបានរកឃើញថា នៅក្នុងតម្រង់នោមរបស់នាងមានដុំគ្រួសចំនួន ៩ គ្រាប់ ហើយមានដុំខ្លះមានទំហំរហូតដល់ ២ សង់ទីម៉ែត្រឯណោះ។ ក្រោយរកឃើញនេះក្រុមវេជ្ជបណ្ឌិតបានបន្តសាកសួរពីរបៀប ដែលម្តាយចិញ្ចឹមទារិការូបនេះ ហើយម្តាយរបស់នាងក៏បានប្រាប់ថា គាត់តែងទិញថ្នាំគ្រាប់កាល់ស្យូម និងខ្លាញ់ត្រីមកកិនឲ្យម៉ត់បញ្ចូលឲ្យកូនគាត់ញ៉ាំតាំងពីនាងនៅតូចម្លះ ដើម្បីឲ្យនាងឆាប់ធំធាត់។ ក្រុមវេជ្ជបណ្ឌិតបានអះអាងថា ការឲ្យទារកញ៉ាំថ្នាំកាល់ស្យូម និងខ្លាញ់ត្រីនេះហើយ ទើបធ្វើឲ្យនាងមានបញ្ហាសុខភាពដូចនេះ

    January 14, 2019
  • កីឡា

    ខ្សែបម្រើចាស់វស្សា Cesc Fabregas បានផ្ទេរទៅកាន់ក្លឹប AS Monaco ដែលដឹកនាំដោយមិត្តរួមក្រុមរបស់គេ Thierry Henry ជាផ្លូវការហើយ បន្ទាប់ពីខ្សែបម្រើវ័យ 31 ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងប្រកួតចុងក្រោយជាមួយនឹងក្លឹបតោខៀវ Chelsea ក្នុងជំនួបប៉ះជាមួយនឹង Nottingham Forest ក្នុងការប្រកួតពានរង្វាន់ FA Cup។ អតីតខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal រូបនេះបានលាអ្នកគាំទ្រទាំងទឹកភ្នែកក្នុងប្រកួតចុងក្រោយជាមួយនឹងក្លឹបតោខៀវ Chelsea កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រោមពេលរួមរស់ជាមួយនឹងក្លឹបតោខៀវ Chelsea តាំងពីឆ្នាំ 2014 មក។ ខ្សែបម្រើ Cesc Fabregas បានផ្ទេរទៅកាន់ក្លឹប AS Monaco ក្នុងតម្លៃផ្ទេរ

    January 12, 2019
  • កីឡា

    ក្លឹប Sevilla បានបញ្ជាក់ថាពួកគេបានឈានដល់ការព្រមព្រៀងទិញខ្សែប្រយុទ្ធ Munir El Haddadi ពីក្លឹប Barcelona កាលពីម្សិលមិញនេះ។ បន្ទាប់ពីខ្សែប្រយុទ្ធ Munir El Haddadi ពិបាកស្វែងរកឱកាសក្នុងការជាប់ជម្រើសដំបូងរបស់លោក Ernesto Valverde ក្នុងរដូវកាលនេះ ធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះសម្រេចចិត្តចាកចេញពីក្លឹបអ្នកមានបុណ្យ Barcelona ដើម្បីស្វែងរកក្លឹបថ្មីដែលផ្ដល់ឱកាសឲ្យរូបគេបានបង្ហាញខ្លួនលើទីលានញឹកញាប់ឡើងវិញ។ ក្លឹប Sevilla និងក្លឹបអ្នកមានបុណ្យ Barcelona បានយល់ព្រមលើកិច្ចសន្យាផ្ទេរខ្សែប្រយុទ្ធ El Haddadi ក្នុងតម្លៃផ្ទេរ 1លានអឺរ៉ូ។ ខ្សែប្រយុទ្ធវ័យ 23 ឆ្នាំរូបនេះបានរួមរស់ជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona តាំងពីឆ្នាំ 2014/2015 ក្នុងរដ្ឋកាលលោក Luis Enrique។ ខ្សែប្រយុទ្ធរូបនេះត្រូវបានលោក Enrique

    January 12, 2019
  • អន្តរជាតិ

    ហុងកុង៖ រដ្ឋាភិបាលក្រុងហុងកុងទើបតែចេញសេចក្តីសម្រេចមួយធ្វើការរឹតបន្តឹងយ៉ាងខ្លាំង ចំពោះសកម្មភាពមិនគោរពភ្លេងជាតិចិនពីសំណាក់ប្រជាជនហុងកុងខ្លួនផ្ទាល់ ដោយច្បាប់ថ្មីនេះអាចផ្តន្ទាទោសជនណាម្នាក់ ដែលសម្តែងសកម្មភាពប្រឆាំង មិនគាំទ្រ ឬរើសអើងភ្លេងជាតិរបស់ចិនជាលក្ខណៈសាធារណៈឲ្យជាប់គុករហូតដល់ ៣ ឆ្នាំឯណោះ។ ការសម្រេចធ្វើការរឹងបន្តឹងនេះបានធ្វើឡើង ក្រោយមានអ្នកគាំទ្របាល់ទាត់ហុងកុងមួយក្រុមបាននាំគ្នាលើកបដា និងស្រែកយ៉ាងខ្លាំងក្នុងន័យប្រឆាំង និងមិនគោរពភ្លេងជាតិចិន ក្នុងអំឡុងពេល ដែលមានភ្លេងជាតិរបស់ចិនត្រូវបានគេចាក់ក្នុងកីឡដ្ឋានបាល់ទាត់មួយ។ សកម្មភាពរបស់ក្រុមអ្នកគាំទ្របាល់ទាត់នេះត្រូវបានគេមើលឃើញថា ពិតជាបានប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងក្រុងហុងកុង និងរដ្ឋាភិបាលចិន។ ភ្លេងជាតិរបស់ចិននេះមានចំណងជើងថា “March of the Volunteers” និពន្ធដោយលោក Tian Han ក្នុងឆ្នាំ ១៩៣៤ ត្រូវបានគេយកទៅប្រើប្រាស់ជាភ្លេងជាតិនៅឆ្នាំ ១៩៤៩​ និងត្រូវបានគេទទួលស្គាល់ និងប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ ១៩៨២។ សូមបញ្ជាក់ដែរថា

    January 12, 2019
  • បច្ចេកវិទ្យា

    ចិន៖ ប្រទេសចិនបានប្រកាសកាលពីថ្ងៃសុក្រកន្លងទៅថា បេសកកម្ម Chang’e-4 ដែលបានចុះចតជាលើកដំបូងមិនធ្លាប់មាននៅលើអឌ្ឍគោលម្ខាងទៀតនៃភពព្រះច័ន្ទ គឺជោគជ័យជាស្ថាពរហើយ។ ដោយមានជំនួយពីផ្កាយរណប Queqiao (Magpie Bridge) យន្តដើររក Yutu-2 (Jade Rabbit-2) និងយានអវកាស Chang’e-4 យន្តទាំង៣នេះបានជួយថតរូបគ្នាទៅវិញទៅមក ដើម្បីជាភស្តុតាង។ រដ្ឋបាលអវកាសជាតិចិន (CNSA) បាននិយាយថា ឧបករណ៍វិទ្យាសាស្ត្រនៅលើការស៊ើបអង្កេតបានដំណើរការបានយ៉ាងល្អ ហើយរូបភាពដែលថតដោយទិន្នន័យស្ទង់មើល និងការរកឃើញត្រូវបានបញ្ជូនត្រឡប់មកកាន់ដីវិញនៅម៉ោង ៤ និង ៤៧នាទី ល្ងាច (ម៉ោងនៅក្រុងប៉េកាំង) កាលពីថ្ងៃសុក្រ រូបភាពនៃយន្តអវកាសបានបង្ហាញនៅលើអេក្រង់ដ៏ធំមួយនៅឯមជ្ឈមណ្ឌលគ្រប់គ្រងអវកាសប៉េកាំង៕ អត្ថបទ៖ លីដា ប្រភព៖

    January 12, 2019
  • អន្តរជាតិ

    ក្រុងព្រះសីហនុ-(ដំណឹងបឋម) យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានករណីរថយន្តក្រឡុកសុីម៉ងត៍មួយគ្រឿងបានបុកចូលផ្ទះពលរដ្ឋនៅម្តុំខាងមុខបុរីឆឹង សុខាសង្កាត់លេខ៣ក្រុងព្រះសីហនុវេលាម៉ោងជិត១០ព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នេះ បណ្តាលអោយរងការខូចខាតផ្នែកខ្លះខាងមុខផ្ទះ និងខូចខាតយានយន្តមួយចំនួន។ ក្រោយហេតុការណ៍អ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួន។ សេចក្តីរាយការណ៍បន្ថែមជូនជ្រាបពេលក្រោយ)   ប្រភព៖ លោក Huy Bunleng

    January 12, 2019
  • បច្ចេកវិទ្យា

    តើអ្នកដែលធ្លាប់ស្រម៉ៃថាចង់ឲ្យទូរស័ព្ទដៃ Pixel 3 XL របស់អ្នកមានស្រោមការពារជាមួយនឹងក្តាចុច (Keyboard) ដែរឬទេ? ទេ, សូម្បីតែខ្ញុំក៏មិនដែលស្រម៉ៃ ប៉ុន្តែពេលនេះវត្ថុនេះវាមានរូបរាងហើយ។ ក្រុមហ៊ុនផលិតស្រោមការពារទូរស័ព្ទ Tech21 បានប្រកាសពីគ្រឿងបន្លាស់ទូរស័ព្ទថ្មីមួយ ប្រភេទ Evotype ដោយព្រមទាំងបានសន្យាថាវាមានសមត្ថភាពខ្ពស់ក្នុងការផ្តល់បទពិសោធន៍បន្ថែមទៅលើការ Typing ចំពោះទូរស័ព្ទដៃ។ នេះគឺគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះនៃការរចនាម៉ូដដោយក្រុមហ៊ុន Google-y ដែលអាចប្រហែលមកពីវាធ្វើឡើងចេញពីក្រណាត់សំឡីកប្បាសដោយភ្ជាប់ជាមួយបច្ចេកវិទ្យា Soft-touch ប៉ុន្តែខ្ញុំនៅតែមិនច្បាស់ថា តើវាអាចឲ្យយើងងាយស្រួលក្នុងការប្រើប្រាស់វាយអក្សរឬអត់នោះទេ ប្រសិនបើប៊ូតុងក្តាចុចនៃស្រោមទូរស័ព្ទនេះមិនមានចលនាអ្វីទាំងអស់បែបនេះ។ ក្តាចុចនេះគឺត្រូវភ្ជាប់ដោយប្រព័ន្ធ Wireless ទៅកាន់ទូរស័ព្ទ Pixel 3 XL ដោយប្រើប្រាស់ NFC ដែលអាចបញ្ជាក់យ៉ាងច្បាស់ថាវាពិតជាមានសមត្ថភាពខ្ពស់។

    January 12, 2019
  • អន្តរជាតិ

    ថៃ៖ មនុស្សជាច្រើនបានប្រញាប់ប្រញាល់ប្រមូលកំប៉ុងស្រាបៀរនៅតាមដងផ្លូវកាលពីព្រឹកថ្ងៃទី១១ ខែមករា ម្សិលមិញនេះ បន្ទាប់ពីស្រាបៀរលីអូរាប់ពាន់កំប៉ុងនេះបានរមៀលជ្រុះពីឡានដឹករបស់វាតាមបណ្តោយផ្លូវក្នុងតំបន់រ៉ាសាដា។ មន្ត្រីប៉ូលីសត្រូវបានគេជូនដំណឹងអំពីឧបទ្ទវហេតុនេះនៅម៉ោងប្រហែល ៦ព្រឹក ក៏ប៉ុន្ដែដោយសារតែមិនទាន់ដល់ពេល ដែលប៉ូលីសចរាចរត្រូវបំពេញភារកិច្ច ក្រុមមន្ត្រីបានមកដល់កន្លែងកើតហេតុនៅលើផ្លូវ Kingkaew-Uthit រៀងយឺតពេលទៅហើយ។ នៅពេលមកដល់មន្ត្រីប៉ូលីសបានរកឃើញមនុស្សជាច្រើនបានប្រមូល និងយកចេញនូវកំប៉ុងស្រាបៀរជាច្រើនតាម ដែលពួកគេអាចធ្វើបាន។ ខណៈពេលដែលអ្នកផ្សេងទៀតបានជួយប្រមូលសំបកកំប៉ុង និងលាងជម្រះផ្លូវ ដោយសារកំប៉ុងស្រាបៀរមួយចំនួនបានបែកធ្លាយខូចខាតនៅលើផ្លូវ។ អ្នកបើកបរឡានដឹកទំនិញមិនរងរបួសអ្វីទេ ហើយឡានដឹកទំនិញក៏មិនបានខូចខាតដែរ។ មូលហេតុនៃគ្រោះថ្នាក់នេះមិនទាន់ច្បាស់នៅឡើយទេ ប៉ុន្តែបើតាមការស៊ើបអង្កេតជាបឋមវាហាក់បីដូចជាគ្រាន់តែមានការធ្លាក់ស្រាបៀរពីលើឡានដោយសារការទុកដាក់មិនល្អប៉ុណ្ណោះ។ យ៉ាងណាមិញលោក Pongpop Prasopichai ប្រធានស្នងការប៉ូលីសចរាចរទីក្រុងភូកេតបានប្រាប់កាសែតថា៖ «ការយកទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់អ្នកដទៃគឺជាទង្វើលួច មន្ត្រីប៉ូលីសនឹងរង់ចាំម្ចាស់ស្រាបៀរដើម្បីសម្រេចថា តើពួកគេចង់ដាក់ពាក្យបណ្តឹងទាមទារសំណង ឬអត់? បន្ទាប់មកទៀតនគរបាលអាចនឹងធ្វើការចោទប្រកាន់អ្នកដែលពាក់ព័ន្ធទាំងនោះ»៕ អត្ថបទ៖ លីដា ប្រភព៖ thephuketnews

    January 12, 2019
  • អន្តរជាតិ

    ការស្ទះសរសៃឈាមក្រហម ឬសរសៃអាទែ គឺជាបញ្ហាសុខភាពធ្ងន់ធ្ងរមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត​ ខណៈដែលជនរងគ្រោះភាគច្រើនមិនសូវបានចាប់អារម្មណ៍ជាមួយនឹងបញ្ហាមួយនេះទេ។ ជាទូទៅបញ្ហានេះកើតឡើង ដោយកត្តាជាច្រើនដូចជា ការជក់បារីច្រើនហួសកម្រិត ធាត់លើសទម្ងន់ មានបញ្ហាសំពាធឈាម និងមានកម្រិតកូលេស្តេរ៉ុលក្នុងឈាមខ្ពស់ជាដើម។ ខាងក្រោមនេះជាសញ្ញា ៧ យ៉ាង ដែលបញ្ជាក់ថា លោកអ្នកកំពុងតែមានបញ្ហាស្ទះសរសៃឈាមក្រហម៖ ១. មានការឈឺចាប់នៅក្នុងកំភួនជើង ភ្លៅ និងត្រគៀក ពេលដើរ ឬក្នុងអំឡុងពេលធ្វើសកម្មភាពផ្សេងៗ។ ២. ឈឺទ្រូងជាញឹកញាប់ ដែលបញ្ហានេះកើតមានព្រោះលំហូរឈាមទៅកាន់បេះដូងថយចុះ។ ៣. លោកអ្នកចេះតែស្រវាំងភ្នែកជាប្រចាំ ទោះនៅក្នុងពេលដែលលោកអ្នកមានអារម្មណ៍ថាស្រួលខ្លួនក៏ដោយ។ ៤. ខ្នងផ្នែកខាងក្រោមរបស់លោកអ្នកឈឺចាប់ជាប្រចាំ ទាំងពេលអង្គុយ និងពេលដើរ។ ៥. ដកដង្ហើមថប់ៗ

    January 12, 2019
  • អន្តរជាតិ

    ភ្នំពេញ៖ នៅវេលាម៉ោង១៦និង១៥នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការនិងកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ស្រាវជ្រាវ ចាប់បាន ឈ្មោះ ដាំ ញ៉ា នៅចំណុចស្ប៉ា ម៉ាស្សា សង់អេលីហ្ស៊េ តាមផ្លូវត្រសក់ផ្អែម សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ អនុវត្តតាមដីកាបង្កាប់ឱ្យចាប់ខ្លួនលេខ ៦៥២”ហ”ដចន ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ដោយ លោក ពេជ្រ វិជ្ញាធរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះ និងចេញសាលក្រមព្រហ្មទណ្ឌ

    January 12, 2019