សញ្ញា ៧ យ៉ាងបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាស្ទះសរសៃឈាមក្រហម
ការស្ទះសរសៃឈាមក្រហម ឬសរសៃអាទែ គឺជាបញ្ហាសុខភាពធ្ងន់ធ្ងរមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត ខណៈដែលជនរងគ្រោះភាគច្រើនមិនសូវបានចាប់អារម្មណ៍ជាមួយនឹងបញ្ហាមួយនេះទេ។ ជាទូទៅបញ្ហានេះកើតឡើង ដោយកត្តាជាច្រើនដូចជា ការជក់បារីច្រើនហួសកម្រិត ធាត់លើសទម្ងន់ មានបញ្ហាសំពាធឈាម និងមានកម្រិតកូលេស្តេរ៉ុលក្នុងឈាមខ្ពស់ជាដើម។ ខាងក្រោមនេះជាសញ្ញា ៧ យ៉ាង ដែលបញ្ជាក់ថា លោកអ្នកកំពុងតែមានបញ្ហាស្ទះសរសៃឈាមក្រហម៖
១. មានការឈឺចាប់នៅក្នុងកំភួនជើង ភ្លៅ និងត្រគៀក ពេលដើរ ឬក្នុងអំឡុងពេលធ្វើសកម្មភាពផ្សេងៗ។
២. ឈឺទ្រូងជាញឹកញាប់ ដែលបញ្ហានេះកើតមានព្រោះលំហូរឈាមទៅកាន់បេះដូងថយចុះ។

៣. លោកអ្នកចេះតែស្រវាំងភ្នែកជាប្រចាំ ទោះនៅក្នុងពេលដែលលោកអ្នកមានអារម្មណ៍ថាស្រួលខ្លួនក៏ដោយ។
៤. ខ្នងផ្នែកខាងក្រោមរបស់លោកអ្នកឈឺចាប់ជាប្រចាំ ទាំងពេលអង្គុយ និងពេលដើរ។
៥. ដកដង្ហើមថប់ៗ និងឆាប់ហត់ជាងធម្មតា។
៦. ដៃ និងជើងរបស់លោកអ្នក ត្រជាក់ជាប្រចាំ។
៧. មានអាការវិលមុខ និងអស់កម្លាំងជាប្រចាំ។
ក្នុងករណីដែលលោកអ្នកកើតមានអការទាំង ៧ ខាងលើនេះ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside





