Khmernote Media
  • PR

    នៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុនសាមសុង ទើបបង្ហោះចេញនូវវីដេអូ Teaser ថ្មីមួយ ដែលទំនងជាចង់បង្ហើបពីទូរស័ព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបដែលមិនទាន់បានដាក់បង្ហាញពីរូបរាងច្បាស់នៅឡើយទេ តែក៏នឹងមានគម្រោងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះនៅក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី២០ កុម្ភៈ ត្រូវនឹង ទី២១ កុម្ភៈនៅកម្ពុជា។ នៅក្នុងវីដេអូ Teaser ខ្លីនេះដែរបានធ្វើឲ្យអ្នកលេងអ៊ីនធឺណែតភាគច្រើនបាននាំគ្នាទស្សន៍ទាយថាជាទូរស័ព្ទដៃស្មាតហ្វូនស៊េរី Galaxy ថ្មីមួយទៀតដែលគ្រោងនឹងបង្ហាញរូបរាងនាខែក្រោយនេះ ដោយបង្ហាញលេខ10 ធំៗ ដែលបញ្ជាក់ពីការអបអរសាទរខួប 10ឆ្នាំរបស់Samsung Galaxy ដូច្នេះអ្នកគាំទ្រសាមសុងកំពុងរងចាំមើលថាតើ ទូរស័ព្ទដៃស្មាតហ្វូន Galaxy ជំនាន់ថ្មីនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះ។ ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណាដែរចំពោះរូបរាងទូរស័ព្ទដែលកំពុងបង្ហាញនៅក្នុងវីដេអូនេះ?

    January 11, 2019
  • កីឡា

    ក្លឹបកាំភ្លើងធំ Arsenal ខិតជិតដល់ការបញ្ចប់កិច្ចព្រមព្រៀងដើម្បីយកខ្សែបម្រើ Denis Suarez មកកាន់ក្លឹបកាំភ្លើងធំ Arsenal ក្នុងលក្ខខ័ណ្ឌខ្ចីជើងហើយ បន្ទាប់ពីខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានលោក Unai Emery បញ្ចុះបញ្ចូលឲ្យចូលរួមជាមួយនឹង Arsenal។ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះនៅក្នុងសន្និសីទកាសែតមុនការប្រកួត លោក Unai Emery បាននិយាយថា៖ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងារនេះក្លឹបកាំភ្លើងធំ Arsenal អាចនឹងមិនទិញកីឡាករណាមួយទេ ប៉ុន្ដែក្លឹបអាចនឹងព្យាយាមទាក់ទងខ្ចីជើងកីឡាករល្អៗពីក្លឹបដទៃទៀត។ ប្រសិនបើការផ្ទេរជោគជ័យ ការមកដល់របស់ខ្សែបម្រើ Danis Suarez អាចនឹងមានលទ្ធភាពខ្ពស់ក្នុងការប្រជែងយកដំណែងជម្រើសដំបូងជាមួយនឹងខ្សែបម្រើ Alex Iwobi និង Henrikh Mkhitaryan សម្រាប់ពាក់កណ្ដាលរដូវកាលនេះ។ លោក Unai Emery

    January 11, 2019
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន The Telegraph បានឲ្យដឹងថា៖ ក្លឹបតោខៀវ Chelsea បានច្រានចោលសំណើររបស់ក្លឹបអ្នកមានបុណ្យដែលដាក់សំណើរយកខ្សែបម្រើ Malcom រួមជាមួយនឹងទឹកប្រាក់បន្ថែមពីលើដើម្បីប្ដូរយកខ្សែបម្រើស្លាប Willian។ ក្លឹបតោខៀវ Chelsea នៅតែរក្សាជំហររឹងមាំនៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងារនេះ ដោយមិនចង់ឲ្យកីឡាករសំខាន់ណាមួយរបស់ក្លឹបចាកចេញពីក្លឹបដោយខុសគោលដៅឡើយ។ ក្លឹបអ្នកមានបុណ្យ Barcelona បានឲ្យតម្លៃខ្លួនខ្សែបម្រើស្លាប Willian ក្នុងតម្លៃ 50 លានផោន ដោយក្នុងសំណើរនោះក្លឹបអ្នកមានបុណ្យ Barcelona បានដាក់សំណើរផ្ដល់ខ្សែបម្រើ Malcom ដែលទិញពីក្លឹប Roma មកក្នុងតម្លៃ 38លានផោន រួមជាមួយនឹងទឹកប្រាក់បន្ថែម 50លានផោន ដើម្បីសុំប្ដូរជាមួយនឹង Willian ពីក្លឹបតោខៀវ Chelsea

    January 11, 2019
  • Nissan Auto Tech

    ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីឈ្មោះរបស់ជប៉ុន គឺក្រុមហ៊ុន Nissan កាលពីពេលថ្មីៗនេះ ទើបតែបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗជាច្រើនទៅកាន់រថយន្តដើរដោយថាមពលអគ្គិសនីរបស់ខ្លួន ដែលធ្វើឲ្យរថយន្តសេរីថ្មីនេះកាន់តែទំនើប និងមានគុណភាពខ្ពស់ជាងមុន។ កន្លងមករថយន្តដើរដោយថាមពលអគ្គិសនីរបស់ក្រុមហ៊ុន Nissan គឺរថយន្តម៉ាក  Nissan Leaf អាចធ្វើដំណើរបាន ២៤១ គីឡូម៉ែត្រសម្រាប់ការសាកថ្មម្តង និងអាចបើកបរបានក្នុងល្បឿនត្រឹមតែ ៨០ គីឡូម៉ែត្រក្នុងម៉ោងប៉ុណ្ណោះ។ ដោយឡែករថយន្តសេរីថ្មីរបស់ក្រុមហ៊ុន Nissan គឺរថយ​​ន្តម៉ាក  Nissan Leaf+  មានសមត្ថភាពរត់ដោយថាមពលអគ្គិសនី ៦២ គីឡូវ៉ាត់ក្នុងមួយម៉ោង អាចធ្វើដំណើរបានរហូតដល់ទៅ ៣៦៣ គីឡូម៉ែត្រសម្រាប់ការសាកថ្មម្តង និងអាចបើកបរបានក្នុងល្បឿន ១២០ គីឡូម៉ែត្រក្នុងមួយម៉ោង។ រថយ​​ន្តម៉ាក  Nissan

    January 11, 2019
  • អន្តរជាតិ

    មិចស៊ីកូ៖ ក្មេងស្រីអាយុ ១០ ឆ្នាំ បានសម្លាប់ខ្លួនឯង និងបានបន្សល់ទុកនូវសំបុត្រ ដែលបញ្ជាក់ថា នាងសម្លាប់ខ្លួននេះ ដើម្បីធ្វើឲ្យម្តាយរបស់នាងក្លាយជាមនុស្ស ដែលសប្បាយរីករាយបំផុតក្នុងពិភពលោក។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសមិចស៊ីកូ ខណៈដែលប្រទេសមួយនេះកំពុងរៀបចំពិធី Three Kings Day ដែលជាពិធីបុណ្យមួយមានការជូនអំណោយឲ្យគ្នាទៅវិញទៅមកពីសំណាក់ប្រជាជនគ្រប់វ័យ។ អត្ថន័យក្នុងសំបុត្របានបង្ហាញថា ក្មេងស្រីរងគ្រោះតូចចិត្តនឹងខ្លួនឯងជាខ្លាំង ដោយនាងបានគិតថា នាងជាដើមហេតុធ្វើឲ្យឪពុករបស់នាងចាកចេញពីផ្ទះ ហើយនាងគឺជាបន្ទុកដ៏ធំមួយសម្រាប់ម្តាយរបស់នាង ដែលតម្រូវឲ្យម្តាយរបស់នាងខិតខំធ្វើការងារគ្មានពេលសម្រាក់ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ក្មេងស្រីរងគ្រោះថែមទាំងបានគិតទៀតថា បើនាងស្លាប់ទៅម្តាយរបស់នាងនឹងលែងមានបន្ទុក ហើយគាត់ក៏អាចរស់ដោយសប្បាយចិត្ត និងរីករាយផងដែរ។ តាមពិតនាងស្រលាញ់ម្តាយរបស់នាងណាស់ ហើយនាងបានគិតថា ក្នុងឱកាសបុណ្យ Three Kings Day នេះ

    January 11, 2019
  • PR

    កាលពីថ្ងៃទី ១០ ខែមករា កន្លងទៅនេះ ក្រុមហ៊ុន ASUS បានប្រកាសចេញម៉ូដែលទូរស័ព្ទសេរ៊ីថ្មរបស់ខ្លួនចំនួន២ម៉ូដែល នោះគឺZenfone Max (M2) និង ZenFone Max Pro (M2) ដែលមានគុណតម្លៃ និងភាពលើសគេដូចទៅនឹងអ្នកជំនាន់មុនរបស់ខ្លួនដ៏ល្បីល្បាញ គឺZenfone Max M1 និងZenfone Max Pro M1។ ប៉ុន្តែអ្នកជំនាន់ក្រោយត្រូវបានយកឈ្នះអ្នកជំនាន់មុនដោយមានល្បឿនកាន់តែលឿនជាងមុន ធុនជាងមុន និងមានគុណភាពផ្នែកកាមេរ៉ាបានល្អជាងមុនថែមទៀតផង។ កម្លាំងម៉ាស៊ីនខ្លាំង ZenFone Max Pro M2 ត្រូវបានបំពាក់ដោយ Qualcomm

    January 11, 2019
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យកំពុងឆាបឆេះការ៉ាស់សាំងមួយកន្លែង ដែលស្ថិតនៅម្តុំ​បុរីសុវណ្ណមាស​ ភូមិបឹងសាឡាង​ សង្កាត់ទួលសង្កែ​ ខណ្ឌឬស្សីកែវ​ ភ្នំពេញ។ ពេលនេះកំលាំងសមត្ថកិច្ចកំពុងតែធ្វើការបាញ់ទឹកពន្លត់ ចំពោះមូលហេតុនៃការឆាបឆេះនៅមិនទាន់ដឹងនៅឡើយទេ។ សូមរងចាំព័ត៌មានលំអិតនៅពេលក្រោយ!   អត្ថបទ៖ សេម

    January 11, 2019
  • អន្តរជាតិ

    ក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុដ៏ធំរបស់ប្រទេសអង់គ្លេសគឺក្រុមហ៊ុន  Standard Chartered បានធ្វើការព្យាករណ៍ថា នៅក្នុងឆ្នាំ ២០៣០ ខាងមុខនេះ ប្រទេសចិននឹងវ៉ាដាច់អាមេរិកក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីមួយនៅលើពិភពលោក។ ការព្យាករណ៍ដដែលនេះក៏បានបង្ហាញដែរប្រទេសនៅអាស៊ីមួយទៀតគឺប្រទេសឥណ្ឌានឹងក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចទី ២ ខណៈអាមេរិកនឹងធ្លាក់ទៅដល់លេខ ៣។ ការព្យាករណ៍ខាងលើនេះត្រូវបានធ្វើឡើងដោយផ្អែកលើការសិក្សាពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗយ៉ាងល្អិតល្អន់ក្នុងរយៈ ពេលជាច្រើនឆ្នាំបន្តទៅមុខទៀតរហូតដល់ឆ្នាំ ២០៣០។ ខាងក្រោមនេះជាប្រទេសទាំង ១០ ដែលគេព្យាករណ៍ថានឹងបានក្លាយទៅជាប្រទេសមហាអំណាចសេដ្ឋកិច្ចទាំង ១០ នៅឆ្នាំ ២០៣០ ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) គិតជាលានលានដុល្លាអាមេរិក៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    January 11, 2019
  • បច្ចេកវិទ្យា

    ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសកូរ៉េ Samsung បានប្រកាសជាផ្លូវការនូវកាលបរិច្ឆេទ ដែលខ្លួននឹងបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន គឺនៅថ្ងៃទី ២០ ខែកុម្ភៈ ខាងមុខ ដែលនេះវាត្រូវបានគេសន្មត់ថាជាស្មាតហ្វូនកំពូលរបស់ Samsung ត្រកូល S។ ជាមួយគ្នានេះផងដែរ Samsung អាចបង្ហាញនូវបច្ចេកវិទ្យាថ្មីៗ ដែលមានបំពាក់លើ Galaxy S10 ក្រោយពីការស្រាវជាវអស់រយៈពេលយ៉ាងយូរ និងជាពិសេសគឺប្រព័ន្ធ 5G ដែលអាចនឹងដាក់អោយប្រើប្រាស់នៅក្នុងពេលឆាប់ខាងមុខនេះ។ ពិតណាស់ Samsung តែងតែធ្វើព្រឹត្តិការណ៍ Unpack របស់ខ្លួនក្រោយ ព្រឹត្តិការណ៍ Mobile World Congress នៅ Barcelona មួយសប្តាហ៍។ ហើយព្រឹត្តិការណ៍ដ៏ធំមួយនេះ យើងនឹងអាចឃើញមានវត្តមានស្មាតហ្វូនកំពូល

    January 11, 2019
  • អន្តរជាតិ

    ​ភ្នំពេញ​ ៖​ បុរស​ម្នាក់​មិនដឹង​ថា​ បាន​ចូល​ទៅ​សំងំ​លាក់ខ្លួន​នៅ​ក្នុង​លូ​ពី​ពេល​ណា​ តែ​ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​ម៉ោង​៨​យប់​ ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ទល់មុខ​ផ្ទះ​ឧកញ៉ា​ម្នាក់​ នៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ ។​ ​តាម​ប្រភព​ពី​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ពួក​គាត់​បាន​ជិះ​ម៉ូតូ​ឆ្លងកាត់​ទីនោះ​ ក៏​ស្រាប់តែ​លឺ​សំលេង​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ស្រែកហៅ​ពី​ក្នុង​លូ​ និង​លើ​ដៃ​ខ្វៃៗ​ឱ្យ​ជួយ​ ស្រប​ពេល​នោះ​ដែរ​ ពួក​គាត់​ក៏​បាន​ឈប់​ម៉ូតូ​រក​មើល​ក្នុង​លូ​ ស្រាប់តែ​ឃើញ​បុរស​នោះ​សំងំ​នៅ​ក្នុង​លូ​មិនដឹង​តាំងពី​ពេល​ណា​ បន្ទាប់​ពី​ឃើញ​ហេតុការណ៍​នេះ​ ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ក៏​បាន​នាំ​គ្នា​គាស់​គម្រប​លូ​ ដើម្បី​បើក​ឱ្យ​បុរស​រូប​នោះ​ចេញ​មក​ក្រៅ​ ។​ បន្ទាប់​ពី​បាន​ចេញពី​ក្នុង​លូ​មក​ក្រៅ​ហើយ​ បុរស​រូប​នោះ​ហាក់បីដូច​និយាយ​វង្វេងវង្វាន់​ថា​ រូបគេ​បាន​ចូល​ទៅ​ក្នុង​លូ​អស់​រយៈពេល​១០​ថ្ងៃ​មក​ហើយ​ រាល់ថ្ងៃ​ហូប​ទឹកលូ​ធ្វើ​ជា​អាហារ​ ។​ ​ក្រោយ​ពេល​កើតហេតុ​ បុរស​រូប​នោះ​

    January 11, 2019