Khmernote Media
  • រថយន្ត

    ចិន៖ ក្រុមហ៊ុន Great Wall Motors របស់ចិន បាក់ដាក់លក់រថយន្តប្រើដោយកម្លាំងថាមពលអគ្គិសនីដ៏ស្រស់ស្អាតនៅលើទីផ្សារ ហើយរថយន្តប្រភេទនេះត្រូវបានគេចាត់ទុកថាជារថយន្តដែលមានតម្លៃថោកបំផុតលើពិភពលោកផងដែរ។ បើតាមសារព័ត៌ Nextshark ​បានរាយការណ៍ថា រថយន្តប្រើដោយកម្លាំងថាមពលអគ្គិសនីនេះមានឈ្មោះថា​ ORA R1 ប្រើប្រាស់ថាមពលអគ្គិសនី ៣៣ គីឡូវ៉ាត់ក្នុងមួយម៉ោង និងអាចធ្វើដំណើរបាន ៣១២ គីឡូម៉ែត្រ សម្រាប់ការបញ្ចូលថាមពល (សាកថ្ម) ម្តង។ រថយន្តនេះត្រូវបានគេដាក់លក់ក្នុងតម្លៃត្រឹមតែ ៨,៦៨០ ដុល្លារប៉ុណ្ណោះ (តម្លៃក្នុងប្រទេសចិន) ​រួមជាមួយនឹងការធានារយៈពេល ៣ ឆ្នាំ ឬប្រើប្រាស់ក្នុងចម្ងាយ ១២០ ០០០ គីឡូម៉ែត្រ។

    January 10, 2019
  • អន្តរជាតិ

    ថៃ៖ អតីតនាយករដ្ឋមន្ត្រីថៃគឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ត្រូវបានសារព័ត៌មាន South China Morning Post ចុះផ្សាយថា គាត់បានប្រើប្រាស់លិខិតឆ្លងដែនកម្ពុជាដើម្បីធ្វើការរត់គេចខ្លួនពីប្រទេសថៃកាលពីឆ្នាំ​២០១៧ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានថៃ បាងកកប៉ុស្តិ៍។ ប្រភពដដែលនេះក៏បានបង្ហាញថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អាយុ៥១ឆ្នាំ បានប្រើប្រាស់លិខិតឆ្លងដែនកម្ពុជា ដើម្បីចុះបញ្ជីជានាយកប្រតិបត្តិក្រុមហ៊ុន PT Corporation Co ទៀតផង ដែលការចុះបញ្ជីនេះ បានធ្វើឡើងក្រោយពេលដែលមានការតាមចាប់ខ្លួនលោកស្រីពីសំណាក់អាជ្ញាធរថៃ។ ជាងនេះទៅទៀតឯកសារផ្សេងទៀតក៏បាន បង្ហាញថា ៤ ខែបន្ទាប់ពីលោកស្រីបានចុះបញ្ជីក្រុមហ៊ុនខាងលើនេះ លោកស្រីត្រូវបានគេតែងតាំងជាប្រធានក្រុមហ៊ុនកុងស៊ុលកុងតឺន័រអន្តរជាតិ Shantou ដែលជាប្រតិបត្តិករកំពង់ផែមានមូលដ្ឋាននៅខេត្តក្វាងទុងប្រទេសចិនទៀតផង

    January 10, 2019
  • សង្គម

    កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ កម្មវិធីថែទាំផ្លូវ (ROAD CARE) ត្រូវបានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការ ដោយមានការអញ្ជើញចូលរួម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ កម្មវិធី ROAD CARE នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងអ្នកប្រើប្រាស់ផ្លូវថ្នល់ និងក្រុមការងារជួសជុលថែទាំផ្លូវ បង្កើនទំនួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច លើកកម្ពស់គុណភាពផ្លូវ ពង្រីកការចូលរួមពីសាធារណជន បណ្ដុះស្មារតីស្រឡាញ់ថែរក្សាសម្បត្តិជាតិ និងធ្វើជាម្ចាស់ការលើទ្រព្យសម្បត្តិទាំងនោះ។ តាមរយៈកម្មវិធីថែទាំផ្លូវនេះ ប្រជាពលរដ្ឋអាចធ្វើការរាយការណ៍អំពីស្ថានភាពផ្លូវជង្ហុកសំបុកមាន់ជូនអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដោយគ្រាន់តែប្រើកម្មវិធីនោះ ថត បន្ទាប់មកបញ្ជូនរូបភាព ឬវីដេអូឃ្លីប ទៅកាន់ក្រុមការងារទទួលបន្ទុកជាការស្រេច ដើម្បីមានវិធានការ ជួសជុលបានទាន់ពេលវេលា។ ហើយកម្មវិធីថែទាំផ្លូវនេះ នឹងរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយផ្លូវជង្ហុកសំបុកមាន់

    January 10, 2019
  • អន្តរជាតិ

    ចិន៖ សាកសពរបស់យុវតីវ័យ ១៨ ឆ្នាំម្នាក់ ត្រូវបានគេលួចគាស់ចេញពីថ្នូរដោយគ្មានមូលហេតុ ខណៈដែលក្រុមអ្នកជំនាញអះអាងថា សាកសពនេះទំនងជាត្រូវបានគេគាស់យកទៅរៀបការជាមួយនឹងមនុស្ស ដែលពិធីនេះគឺវប្បធម៌បុរាណមួយសម្រាប់ប្រជាជន ដែលរស់នៅក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន។ សូមបញ្ជាក់ថា ជំនឿអរូបិយមួយនេះត្រូវបានប្រជាជនចាស់ៗក្នុងតំបន់ ខាងលើនេះអនុវត្តដោយជឿថា ដើម្បីនាំយកសន្តិភាព និងសុភមង្គលដល់វិញ្ញាណសាកសព ដែលស្លាប់ទៅទាំងនៅលីវ និងជាពិសេសគឺសាកសព ដែលជិតនឹងរៀបការ ឬមានគូស្នេហ៍រួចតែបានស្លាប់ចោលគូស្នេហ៍របស់ខ្លួន។ ពិធីរៀបការជាមួយព្រលឹងខ្មោចនេះត្រូវគេជឿថា នឹងជួយឲ្យព្រលឹងរបស់សាកសពស្ងប់ចិត្ត និងបានរស់នៅដោយសុភមង្គល ក្រោយពេលដែលស្លាប់ទៅ។ ចំពោះករណីខាងលើនេះ ខាងសាច់ញាតិរបស់សាកសពមិនបានអនុវត្តពិធីនេះទេ ហើយគាត់ក៏មិនបានដឹងថា អ្នកណាជាអ្នកធ្វើរឿងនេះដែរ។ យ៉ាងណាក្តី គេសង្ស័យថាមុនពេលស្លាប់យុវតីរូបនេះ មានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់ ហើយបុរសនោះឯងជាអ្នកលួចធ្វើរឿងនេះដោយស្ងាត់ៗ ព្រោះបើគាត់ធ្វើវាជាសាធារណៈ គឺខាងគ្រួសាររបស់សាកសពមិនយល់ព្រមនោះទេ។ គួរលឹកដែរថា

    January 10, 2019
  • កីឡា

    ក្លឹបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខានាំយកខ្សែការពារវ័យក្មេងសញ្ជាតិបារាំង Jean-Clair Todibo ពីក្លឹប Toulouse ដោយគ្មានតម្លៃផ្ទេរកាលពីម្សិលមិញនេះ បន្ទាប់ពីខ្សែការពាររូបនេះនឹងបញ្ចប់កុងត្រាជាមួយនឹងក្លឹប Toulouse នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ខ្សែការពារវ័យ 19 ឆ្នាំ Todibo នឹងមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងពេលបញ្ចប់រដូវកាលនេះ ខណៈដែលពេលនេះ Todibo នឹងបន្ដលេងឲ្យក្លឹប Toulouse រហូតដល់បញ្ចប់រដូវកាលដើម្បីបញ្ចប់កុងត្រារបស់គេជាមួយនឹងក្លឹបក្នុងលីគកំពូលបារាំងមួយនេះ។ ខ្សែការពាររូបនេះនឹងធ្វើដំណើរមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងថ្ងៃទី 1 ខែកក្កដា ខាងមុខនេះ ហើយរូបគេគឺជាកីឡាករដំបូងរបស់ Barcelona ដែលក្លឹបយក្សរបស់តំបន់កាតាឡាន់មួយនេះចុះហត្ថលេខានាំយកមកកាន់ទឹកដី Camp Nou មុនគេនាពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ។ ក្រៅពីលេងតំបន់ការពារ

    January 9, 2019
  • PR

    ប្រម៉ូសិនយក្សដ៏អស្ចារ្យមិនទាន់បានបញ្ចាប់នៅឡើយទេគឺរាល់ការទិញកំពូលស្មាតហ្វូន Galaxy Note 9 ភ្លាមថែមជូន Galaxy J2 Prime ដែលមានតម្លៃ$99 មួយគ្រឿង ភ្លាមៗ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 មករា 2019 ! សម្រាប់ឱកាសឆ្នាំថ្មីនេះ និងដើម្បីអបអរសាទរពិធីចូលឆ្នាំចិននៅពេលខាងមុខនេះ ក្រុមហ៊ុន សាមសុង នៅតែបន្តនូវកម្មវិធីប្រូម៉ូសិនដ៏ពិសេសរបស់ខ្លួនសម្រាប់ Note 9គឺ “កម្មវិធីទិញ Galaxy Note9 នឹងចំណេញបាន$99 ភ្លាមៗ”! ទិញ ១ បានដល់ទៅ ២ នេះពិតជាប្រូម៉ូសិនអស្ចារ្យមែនទែន! អតិថិជនមានជម្រើស

    January 9, 2019
  • កីឡា

    ខ្សែប្រយុទ្ធ Harry Kane បានជួយឲ្យក្លឹបមាន់ខ្នាយមាស Tottenham Hotspur យកឈ្នះក្លឹបតោខៀវ Chelsea ក្នុងទឹកដី Wembly ដោយលទ្ធផល 1-0 ក្នុងការប្រកួតពានរង្វាន់ EFL ជើងទី 1 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីយប់មិញ។ នៅក្នុងការប្រកួតពានរង្វាន់ EFL Cup ឫ Carabao Cup កាលពីយប់មិញនេះ ខ្សែប្រយុទ្ធ Harry Kane បានសុតបញ្ចូលទីបាល់ Penalty 11 ម៉ែត្រ ជួយឲ្យក្លឹប Tottenham Hotspur

    January 9, 2019
  • អន្តរជាតិ

    ប្រសិនបើលោកអ្នកស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ទាំងនេះ តើលោកអ្នកនឹងជ្រើសរើសវិធីមួយណាដើម្បីជួយសង្គ្រោះខ្លួនឯង? សូមលោកអ្នកអានពីស្ថានភាពគ្រោះថ្នាក់នេះ និងជ្រើសរើសយកចម្លើយមួយជាមុនសិន មុនពេលលោកអ្នកទៅអានចម្លើយត្រឹមត្រូវនៅផ្នែកខាងក្រោម៖ ១. វង្វេងផ្លូវនៅលើវាលខ្សាច់។ តើអ្នកគួរធ្វើដូចម្តេច? + ព្យាយាមដើរនៅពេលថ្ងៃ + ព្យាយាមដើរនៅពេលយប់ + ជីករណ្តៅមួយសម្រាប់ខ្លួនឯងនៅលើវាលខ្សាច់ ២. ជាប់នៅក្រោមកម្ទេចថ្ម។ តើអ្នកគួរធ្វើដូចម្តេច? + ធ្វើចិត្តឲ្យត្រជាក់ និងយកអាវយឺតមកគ្របមុខ + ដុតភ្លើង + ព្យាយាមគេចចេញឲ្យលឿន ៣. ត្រីឆ្លាមកំពុងហែលមករកលោកអ្នក។ តើអ្នកគួរធ្វើដូចម្តេច? + បែរមុខចេញពីត្រីឆ្លាម ហើយព្យាយាមហែលឲ្យលឿន + ឡើងលើវា និងព្យាយាមផ្សាំងវា +

    January 9, 2019
  • អន្តរជាតិ

    យើងទាំងអស់គ្នាដឹងហើយថា នរណាម្នាក់ដែលបញ្ចេញមតិរិះគន់ និងប្រមាថព្រះមហាក្ស ពួកគេអាចទទួលខុសត្រូវចំពោះនូវអ្វីដែលគេបាននិយាយ។ ជាការពិតណាស់មានមនុស្សមួយចំនួនត្រូវបានចាប់ខ្លួនពីបទធ្វើបែបនេះកាលពីអតីតកាល ស្រដៀងគ្នានេះដែរជនជាតិម៉ាឡេស៊ីមួយរូបកំពុងទទួលរងនូវការរិះគន់ ដោយសារគេបានរិះគន់មកលើ Agong ដែលជាអតីតព្រះមហាក្សដែលទើបតែលាលែងពីរាជបល្ល័ង្ក។ យោងតាមកាសែត Malay Mail បុរសម្នាក់នោះមានឈ្មោះថា Eric Liew ហើយគាត់ពេលនេះបានបាត់បង់ការងាររបស់គាត់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Cisco (M) Sdn Bhd បន្ទាប់ពីមានប្រជាជនម៉ាឡេស៊ីជាច្រើនបានអំពាវនាវឱ្យមានសកម្មភាពបន្ទាន់ចំពោះបុគ្គលិកមួយនេះតាមរយៈគេហទំព័រ Facebook របស់ Cisco អាស៊ាន។ ក្រៅពីការបះបោរតាមប្រព័ន្ធអ៊ីនធឺណេត សមាជិកគណបក្សប្រឆាំងជាច្រើនក៏បានទៅកាន់ការិយាល័យរបស់ Cisco ជាមួយនឹងអនុស្សរណៈដែលតម្រូវឱ្យមានវិធានការវិន័យប្រឆាំងនឹងអាកប្បកិរិយាមិនសមរម្យរបស់ Eric Liew ដោយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩

    January 9, 2019
  • PR

    កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន  HGB Group Co.,LTD​​​​ បានប្រកាសចាប់ផ្តើមប្រូម៉ូសិនមាសរដូវកាលទី ២ សម្រាប់ការទិញរថយន្ត MAZDA និងទទួលបានឱកាសឈ្នះរង្វាន់មាសរហូតដល់ទៅ២ គីឡូក្រាម។ ថ្លែងក្នុងកម្មវិធី សន្និសីទសារព៌ត័មាន អ្នកស្រី អ៊ុន កញ្ញា បានមានប្រសាសន៍ថា” បន្ទាប់ពីទទួលបានជោគជ័យយ៉ាងសម្បើម សម្រាប់ ក្រុមហ៊ុន HGB Group Co.,LTD ក្នុងការផ្តល់ប្រូម៉ូសិនមាស១គីឡូដល់អតិថិជនរថយន្ត​​​ MAZDA​​ នាចុងឆ្នាំ​២០១៨​ ដោយមានអតិថិជនជាវ ៥៩០គ្រឿងក្នុងរយះពេលត្រឹមតែបីខែប៉ុណ្ណោះ ទើបក្រុមហ៊ុនសម្រេចចិត្តផ្តល់ជូននូវប្រូម៉ូសិនពិសេសនេះម្តងទៀតជូន អតិថិជន ប៉ុន្តែលើកនេះរង្វាន់ធំគឺមាសសុទ្ធរហូតដល់ទៅ ២

    January 9, 2019