- Khmernote Media
- PR
ភ្នំពេញ៖ ទីបំផុតកម្មវិធី ISI PALM នាំសំណាង បានរកឃើញអតិថិជនដែលជាម្ចាស់ទូរទស្សន៍ LG 43 អ៊ិញ ទាំង 50 នាក់ ម្ចាស់ម៉ូតូ Honda Zoomer X 2019 ទាំង 30 នាក់ និងជាពិសេសម្ចាស់រង្វាន់ធំ ផ្ទះមេគង្គ ម៉ូដែល MH 962 ថ្មីសន្លាងមួយខ្នង ដែលបានទៅលើ អតិថិជនឈ្មោះ លីម ដារិទ្ធ ឃុំ សំរោងធំ ស្រុកកៀនស្វាយ ខេត្ត
January 9, 2019 - អន្តរជាតិ
ហ្វីលីពីន៖ គូស្នេហ៍មួយគូបានជួបរឿងខកចិត្ត និងខ្មាស់គេយ៉ាងខ្លាំងក្នុងនៅក្នុងថ្ងៃរៀបការរបស់ពួកគេ ព្រោះតែនំខេក ដែលពួកគេបានទិញយកមកប្រើក្នុងកម្មវិធីកាត់នំនោះតាមពិតគឺជាស្នោ។ រឿងដ៏ហួសចិត្តនេះបានកើតឡើងនៅក្នុងក្រុង Pasig ប្រទេសហ្វីលីពិន។ បើយោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា កូនកំលោះដែលជួបរឿងហួសចិត្តនេះមានឈ្មោះថា Jhon Chen អាយុ ៤០ ឆ្នាំ និងកូនក្រមុំមានឈ្មោះថា Shine Tamayo អាយុ ២៦ ឆ្នាំ ហើយពួកគេបានចំណាយលុយ ២៦៧០ ដុល្លារដើម្បីទិញកញ្ចប់សេវាកម្មរៀបចំកម្មវិធីរៀបការនេះ ដែលតម្លៃនេះគឺរួមបញ្ចូលទាំងនំខេកដ៏ធំមួយ។ យ៉ាងណាក្តី នៅពេលដែលពួកគេគាត់នំខេកនោះ ទើបដឹងថានៅខាងក្នុងនំគឺជាស្នោមិនមែននំនោះទេ។ ក្រោយកើតហេតុនេះ ពួកគេបានប្ដឹងប៉ូលិស ដើម្បីទៅឃាត់ខ្លួនអ្នករៀបចំកម្មវិធីរៀបការឲ្យមកទទួលទោសទៅតាមផ្លូវច្បាប់។ នៅមុខប៉ូលិសអ្នករៀបចំ កម្មវិធីបានសារភាពថា គាត់ពិតជាបានបន្លំដាក់ស្នោនៅផ្នែកខាងក្នុងរបស់នំមែន
January 9, 2019 - អន្តរជាតិ
ការសិក្សាមួយ ដែលបានធ្វើឡើយដោយ World Travel Monitor បានបង្ហាញថា ម៉ាឡេស៊ីបានក្លាយជាប្រទេសទី២ នៅក្នុងតំបន់អាស៊ី ដែលមានចំនួនអ្នកទៅកំសាន្តច្រើនបំផុតក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ។ ការសិក្សានេះបានធ្វើស្រាវជ្រាវ និងពិនិត្យលើតួលេខនៃចំនួនភ្ញៀវទេសចណ៍ ដែលបានទៅកាន់កំសាន្តនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីជាច្រើនដូចជា ហុងកុង តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី សឹង្ហបុរី ថៃ និងបណ្តាប្រទេសដែលជាទិសដៅទេសចរណ៍ជាច្រើនទៀត។ ការសិក្សាក៏បានបង្ហាញដែរថា ប្រទេសថៃ ស្ថិតនៅលំដាប់ទី ២ និងប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី ១ ជាប្រទេស ដែលមានចំនួនអ្នកទៅកំសាន្តច្រើនបំផុតក្នុងឆ្នាំ ២០១៨។ របាយការណ៍នេះបានបញ្ជាក់ដែរថា ទីតាំងនៅក្នុងប្រទេសម៉ាឡេស៊ីដែលគេនិយមទៅកំសាន្តច្រើនបំផុតមានដូចជា Kuala
January 9, 2019 - សង្គម
ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ រថភ្លើងទំនើបរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ (Royal Railways) របស់អ្នកឧកញ៉ា គិត ម៉េង បានដឹកពីប្រទេសម៉ិកស៊ិក មកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុហើយ។ រថភ្លើង Tramway ស៊េរីទំនើបចំនួន៣គ្រឿង ត្រូវបានក្រុមហ៊ុន Royal Railway Cambodia ធ្វើការបញ្ជាទិញពីប្រទេសម៉ិកស៊ិក ដើម្បីសម្រាប់ដឹកអ្នកដំណើរពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ព្រោះថា រថភ្លើងទាំង៣គ្រឿងនេះ មានភាពទំនើបជាងរថភ្លើង ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដោយរត់បានល្បឿនលឿនពោលចំណាយពេលត្រឹមតែ ២៥នាទីប៉ុណ្ណោះ ពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ហើយរថភ្លើងស៊េរីថ្មីនេះផងដែរក៏មានបច្ចេកវិទ្យាចុងក្រោយបំផុត
January 9, 2019 - កីឡា
បន្ទាប់ពីការប្រកួតពានរង្វាន់ FA Cup ជុំទី 3 បានបញ្ចប់កាលពីម្សិលមិញរួចហើយ ម្ចាស់ពានរង្វាន់ FA Cup 13 សម័យកាលក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវឡើងមកប៉ះក្លឹបបិសាចក្រហម Manchester United នៅក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី 4 ដែលការប្រកួតនេះនឹងចាប់ផ្ដើមនៅក្នុងចុងខែមករានេះ។ នៅក្នុងថ្ងៃទី 26 ខែមករា ខាងមុខនេះ ក្លឹបកាំភ្លើងធំ Arsenal នឹងបើកកីឡដ្ឋាន Emirate Stadium ដើម្បីត្រៀមទទួលស្វារគមន៍ក្រុមភ្ញៀវបិសាចក្រហម Manchester United ដើម្បីស្វែងរកមួយក្រុមដើម្បីឡើងទៅកាន់វគ្គបន្ទាប់
January 8, 2019 - អន្តរជាតិ
ប្រេស៊ីល៖ ចោរកំពូលស៊យម្នាក់ឃើញមនុស្សស្រីទន់ខ្សោយឈរម្នាក់ឯងក៏សម្រេចទៅប្លន់យកទូរស័ព្ទដៃពីនាង តែចៃដន្យអីស្រ្តីរូបនោះជាកីឡាការិនីវាយក្បាច់គុណចម្រុះ ឬអ្នកខ្លះតែហៅថាកីឡាវាយក្នុងទ្រុង UFC ហើយក៏ត្រូវនាងវាយឡើងទ្រមខ្លួន និងបែកឈាមពេញមុខ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង RIO DE JANEIRO ប្រទេសប្រេស៊ីល ហើយនារីក្លាហានដែលហ៊ានប្រយុទ្ធជាមួយនឹងចោរនោះមានឈ្មោះថា Polyana Viana អាយុ ២៧ ជាកីឡាការនីអាជីព UFC ដ៏ល្បីម្នាក់ក្នុងប្រទេសប្រេស៊ីល ហើយនាងត្រូវបានគេដាក់រហ័សនាមថា Iron Lady ទៀតផង។ ក្នុងថ្ងៃកើតហេតុនាងបានចេញមកមុខផ្ទះ និងបានយកទូរស័ព្ទមកចុចហៅតាក់ស៊ី ហើយខណៈដែលនាងកំពុងតែចុចទូរស័ព្ទនោះ ចោរម្នាក់ក៏បានមកឆក់យកទូរស័ព្ទពីដៃនាង និងបានគំរាមនាងថា គាត់មានកាំភ្លើងខ្លីមួយដើម បើមិនឲ្យទូរស័ព្ទមកគាត់ទេ គាត់នឹងបាញ់ស្ត្រីរងគ្រោះសម្លាប់តែម្តង។ យ៉ាងណាក្តី ស្រ្តីរងគ្រោះមិនបានខ្លាចការគំរាមនោះទេ
January 8, 2019 - កីឡា
ក្លឹបសេះបង្កង់ Juventus រួមជាមួយនឹងក្លឹប Bayern Munich កំពុងប្រជែងគ្នាដណ្ដើមខ្សែប្រយុទ្ធវ័យក្មេង Callum Hudson-Odoi របស់ក្លឹបតោខៀវ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។ យោងតាមការបញ្ជាក់ពីការរាយការណ៍មួយបានឲ្យដឹងថា៖ ក្លឹបសេះបង្កង់ Juventus ពេលនេះកំពុងសម្លឹងមើលខ្សែប្រយុទ្ធវ័យក្មេងមួយរូបទៀត ខណៈដែលខ្សែប្រយុទ្ធ Hudson-Odoi ស្ថិតក្រោមការតាមប្រមាញ់របស់ក្លឹប ក្រោយពេលសម្លឹងឃើញទេពកោសល្យរបស់យុវជនវ័យ 20 ឆ្នាំមិនធម្មតា។ ក្រៅពី Hudson-Odoi ក្លឹបសេះបង្កង់ Juventus កំពុងត្រៀមចុះហត្ថលេខាយកខ្សែបម្រើ Aaron Ramsey ពីក្លឹបកាំភ្លើងធំ Arsenal នៅក្នុងពេលបញ្ចប់រដូវកាលនេះដោយគ្មានតម្លៃផ្ទេរ។ ដូចគ្នានឹងការចង់បានរបស់ក្លឹប Juventus លើខ្សែប្រយុទ្ធ Hudson-Odoi នោះ ក្លឹប Bayern
January 8, 2019 - PR
ភ្នំពេញ៖ គម្រោងលំនៅដ្ឋានតម្លៃ ទាប និង មធ្យម ៤ ទីតាំងផ្សេងគ្នា ត្រូវបានបើកដំណើរ ការលក់ ជាផ្លូវការក្នុងពេលតែមួយ នាព្រឹក ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៩នេះ ដែលជាការ វិនិយោគទាំងស្រុងរបស់ ក្រុមហ៊ុន CUS LAND ក្រោមទុនវិនិយោគប្រមាណជា 150 លានដុល្លារអាមេរិកនៅលើផ្ទៃដីសរុបប្រមាណ ៤៥ ហិចតា ។ គម្រោងទាំង៤ សុទ្ធសឹង តែស្ថិតនៅក្នុងតំបន់ ដែលមានសក្ដានុពល៖ គម្រោងទី ១
January 8, 2019 - អន្តរជាតិ
ចិន៖ ភោជនីយដ្ឋានដ៏ធំមួយបានច្រលំចាក់វីដេអូអាសអាភាសនៅលើអេក្រក់ផ្សាយពាណិជ្ជកម្មរបស់ខ្លួន និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសចំពោះអតិថិជនដែលជាមនុស្សស្រី។ ហេតុការណ៍នេះបានកើតឡើងក្នុងភោជនីយដ្ឋាន Haidilao ស្ថិតនៅក្នុងក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ហើយភោជនីយដ្ឋានមួយនេះគឺជាភោជនីយដ្ឋានលក់អាហារចិនដ៏ធំ និងល្បីឈ្មោះក្នុងប្រទេសចិនតាំងពីឆ្នាំ ១៩៩៤ មកម្លះ។ បច្ចុប្បន្ន ភោជនីយដ្ឋាន Haidilao មានសាខាជាច្រើនកន្លែងនៅក្នុងប្រទេសចិន សឹង្ហបុរី ជប៉ុន អាមេរិក និងកូរ៉េខាងត្បូងផងដែរ។ កាលពីឆ្នាំមុនតម្លៃហ៊ុនរបស់ក្រុមហ៊ុនគ្រប់គ្រងភោជនីយដ្ឋានមួយនេះបានឡើងជិតដល់ ១ ពាន់លានឯណោះ។ ភោជនីយដ្ឋានតែងចាក់ផ្សាយវីដេអូផ្សាយពាណិជ្ជកម្មរបស់ខ្លួននៅក្នុងអេក្រង់ដ៏ធំមួយនៅមុខហាងជាប្រចាំ តែក្នុងថ្ងៃកើតហេតុនោះ អ្នកគ្រប់គ្រងផ្នែកបច្ចេកទេសបែរច្រលំចាក់រឿងអាសអាភាសទៅវិញ។ យ៉ាងណាក្តី បញ្ហានេះមួយនេះមិនបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ភៅជនីយដ្ឋាននោះទេ គ្រាន់តែវាបានបង្កឲ្យមានការភ្ញាក់ផ្អើល ហើយសម្រាប់អ្នកខ្លះគិតថា វាជារឿងអស់សំណើចទៅវិញ៕ អត្ថបទ៖
January 8, 2019 - អន្តរជាតិ
ចិន៖ អាចនិយាយបានថាវាគឺជារឿងដ៏គួរឲ្យអស់សំណើចមួយ ដែលជាងកាត់សក់ម្នាក់ច្រលំកាត់សក់ឲ្យអតិជិនរបស់ខ្លួន ព្រោះតែរូបគំរូម៉ូតសក់ ដែលអតិថិជនបង្ហាញទៅកាន់ជាងនោះមានជាប់រូបត្រីកោណ (ប៊ូតុង Play វីដេអូ) មួយដោយចៃដន្យ។ រឿងដ៏ហួសចិត្តមួយនេះបានកើតឡើងនៅក្នុងប្រទេសចិន និងបានល្បីពេញបណ្តាញសង្គមចិន ក្រោយម្ចាស់គណនី Twitter ដែលមានឈ្មោះថា Tian Xiu Bot បានយករូបភាព និងដំណើររឿងនេះទៅបង្ហោះ។ តាមរយៈគណនីបណ្តាញសង្គមមួយនេះបានរៀបរាប់ថា អតិថិជនម្នាក់បានទៅកាត់សក់ក្នុងហាងមួយកន្លែង ដោយបានបើកវីដេអូក្នុងទូរស័ព្ទដៃ ដើម្បីបង្ហាញពីម៉ូតសក់គំរូ ដែលគាត់ចង់បានទៅកាន់ជាង។ យ៉ាងណាក្តី ក្នុងអំឡុងពេលបើកវីដេអូនោះ អតិថិជនរូបនោះក៏បាចចុចផ្អាកវីដេអូ ដើម្បីឲ្យជាងស្រួលមើលម៉ូតសក់ តែការចុចប៊ូតុងផ្អាកនោះ វាបានលោតរូបប៊ូតុងសម្រាប់ចុចឲ្យវីដេអូដើរជាធម្មតាវិញ។ សម្រាប់ជាងកាត់សក់ស្មានថារូបត្រីកោណគឺជាស្ទាយ ហើយគាត់ក៏បានកោសក់អតិថិជនជារាងត្រីកោណមួយដុំនៅលើក្បាលតែម្តង។ លោកអ្នកអាចទស្សនារូបភាពនៃម៉ូតសក់ដ៏កំប្លែងនេះ ដូចខាងក្រោម៖
January 8, 2019









