ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម៉ាឡេស៊ីជាប់ជាប្រទេសទី ៣ នៅក្នុងតំបន់អាស៊ី ដែលមានចំនួនអ្នកទៅកំសាន្តច្រើនបំផុតក្នុងឆ្នាំ ២០១៨ ហើយថៃជាប់លេខ២

    BY Khmernote Media January 9, 2019
    ម៉ាឡេស៊ីជាប់ជាប្រទេសទី ៣ នៅក្នុងតំបន់អាស៊ី ដែលមានចំនួនអ្នកទៅកំសាន្តច្រើនបំផុតក្នុងឆ្នាំ ២០១៨ ហើយថៃជាប់លេខ២

    ការសិក្សាមួយ ដែលបានធ្វើឡើយដោយ World Travel Monitor បានបង្ហាញថា ម៉ាឡេស៊ីបានក្លាយជាប្រទេសទី២ នៅក្នុងតំបន់អាស៊ី ដែលមានចំនួនអ្នកទៅកំសាន្តច្រើនបំផុតក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ។ ការសិក្សានេះបានធ្វើស្រាវជ្រាវ និងពិនិត្យលើតួលេខនៃចំនួនភ្ញៀវទេសចណ៍ ដែលបានទៅកាន់កំសាន្តនៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីជាច្រើនដូចជា ហុងកុង តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី សឹង្ហបុរី ថៃ និងបណ្តាប្រទេសដែលជាទិសដៅទេសចរណ៍ជាច្រើនទៀត។

    ការសិក្សាក៏បានបង្ហាញដែរថា ប្រទេសថៃ ស្ថិតនៅលំដាប់ទី ២ និងប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទី ១ ជាប្រទេស ដែលមានចំនួនអ្នកទៅកំសាន្តច្រើនបំផុតក្នុងឆ្នាំ ២០១៨។ របាយការណ៍នេះបានបញ្ជាក់ដែរថា ទីតាំងនៅក្នុងប្រទេសម៉ាឡេស៊ីដែលគេនិយមទៅកំសាន្តច្រើនបំផុតមានដូចជា Kuala Lumpur, Penang, Melaka, Johor Bharu, Kota Kinabalu, Ipoh, Cameron Highlands, Kuching និង Kuantan៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay