គូស្នេហ៍មួយគូជះលុយជិត៣ពាន់ដុល្លារជួលសេវាកម្មរៀបចំមង្គលការខ្លួន ចុងក្រោយត្រូវគេធ្វើស៊ីដាក់នំខេកស្នោឲ្យកាត់
ហ្វីលីពីន៖ គូស្នេហ៍មួយគូបានជួបរឿងខកចិត្ត និងខ្មាស់គេយ៉ាងខ្លាំងក្នុងនៅក្នុងថ្ងៃរៀបការរបស់ពួកគេ ព្រោះតែនំខេក ដែលពួកគេបានទិញយកមកប្រើក្នុងកម្មវិធីកាត់នំនោះតាមពិតគឺជាស្នោ។ រឿងដ៏ហួសចិត្តនេះបានកើតឡើងនៅក្នុងក្រុង Pasig ប្រទេសហ្វីលីពិន។ បើយោងតាមសារព័ត៌មានបរទេសបានចុះផ្សាយថា កូនកំលោះដែលជួបរឿងហួសចិត្តនេះមានឈ្មោះថា Jhon Chen អាយុ ៤០ ឆ្នាំ និងកូនក្រមុំមានឈ្មោះថា Shine Tamayo អាយុ ២៦ ឆ្នាំ ហើយពួកគេបានចំណាយលុយ ២៦៧០ ដុល្លារដើម្បីទិញកញ្ចប់សេវាកម្មរៀបចំកម្មវិធីរៀបការនេះ ដែលតម្លៃនេះគឺរួមបញ្ចូលទាំងនំខេកដ៏ធំមួយ។
យ៉ាងណាក្តី នៅពេលដែលពួកគេគាត់នំខេកនោះ ទើបដឹងថានៅខាងក្នុងនំគឺជាស្នោមិនមែននំនោះទេ។ ក្រោយកើតហេតុនេះ ពួកគេបានប្ដឹងប៉ូលិស ដើម្បីទៅឃាត់ខ្លួនអ្នករៀបចំកម្មវិធីរៀបការឲ្យមកទទួលទោសទៅតាមផ្លូវច្បាប់។ នៅមុខប៉ូលិសអ្នករៀបចំ កម្មវិធីបានសារភាពថា គាត់ពិតជាបានបន្លំដាក់ស្នោនៅផ្នែកខាងក្នុងរបស់នំមែន ព្រោះគាត់គិតថាគេប្រហែលជាមិនកាត់នំទេ ហើយធ្វើដូចនេះគឺវាចំណេញច្រើន។ ចុងក្រោយអ្នករៀបចំកម្មវិធីសុខចិត្តសងលុយថ្លៃនំខេកគ្រប់ចំនួនទៅកាន់កូនក្រមុំ និងកូនកំលោះវិញ៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz




