- Khmernote Media
- អន្តរជាតិ
ថៃ៖ នាយកដ្ឋានត្រួតពិនិត្យការបំពុល (PCD) បានណែនាំកុំឲ្យប្រជាពលរដ្ឋចេញដើរ ដោយសារខ្យល់ក្នុងបរិយាកាសមានសារធាតុកខ្វក់ក្នុងរយៈពេលពីរទៅបីថ្ងៃខាងមុខ ហើយស្ថានភាពនេះអាចអូសបន្លាយរយៈពេលពីរបីថ្ងៃជាប់គ្នា។ បើតាមសម្តីរបស់លោក Thalerngsak Phetsuwan អគ្គនាយករងនៃនាយកដ្ឋានបាននិយាយថា អ្នកដែលរស់នៅក្នុងបាងកកគួរជៀសវាងការចេញមកខាងក្រៅ ឬពាក់ម៉ាស់ប្រភេទ N95 ដើម្បីការពារ។ លោកបានដាក់បន្ទោសការផ្លាស់ប្តូរពីអាកាសធាតុត្រជាក់ខ្លាំង ទៅជាសីតុណ្ហភាពក្តៅខ្លាំង ដែលបណ្តាលឱ្យខ្យល់អាកាសមិនល្អ។ ខ្យល់អាក្រក់នោះនឹងធ្វើឱ្យខ្យល់មានពណ៌ត្នោត ហើយវាបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនៅតំបន់ចំនួន ២០ និងជុំវិញទីក្រុងបាងកក។ ស្ថានីយ៍ឃ្លាំមើលគុណភាពខ្យល់បានបញ្ជាក់ថា ខ្យល់អាក្រក់នេះបានវាយលុកលើសពីស្តង់ដារសុវត្ថិភាពថៃ ដែលអាចទទួលយកបានត្រឹមតែ ៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg / m³) នៅតាមកន្លែងខ្លះ ហើយវាមិនអាចទទួលយកបានលើស ៩០មីក្រូក្រាមក្នុងមួយម៉ែត្រគូប μg / m³
January 8, 2019 - អន្តរជាតិ
ឥណ្ឌា៖ ក្មេងស្រីដែលជាជនរងគ្រោះដោយការចាក់ទឹកអាស៊ីតលើរាងកាយស្ទើរតែស្លាប់កាលជាង ២០ ឆ្នាំ មុននោះ ពេលនេះនាងបានក្លាយជាមនុស្សពេញវ័យហើយ និងថែមទាំងក្លាយជាសកម្មជនការពារសិទ្ធិជនរងគ្រោះដោយទឹកអាស៊ីតដ៏សកម្មម្នាក់ផងដែរ។ ក្មេងស្រីរូបនេះមានឈ្មោះថា Anmol Rodrigous បច្ចុប្បន្នមានអាយុ ២៣ ឆ្នាំ ជាប្រធានអង្គការ NGO Acid Survivor Sahas Foundation រស់នៅក្នុងរដ្ឋ Mumbai ភាគខាងលិចប្រទេសឥណ្ឌា។ សូមរម្លឹកឡើងវិញថា កាលពី ២៣ ឆ្នាំ ខណៈដែលនាងទើបនឹងកើតមកភ្លាមនោះ ឪពុករបស់នាងមិនសប្បាយចិត្តទាល់តែសោះ ព្រោះគាត់ចង់បានកូនប្រុស ហើយស្អប់កូនស្រីជាខ្លាំង។ កំហឹងនេះបានធ្វើឲ្យឪពុករបស់នាងសម្លាប់ម្តាយរបស់នាងចោល និងបានយកទឹកអាស៊ីតមកចាក់លើរាងកាយរបស់នាង ខណៈដែលនាងនៅជាទារកមិនទាន់ដឹងក្តីនៅឡើយ។ ទឹកអាស៊ីតបានធ្វើឲ្យភ្នែកម្ខាងរបស់នាងត្រូវពិការ
January 8, 2019 - សង្គម
នៅព្រឹកថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤០ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០១៩) យ៉ាងមហោឡារិក នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ត្រូវប្រារព្ធធ្វើឡើងយ៉ាងកងរំពងជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០១៩នេះ ការអបអរសាទរខួប៤០ឆ្នាំ
January 7, 2019 - អន្តរជាតិ
ប្រវែងម្រាមដៃរបស់យើងត្រូវបានគេបែកចែកជា ៣ ប្រភេទ ហើយប្រភេទនីមួយៗអាចប្រាប់ពីចរិតលក្ខណៈរបស់លោកអ្នកបាន ដូចខាងក្រោមនេះ៖ ១៖ម្រាមដៃចង្អុលខ្លីជាងម្រាមដៃនាង៖ ជាមនុស្សដែលមានភាពទាក់ទាញ និងមានមន្តស្នេហ មានជំនាញក្នុងការទំនាក់ទំនងល្អ ជាមនុស្សចូលចិត្តធ្វើការប្រថុយប្រថាន និងអាចសម្របខ្លួនជាមួយនឹងសង្គមខាងក្រៅបានយ៉ាងល្អ។ ២៖ម្រាមដៃចង្អុលវែងជាងម្រាមដៃនាង៖ ជាមនុស្សដែលមានទំនុកចិត្តលើខ្លួនឯង មិនលោភលន់និងឆាប់មានអារម្មណ៍ថាគ្រប់គ្រាន់ចំពោះអ្វីដែលខ្លួនមាន និងជាមនុស្សដែលមានលក្ខណៈជាអ្នកដឹកនាំតាំងពីកំណើត។ ៣៖ម្រាមដៃចង្អុលស្នើគ្នាជាមួយនឹងម្រាមដៃនាង៖ ជាមនុស្សស្មោះត្រង់ ស្រលាញ់សន្តិភាព មិនចូលចិត្តមានបញ្ហា ឬជំលោះជាមួយអ្នកដទៃព្រោះតែផលប្រយោជន៍តិចតួចនោះទេ ជាទូទៅមនុស្សប្រភេទនេះច្រើនរស់ឯករាជ្យដោយខ្លួនឯង មិនចូលចិត្តរញ៉េរញៃច្រើនជាមួយអ្នកដទៃនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ brightside
January 7, 2019 - អន្តរជាតិ
ស្រុកព្រៃនប់- យោងតាមសេចក្តីរាយការណ៍បឋមពីពលរដ្ឋបានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយករណីទៀតហើយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ រវាងរថយន្តកុងតឺនរ័ និងរថយន្តដឹកថ្មគ្រួស នៅម្តុំចំការដូងប្រេង វេលាម៉ោងជាង២រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩នេះ។ គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យរថយន្តទាំងសងខាងរងការខូចខាត ចំណែកឯចំនួនជនរងគ្រោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ របាយការណ៍ពិស្តារជូនជ្រាបតាមក្រោយ! ប្រភព៖ លោក Huy Bunleng
January 6, 2019 - PR
ដើម្បីអបអរសាទរដល់ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០១៩ និងឪកាសពិធីបុណ្យចូលឆ្នាំចិនដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗ នេះ និងជាការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ទាំងអស់ដែលតែងតែគាំទ្រផលិតផលទូរស័ព្ទដៃទំនើបរបស់សាមសុងនោះ ពេលនេះ ក្រុមហ៊ុនសាមសុង រៀបចំនូវកម្មវិធីប្រូម៉ូសិនយក្សដ៏ពិសេសជាមួយនឹងការថែមជូនដ៏ច្រើនសន្ធឹកសន្ធាប់រាល់ការជាវផលិតផលទូរស័ព្ទដៃទំនើបសាមសុងត្រកូល Galaxy J-Series និង Galaxy A-Series ភ្លាមៗ ។ ក្នុងឱកាសដ៏ពិសេសនេះ អតិថិជនរបស់សាមសុងដែលជាវទូរស័ព្ទដៃម៉ូដែលដូចខាងក្រោមនឹងទទួលបានកាដូរួមនឹងការបញ្ចុះតម្លៃពិសេស ចំណេញស្រួលៗ ភ្លាមៗដូចខាងក្រោម៖ – ទិញទូរស័ព្ទ Galaxy A9 ទទួលបានកាសស្តាប់ Samsung U-Flex ដ៏ទំនើបមួយភ្លាម – ទិញទូរស័ព្ទ Galaxy A7 ទទួលបាន Samsung
January 6, 2019 - PR
បើយោងតាមការសង្កេតបច្ចុប្បន្នឃើញថា ទីផ្សារផលិតផលស្មាតហ្វូន vivo កំពុងតែមានការប្រកួតប្រជែង នឹងមានសន្ទុះនៃការគាំទ្រខ្លាំងមែនទែននៅក្នុង ទីផ្សារនៃប្រទេសកម្ពុជាស្ទើរតែគ្រប់ម៉ូឌែលស្មាតហ្វូនរបស់ខ្លួនមិនថាជំនាន់ស្មាតហ្វូននៃត្រកូល V ឬត្រកូល Y ឡើយ។ ហើយនៅថ្មីៗនេះផងដែរក្រុមហ៊ុន vivo បានបញ្ចេញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន មួយម៉ូឌែលនៃត្រកូល Y គឺម៉ូឌែល vivo Y91i ដែលជាស្មាតហ្វូនកម្រិតថវិការមួយ ដែលទើបតែចេញលក់នៅលើទីផ្សារប្រទេសកម្ពុជា ក្នុងអំឡុងពេលថ្មីៗនេះផងដែរ។ ហើយអ្វីដែលពិសេស នៅក្នុងថ្ងៃនេះដែរក្រុមហ៊ុន vivo បានត្រៀមខ្លួន នឹងបង្ហាញ ចំពោះសមាជិក Y មួយស៊េរីទៀតហើយ ដែលត្រូវជាបងប្អូនភ្លោះនៃ Y91i គឺម៉ូឌែល vivo Y91
January 6, 2019 - កីឡា
ខ្សែប្រយុទ្ធ Gareth Bale បានទទួលរងរបួសសារជាថ្មីក្នុងជំនួបជាមួយនឹង Villarreal ដែលរបួសលើកនេះគឺជារបួសទី 22 របស់ខ្សែប្រយុទ្ធសញ្ជាតិវេលស៍រូបនេះក្នុងអាជីពជាកីឡាកររបស់ក្លឹប Real Madrid។ ខ្សែប្រយុទ្ធ Gareth Bale បានរងរបួសសាច់ដុំក្នុងពេលប៉ះទង្គិចជាមួយនឹងកីឡាករ Javi Fuego ក្នុងនាទីទី 38 ធ្វើឲ្យ Gareth Bale ត្រូវបញ្ជូនចេញពីទីលានប្រកួតប្រមាណជិត 2 នាទី ប៉ុន្ដែខ្សែប្រយុទ្ធរូបនេះបានតស៊ូលេងទាំងរបួសរហូតដល់បញ្ចប់តង់ទី 1 ប៉ុន្ដែ Bale ត្រូវបានប្ដូរចេញនៅក្នុងតង់ទី 2 ដោយសារតែបញ្ហារបួសសាច់ដុំដែលជាហេតុធ្វើឲ្យរូបគេមិនអាចបន្ដការប្រកួតបាន។ របួសក្នុងជំនួបជាមួយនឹង Villarreal ដែលបញ្ចប់ទៅដោយលទ្ធផល
January 5, 2019 - អន្តរជាតិ
ក្រុងព្រះសីហនុ-(ដំណឹងបឋម) មុននេះបន្តិចវេលាម៉ោង២កន្លះរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ មានករណីបុករះទៀតហើយ ដែលបានកើតឡើងនៅផ្លូវចំណោតលោកយាយម៉ៅ ចន្លោះស្ពានទី២ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ព្រំប្រទល់ជាមួយខេត្តព្រះសីហនុ បណ្តាលឲ្យរថយន្តជាច្រើនគ្រឿងរងការខូចខាត។ តាមពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់អោយដឹងជាបឋមថា ហេតុការណ៍នេះបណ្តាលមកពីរថយន្តធំដឹកឥដ្ឋ។ ទោះជាយ៉ាងនេះក្តីសមត្ថកិច្ចកំពុងស្រាវជ្រាវរកខុសត្រូវបន្ថែមនិងដោះស្រាយតាមនិតិវិធី៕ ប្រភព៖ លោក Huy Bunleng
January 5, 2019 - កីឡា
ក្លឹបតោខៀវ Chelsea បានខិតជិតដល់បញ្ចប់កិច្ចព្រមព្រៀងក្នុងការផ្ទេរខ្សែប្រយុទ្ធ Alvaro Morata ទៅកាន់ក្លឹប AC Milan ក្នុងលក្ខខ័ណ្ឌខ្ចីជើង ខណៈដែលក្លឹប AC Milan ក៏ត្រៀមបញ្ជូនខ្សែប្រយុទ្ធ Gonzalo Higuain មកកាន់ Chelsea ដូចគ្នាលើកិច្ចព្រមព្រៀងប្ដូរកីឡាករគ្នា។ ខ្សែប្រយុទ្ធ Alvaro Morata បានខិតខំប្រឹងប្រែងដើម្បីស្វែងរកឱកាសបង្ហាញសមត្ថភាពឡើងវិញ ប៉ុន្ដែក្រោមការដឹកនាំរបស់លោក Maurizio Sarri ស្របពេលដែល Morata ធ្លាក់ទំរង់លេងទៀតនោះ ធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះធ្លាក់ចេញពីការពេញចិត្តរបស់លោក Sarri។ ហើយពេលនេះលោក Maurizio Sarri ចង់យកអតីតខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Gonzalo Higuain
January 5, 2019









