Khmernote Media
  • អន្តរជាតិ

    ខេត្តព្រះសីហនុ-សេចក្តីរាយការណ៍ពីមន្ត្រីនិងប្រជាពលរដ្ឋមកថា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ សមុទ្រមានរលកខ្លាំង ដែលបានប៉ះពាល់ដល់អាជីវកម្មរបស់ពលរដ្ឋមួយចំនួន ក្នុងនោះតាមមន្ត្រីក្រុមប្រឹក្សាសង្កាត់លេខ៣ ក្រុងព្រះសីហនុអោយដឹងថា មានផ្ទះប្រជាពលរដ្ឋមួយចំនួននៅជាប់ឆ្នេរសមុទ្រ(កំពេញ)បានដួលរលំដោយសាររលកសមុទ្រវាយផ្ទប់ ក្នុងនោះមន្ត្រីកំពុងអន្តរាគមន៍ជួយពលរដ្ឋ។ ជាមួយគ្នានេះក៍មានសេចក្តីរាយការណ៍ពីតំបន់កោះរ៉ុងមកដែរថា យ៉ាងហោចណាស់មានទូកនេសាទ៦គ្រឿងបានលិចពេលចតនៅផែកោះតូចដោយសារតែរលកវាយពន្លិច។ ទោះជាយ៉ាងនេះក្តី មិនមានមនុស្សរងគ្រោះថ្នាក់ទេ គិតមកត្រឹមមុនថ្ងៃត្រង់ថ្ងៃដដែលនេះ៕ រូបភាព៖ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ

    January 5, 2019
  • បច្ចេកវិទ្យា

    ស្មាតហ្វូនស៊េរី Galaxy M របស់ក្រុមហ៊ុនន Samsung កំពុងតែបន្តលេចធ្លាយជាបន្តបន្ទាប់ ទោះបីជាថ្ងៃដាក់បង្ហាញខ្លួនជាផ្លូវការរបស់ Galaxy M ទាំង៣ស៊េរី កាន់តែកៀកចូលមកដល់ក៏ដោយ ។ ហើយថ្មីៗនេះ មានរូបភាពបែកធ្លាយថ្មីមួយទៀតរបស់ Galaxy M20 ដែលក្នុងរូបភាព បានបង្ហាញឲ្យឃើញច្បាស់ពីអេក្រង់ Infinity V ដែលយើងស្គាល់ថាឆកតំណក់ទឹក ។ ពាក្យចចាមអារ៉ាម បាននិយាយថា Galaxy M20 អាចនឹងមានគែមស្ដើងជាង Galaxy Note9 បន្តិច និងមានកម្រាស់ស្ដើងជាងផងដែរ បើបែបនេះមែន វាពិតជាល្អសម្រាប់ Galaxy

    January 5, 2019
  • អន្តរជាតិ

    ចិន៖ អ្នកលេងអ៊ិនធឺណែតជាច្រើនកំពុងចង់ដឹងថា តើនរណាជាអ្នកផលិតកង់នេះ? ព្រោះថាពួកគេចង់ជាវកង់ដ៏រឹងមាំមួយនេះ។ កាលពីពេលថ្មីៗនេះ មានកង់មួយបានបុកជាមួយរថយន្ដ Toyota Corrolla នៅលើផ្លូវមួយ ក្នុងទីក្រុង Shenzhen របស់ប្រទេសចិន។ ប៉ុន្តែវាជារឿងហួសចិត្តមួយ ដែលកង់នៅមានសភាពធម្មតា ហើយរថយន្ត Toyota Corrolla បានខ្ទេចផ្នែកខាងមុខទៅវិញ។ គ្រោះថ្នាក់នេះត្រូវបានគេរាយការណ៍ថា បង្កឡើងដោយអ្នកជិះកង់ដោយអ្នកជិះកង់ គាត់ជិះបញ្ច្រាសផ្លូវ។ យ៉ាងណាមិញគាត់មិនបានរងរបួសធ្ងន់ធ្ងរទេ។ ទន្ទឹមនឹងនេះដែរប៉ូលីសក្នុងតំបន់បានចេញមុខបដិសេធថា «រូបភាពនៃការប៉ះទង្គិចនេះជាការក្លែងបន្លំ» ហើយបញ្ជាក់ថា នេះគឺជារឿងដែលពិតដែលបានកើតឡើងពិតមែន៕ អត្ថបទ៖ លីដា ប្រភព៖ shanghaiist

    January 5, 2019
  • អន្តរជាតិ

    រាជធានី​ភ្នំពេញ៖ សល់​ត្រឹម​រយៈ​ពេល​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ទិវា​អបអរ​ជ័យជំនះ​៧មករា​ នឹង​ឈាន​ចូល​មកដល់ ហេតុ​នេះ​ទើប​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក បាន​រៀប​ចំ​ការ​ហាត់​សម​ជា​ថ្មី​ម្តង​ទៀត ដើម្បី​ធានា​បាន​ថា​ទិវា​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​តាម​ការ​គ្រោង​ទុក ដើម្បី​រំឮក​ដល់​ខួប​លើក​៤០​ឆ្នាំ​ ដែល​​​កម្ពុជា​រួច​ផុត​ពី​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។ ​ ពិធី​ហាត់​សម​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ដោយ​មានមហា​ជន​ចូលរួម​ហាត់​សម​យ៉ាង​ច្រើន​កុះករ។ សូម​ជម្រាបថា នេះ​ជា​ការ​ហាត់​សម​លើក​ទី​៣​ហើយ ដោយ​​លើក​ទី១ ​បាន​ប្រព្រឹត្ត​ទៅ​​នា​​ព្រឹក​ថ្ងៃ​ចន្ទ​ ២​រោច និង​លើក​ទី​២ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ៥​រោច ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២៕

    January 5, 2019
  • អន្តរជាតិ

    ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) របស់ឥណ្ឌូនេស៊ីបានព្យាការណ៍ថា នៅក្នុងឆ្នាំ ២០១៩ នេះ ឥណ្ឌូនេស៊ី នឹងជួបគ្រោះធម្មជាតិច្រើនជាងឆ្នាំមុនៗទៅទៀត។ ក្នុងសន្និសិទ្ធសារព័ត៌មានផ្លូវការមួយ BNPB បានបញ្ជាក់ថា យោងតាមការព្យាករណ៍ និងសិក្សាបានបង្ហាញថា នៅក្នុងឆ្នាំ ២០១៩ នេះ ឥណ្ឌូនេស៊ីអាចនឹងជួបគ្រោះធម្មជាតិជាច្រើនប្រភេទសរុបចំនួន ២,៥០០ ករណី ដែលអាចកើតឡើងនៅតាមតំបន់ផ្សេងៗគ្នាពេញផ្ទៃប្រទេស។ សូមបញ្ជាក់ថា ឥណ្ឌូនេស៊ីមានទីតាំងភូមិសាស្ត្រស្ថិតនៅតំប​ន់ក្រហម ឬអាចនិយាយបានដោយងាយថា តំបន់ដែលងាយកើតមានគ្រោះធម្មជាតិ។ រហូតមកទល់នឹងពេលនេះឥណ្ឌូនេស៊ីមាន ភ្នំភ្លើង ១២៧ ដែលអាចនឹងផ្ទុះបានគ្រប់ពេលវេលា និងអាចបង្កឲ្យមានរលកស៊ូណាមិផងដែរ។ ក្រៅពីនេះឥណ្ឌូនេស៊ីមានតំបន់ជាច្រើន ដែលកំពុងតែមានបញ្ហាបាក់ដី ស្រុតដី និងហិនហោចដោយការបំពុលបរិស្ថាន។ ដូចនេះហើយវាងាយណាស់ថា

    January 5, 2019
  • អន្តរជាតិ

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៤ និង០០នាទីទៀបភ្លឺ នៅចំណុចក្លឹបកំសាន្ត ស៊ីលីហួយ KTV ស្ថិតនៅក្នុង ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ម្ចាស់ក្លិបបានរាយ ការណ៍ក្នុងពេលកើតហេតុភ្លាមៗ មកកម្លាំងជំនាញថា មានភ្ញៀវជនជាតិចិនមួយក្រុម បានចូលមកកំសាន្តលេង ហើយផ្ទុះ អាវុធបណ្តាលឲ្យរងរបួសធ្ងន់១នាក់ ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ ចុះទៅដល់កន្លែងកើតហេតុ ពេលនោះគេបានប្រាប់ថា ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះហើយ កម្លាំងជំនាញបានទៅមើលជនរងគ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ពេលទៅដល់ ជនជាតិចិនដែលរងរបួសបានស្លាប់បាត់ទៅហើយ ដោយមានជនជាតិចិនដែលជាមិត្តភក្តិរបស់ជនរងគ្រោះនៅទីនោះចំនួន១០នាក់ (ស្រី០២នាក់)។ បន្ទាប់មកកម្លាំងជំនាញ

    January 5, 2019
  • កីឡា

    ខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Aaron Ramsey ត្រូវបានគេប្រកាសអាចនឹងក្លាយជាកីឡាកររបស់ក្លឹបសេះបង្កង់ Juventus បន្ទាប់ពីខ្សែបម្រើសញ្ជាតិវេលស៍រូបនេះបានផ្ដល់ភ្លើងខៀវក្នុងការផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventus នៅក្នុងពេលដែលកុងត្រារបស់គេជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal បញ្ចប់នៅក្នុងរដូវក្ដៅខាងមុខនេះ។ ពត៌មានជាច្រើនរបស់ខ្សែបម្រើរូបនេះត្រូវបានគេចុះផ្សាយនៅក្នុងរដូវកាលនេះ ក្រោយពេលក្លឹបកាំភ្លើងធំ Arsenal ប្រកាសមិនផ្ដល់កុងត្រាថ្មីឲ្យ Ramsey។ នៅពេលដែល Ramsey ត្រូវបានក្លឹបកាំភ្លើងធំ Arsenal ប្រកាសមិនផ្ដល់កុងត្រាឲ្យនោះ ខ្សែបម្រើរូបនេះត្រូវបានក្លឹបធំៗនៅក្នុងអឺរ៉ុបចាប់អារម្មណ៍ ហើយចង់ចុះហត្ថលេខាទិញ Ramsey នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ប៉ុន្ដែចង់ក្រោយ Ramsey បានផ្ដល់ពណ៌ខៀវក្នុងការផ្ទេរទៅកាន់ Juventus ដែលធ្វើឲ្យ PSG និង Bayern Munich

    January 4, 2019
  • អន្តរជាតិ

    ថៃ៖ ស្ត្រីជនជាតិអាមេរិកម្នាក់បានកើតមានជំងឺដ៏កម្រម្យ៉ាងក្នុងអំឡុងពេលនាងធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយជំងឺដ៏កម្រនេះបាន ធ្វើឲ្យក្រុមវេជ្ជបណ្ឌិតថៃមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Caroline Bradner អាយុ ២២ ឆ្នាំ ជានិស្សិតទើបរៀនចំពីសាកលវិទ្យាល័យ Mississippi ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក។ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររួចនាងបានដាក់ពាក្យទៅបង្រៀនតាមរយៈកម្មវិធី Xplore Asia នៅក្នុងក្រុងតូចមួយនេះក្នុងប្រទេសថៃ។ អំឡុងពេលស្នាក់នៅទីនោះ នាងបានកើតមានអាការម្យ៉ាងគឺ អស់កម្លាំង និងចុះខ្សោយជាខ្លាំង រហូតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ដំបូងឡើយក្រុមវេជ្ជបណ្ឌិតនៅក្នុងតំបន់មិនអាចកំណត់ថា នាងកើតមានជំងឺអ្វីឲ្យប្រាកដនោះទេ ហើយអាការរបស់នាងចេះតែធ្ងន់ធ្ងរឡើងៗ ខណៈដែលក្រុមវេជ្ជបណ្ឌិតទាំងនោះមិនដែលជួបករណីនេះទាល់តែសោះពីមុនមក។ យ៉ាងណាក្តីក្រោយមកក្រុមវេជ្ជបណ្ឌិតជំនាញបានរកឃើញថា នាងបានកើតមានជំងឺកម្រម្យ៉ាង ដែលមានឈ្មោះថា Guillain-Barré ដែលជំងឺនេះជាជំងឺកម្រកើតឡើងចំពោះតែប្រជាជនអាមេរិក

    January 4, 2019
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Polandin កាលពីម្សិលមិញនេះបានឲ្យដឹងថា៖ ក្លឹប Wisła Kraków បានលុបចោលកិច្ចព្រមព្រៀងទិញក្លឹបរបស់ពាណិជ្ជករខ្មែរ-បារាំងលោក លី វណ្ណា និង​លោក Mats Hartling ចោលដោយសារតែក្រុមហ៊ុនរបស់ពាណិជ្ជករខ្មែរ-បារាំងរូបនេះបានរំលោភលើចំនុចសំខាន់ៗ។ ការសម្រេចចិត្តក្នុងការលុបចោលកិច្ចព្រមព្រៀងទិញក្លឹប Wisła Kraków របស់ពាណិជ្ជករខ្មែរ-បារាំងលោក លី វណ្ណា និង​លោក Mats Hartling ដែលជាម្ចាស់ក្រុមហ៊ុន Alelega Luxembourg Sar នេះគឺដោយសារតែក្រុមហ៊ុនរបស់លោក លី វណ្ណា មិនបានបង់ប្រាក់តាមពេលកំណត់របស់សមាគមន៍កីឡា Wisla។ ការប្រកាសលុបចោលកិច្ចព្រមព្រៀងរបស់ក្លឹប Wisła Kraków គឺបានធ្វើឡើងតាំងពីថ្ងៃទី 2 ខែមករា ដោយយោងតាមហេតុផលមួយចំនួនដែលគិតថាក្រុមហ៊ុន Alelega Luxembourg Sar បានរំលោភបំពានលើចំណុចៗសំខាន់ក្នុងកុងត្រាទិញក្លឹបរបស់លីគកំពូលប៉ូឡូញនោះ។

    January 4, 2019
  • កីឡា

    ទីបំផុតក្លឹបមេឃខៀវ Manchester City បានបញ្ចប់ភាពមិនដែលចាញ់របសក្លឹបហង្សក្រហម Liverpool កាលពីយប់មិញត្រឹមសប្ដាហ៍ទី 21 ក្រោយពេលខ្សែបម្រើប្រយុទ្ធ Leroy Sane សុតសម្លាប់ទឹកចិត្តកីឡាករនិងអ្នកគាំទ្រហង្សក្រហម Liverpool ក្នុងនាទីទី 72។​ ការប្រកួតរបស់ក្លឹបកំពូលតារាងទាំងពីរនេះបានបញ្ចប់ដោយម្ចាស់ផ្ទះ Manchester City យកឈ្នះក្លឹបហង្សក្រហម Liverpool ដោយលទ្ធផល 2-1 ធ្វើឲ្យក្លឹបហង្សក្រហម Liverpool ត្រូវបញ្ចប់ភាពមិនដែលចាញ់នៅក្នុងលីគកំពូល Premier League ត្រឹមសប្ដាហ៍នេះហើយក្ដីសង្ឃឹមក្នុងការគ្រងពានរង្វាន់មាស Premier League របស់ Liverpool ក៏ត្រូវបញ្ចប់នៅក្នុងសប្ដាហ៍នេះផងដែរ។ ទោះបីក្លឹបហង្សក្រហម Liverpool

    January 4, 2019