អន្តរជាតិ
ទិដ្ឋភាពស្អាតៗនៃការហាត់សមត្រៀមសម្រាប់ទិវាអបអរជ័យជំនះ៧មករា
BY Khmernote Media
January 5, 2019
រាជធានីភ្នំពេញ៖ សល់ត្រឹមរយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ ទិវាអបអរជ័យជំនះ៧មករា នឹងឈានចូលមកដល់ ហេតុនេះទើបនៅពហុកីឡដ្ឋានជាតិអូឡាំពិក បានរៀបចំការហាត់សមជាថ្មីម្តងទៀត ដើម្បីធានាបានថាទិវានេះនឹងប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក ដើម្បីរំឮកដល់ខួបលើក៤០ឆ្នាំ ដែលកម្ពុជារួចផុតពីសម័យកម្ពុជាប្រជាធិបតេយ្យ។ ពិធីហាត់សមនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានមហាជនចូលរួមហាត់សមយ៉ាងច្រើនកុះករ។ សូមជម្រាបថា នេះជាការហាត់សមលើកទី៣ហើយ ដោយលើកទី១ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ២រោច និងលើកទី២ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២៕








