ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ខ្យល់លាយឡំរលកខ្លាំងៗវាយបោកបក់បំផ្លាញអាជីវកម្ម និងផ្ទះសម្បែងពលរដ្ឋនៅតាមមាត់សមុទ្រក្នុងខេត្តព្រះសីហនុ (មានវីដេអូ)

    BY Khmernote Media January 5, 2019
    ខ្យល់លាយឡំរលកខ្លាំងៗវាយបោកបក់បំផ្លាញអាជីវកម្ម និងផ្ទះសម្បែងពលរដ្ឋនៅតាមមាត់សមុទ្រក្នុងខេត្តព្រះសីហនុ (មានវីដេអូ)

    ខេត្តព្រះសីហនុ-សេចក្តីរាយការណ៍ពីមន្ត្រីនិងប្រជាពលរដ្ឋមកថា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ សមុទ្រមានរលកខ្លាំង ដែលបានប៉ះពាល់ដល់អាជីវកម្មរបស់ពលរដ្ឋមួយចំនួន ក្នុងនោះតាមមន្ត្រីក្រុមប្រឹក្សាសង្កាត់លេខ៣ ក្រុងព្រះសីហនុអោយដឹងថា មានផ្ទះប្រជាពលរដ្ឋមួយចំនួននៅជាប់ឆ្នេរសមុទ្រ(កំពេញ)បានដួលរលំដោយសាររលកសមុទ្រវាយផ្ទប់ ក្នុងនោះមន្ត្រីកំពុងអន្តរាគមន៍ជួយពលរដ្ឋ។ ជាមួយគ្នានេះក៍មានសេចក្តីរាយការណ៍ពីតំបន់កោះរ៉ុងមកដែរថា យ៉ាងហោចណាស់មានទូកនេសាទ៦គ្រឿងបានលិចពេលចតនៅផែកោះតូចដោយសារតែរលកវាយពន្លិច។ ទោះជាយ៉ាងនេះក្តី មិនមានមនុស្សរងគ្រោះថ្នាក់ទេ គិតមកត្រឹមមុនថ្ងៃត្រង់ថ្ងៃដដែលនេះ៕

    រូបភាព៖ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay