ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ដោយសារទៅបង្រៀននៅប្រទេសថៃ ធ្វើឲ្យនារីម្នាក់កើតជំងឺដ៏ចម្លែកម៉្យាង សូម្បីតែគ្រូពេទ្យក៏ងឿងឆ្ងល់ដែរ

    BY Khmernote Media January 4, 2019
    ដោយសារទៅបង្រៀននៅប្រទេសថៃ ធ្វើឲ្យនារីម្នាក់កើតជំងឺដ៏ចម្លែកម៉្យាង សូម្បីតែគ្រូពេទ្យក៏ងឿងឆ្ងល់ដែរ

    ថៃ៖ ស្ត្រីជនជាតិអាមេរិកម្នាក់បានកើតមានជំងឺដ៏កម្រម្យ៉ាងក្នុងអំឡុងពេលនាងធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយជំងឺដ៏កម្រនេះបាន ធ្វើឲ្យក្រុមវេជ្ជបណ្ឌិតថៃមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Caroline Bradner អាយុ ២២ ឆ្នាំ ជានិស្សិតទើបរៀនចំពីសាកលវិទ្យាល័យ Mississippi ក្នុងរដ្ឋ Virginia សហរដ្ឋអាមេរិក។ ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររួចនាងបានដាក់ពាក្យទៅបង្រៀនតាមរយៈកម្មវិធី Xplore Asia នៅក្នុងក្រុងតូចមួយនេះក្នុងប្រទេសថៃ។ អំឡុងពេលស្នាក់នៅទីនោះ នាងបានកើតមានអាការម្យ៉ាងគឺ អស់កម្លាំង និងចុះខ្សោយជាខ្លាំង រហូតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។

    ដំបូងឡើយក្រុមវេជ្ជបណ្ឌិតនៅក្នុងតំបន់មិនអាចកំណត់ថា នាងកើតមានជំងឺអ្វីឲ្យប្រាកដនោះទេ ហើយអាការរបស់នាងចេះតែធ្ងន់ធ្ងរឡើងៗ ខណៈដែលក្រុមវេជ្ជបណ្ឌិតទាំងនោះមិនដែលជួបករណីនេះទាល់តែសោះពីមុនមក។ យ៉ាងណាក្តីក្រោយមកក្រុមវេជ្ជបណ្ឌិតជំនាញបានរកឃើញថា នាងបានកើតមានជំងឺកម្រម្យ៉ាង ដែលមានឈ្មោះថា Guillain-Barré ដែលជំងឺនេះជាជំងឺកម្រកើតឡើងចំពោះតែប្រជាជនអាមេរិក ហើយក្នុងចំណោមជនជាតិអាមេរិក ១០០,០០០ នាក់ អាចកើតមានជំងឺនេះតែម្នាក់ប៉ុណ្ណោះ។ ជំងឺនេះបានធ្វើឲ្យជនរងគ្រោះរាគ អស់កម្លាំង រាងកាយចុះខ្សោយ និងស្ពឹកស្រពន់មិនអាចធ្វើចលនាបានជាដើម។ រហូតមកទល់នឹងពេលនេះជនរងគ្រោះបានធូរស្បើយបន្តិច ហើយករណីនេះក្លាយជាករណីដំបូងបំផុតសម្រាប់គ្រូពេទ្យថៃ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay