ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផឹកស៊ីសប្បាយមួយភ្លែត ក្លាយជាមានទុក្ខស្លាប់ចិនម្នាក់មួយពព្រិច ដោយសារឈ្លោះប្រកែកគ្នា

    BY Khmernote Media January 5, 2019
    ផឹកស៊ីសប្បាយមួយភ្លែត ក្លាយជាមានទុក្ខស្លាប់ចិនម្នាក់មួយពព្រិច ដោយសារឈ្លោះប្រកែកគ្នា

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៤ និង០០នាទីទៀបភ្លឺ នៅចំណុចក្លឹបកំសាន្ត ស៊ីលីហួយ KTV ស្ថិតនៅក្នុង ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ម្ចាស់ក្លិបបានរាយ ការណ៍ក្នុងពេលកើតហេតុភ្លាមៗ មកកម្លាំងជំនាញថា មានភ្ញៀវជនជាតិចិនមួយក្រុម បានចូលមកកំសាន្តលេង ហើយផ្ទុះ អាវុធបណ្តាលឲ្យរងរបួសធ្ងន់១នាក់ ។

    បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៣ ចុះទៅដល់កន្លែងកើតហេតុ ពេលនោះគេបានប្រាប់ថា ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះហើយ កម្លាំងជំនាញបានទៅមើលជនរងគ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ ពេលទៅដល់ ជនជាតិចិនដែលរងរបួសបានស្លាប់បាត់ទៅហើយ ដោយមានជនជាតិចិនដែលជាមិត្តភក្តិរបស់ជនរងគ្រោះនៅទីនោះចំនួន១០នាក់ (ស្រី០២នាក់)។

    បន្ទាប់មកកម្លាំងជំនាញ បានហៅពួកគាត់ មកធ្វើការសាកសួរបំភ្លឺ ទើបដឹងថា ៖ ករណីនេះ កើតឡើងដោយសារជនរងគ្រោះបានឈ្លោះ ប្រកែកគ្នាជាមួយមិត្តភក្តិដែលផឹកស៊ីរួមតុគ្នា ពេលនោះជនរងគ្រោះបានដកកាំភ្លើងចេញពីចង្កេះរបស់គេ អាមេបញ្ជូលគ្រាប់ ដើម្បីគំរាម ហើយក៏មានការប្រទាញប្រទង់គ្នា កាំភ្លើងក៏ផ្ទុះ បណ្តាលឲ្យត្រូវជនរងគ្រោះតែម្តង ។

    ជនរងគ្រោះដែលបានស្លាប់ឈ្មោះ TIAN ZHOU ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ E៧៤៣៣៦៦៩០ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហ្វរជូណាអ៊ិនធើណាសិនណាល់ ក្រុម១៧ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

    វត្ថុតាងចាប់យកបាន៖ កាំភ្លើងខ្លី ០១ដើម ម៉ាក GLOCK 19 AUSTRIA មានលេខៈ BFSK697 ពណ៌ខ្មៅ បង់កាំភ្លើង ០១ មានគ្រាប់ ១១គ្រាប់ ។ ចំពោះករណីនេះ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ កំពុងធ្វើការស្រាវជ្រាវបន្តតាមនីតិវិធី៕

    ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay