Khmernote Media
  • PR

    នៅក្នុងកម្មវិធី តាំងពិព័រណ៍បច្ចេកវិជ្ជារបស់ក្រុមហ៊ុន OPPO នៅទីក្រុងសិនជិន កាលពីកន្លងទៅថ្មីៗនេះ លោក Tony Chen ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ របស់ក្រុមហ៊ុន OPPOបានប្រកាសជាផ្លូវការ ថា ក្រុមហ៊ុនរបស់លោក បានត្រៀមរួចជាស្រេច ក្នុងការវិនិយោគ ទឹកប្រាក់ ប្រមាណ ១.៤៣ ពាន់លានដុល្លាអាមេរិក ក្នុងគម្រោង សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ទៅលើផលិតផលបច្ចេកវិជ្ជា សម្រាប់ក្នុងឆ្នាំ ២០១៩ នេះ ។ ចំនួនទឹកប្រាក់នេះគឺ ថាបាន កើនឡើង រហូតដល់ ១៥០ភាគរយ ជាបន្តបន្ទាប់បើធៀបនឹងឆ្នាំកន្លងៗមក ។

    January 4, 2019
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយម្ដងទៀតហើយអំពីរូបរាងរបស់ Galaxy S10 ដែលម្ដងនេះវាដូចជាមិនមែនជារូបភាពបែបច្នៃប្រឌិតឡើងនោះទេ វាគឺជារូបភាពទូរស័ព្ទពិតប្រាកដៗ ដែលបានបង្ហោះនៅលើគណនី Tweeter ឈ្មោះ Evan Blass បានសរសេរថា “ Beyond 1 ”. in the wild ។ វាបង្ហាញឲ្យឃើញច្បាស់ពីអេក្រង់ទំហំ 5.8 អ៊ីញ និងមានបន្កប់កាមេរ៉ាមួយគ្រាប់នៅក្នុងអេក្រង់ស្ថិតនៅខាងលើផ្នែកខាងស្ដាំនៃអេក្រង់ ។ រូបភាពនៃ Icon ក្នុងទូរស័ព្ទត្រូវបានបិទបាំងដោយធ្វើឲ្យព្រាល ប៉ុន្តែរូបភាពទាំងមូលបានបង្ហាញឲ្យឃើញច្បាស់ពីផ្ទៃខាងមុខរបស់ទូរស័ព្ទ។ គែមនៅតែមាន តែវាពិតជាស្ដើងជាងមុនច្រើនណាស់ បើសិនប្រៀបធៀបជាមួយ Galaxy S9

    January 4, 2019
  • អន្តរជាតិ

    រដ្ឋាភិបាលអា​មេរិកបានចេញសេចក្តីព្រមានជាផ្លូវការមួយទៅកាន់ប្រជាពលរដ្ឋខ្លួន ចំពោះការធ្វើដំណើរទៅកាន់ប្រទេសចិន ដោយអាមេរិកបានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអាមេរិកអាចនឹងត្រូវជាប់ឃុំក្នុងប្រទេសចិនយ៉ាងយូរ ប្រសិនបើពួកគេធ្វើខុសបទបញ្ជា និងច្បាប់ថ្មីៗ ដែលចិនបានអនុវត្តយ៉ាងតឹងរឹង ចំពោះប្រជាពលរដ្ឋអាមេរិក។ រដ្ឋាភិបាលអាមេរិកបានឲ្យដឹងដែរថា ចិនបានបង្កើតច្បាប់ និងបទបញ្ជា ដែលមានលក្ខណៈតឹងរឹងថ្មីៗជាច្រើនសម្រាប់អនុវត្តជាមួយនឹងអ្នកដំណើរជនជាតិអាមេរិក ដែលបានទៅដល់ប្រទេសចិន ដូចនេះហើយប្រជាពលរដ្ឋអាមេរិកទាំងអស់ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ពេលទៅដល់ប្រទេសចិន ហើយបើមិនចាំបាច់ទេ​​ សូមកុំធ្វើដំណើរទៅកាន់ប្រទេសចិនឲ្យសោះ ព្រោះច្បាប់ថ្មីនេះអាចធ្វើការឃុំឃាំងជនជាតិអាមេរិក ដែលប្រព្រឹត្តិខុសបន្តិចបន្តួចឲ្យជាប់គុករហូតដល់រាប់ឆ្នាំឯណោះ។ សេចក្តីព្រមានរបស់អាមេរិកនេះបានធ្វើឡើង ក្រោយមានករណីគ្រួសាររបស់លោក Liu Changming រួមជាមួយកូនបីនាក់ ដែលបានធ្វើដំណើរពីអាមេរិកទៅកាន់ប្រទេសចិននោះ ត្រូវបានប៉ូលិសចិនធ្វើការចោទប្រកាន់ថា បានប្រព្រឹត្តិបទល្មើសផ្នែកហិរញ្ញាវត្ថុធំមួយ និងត្រូវគេឃាត់ខ្លួននៅក្នុងប្រទេសចិនយ៉ាង យូរផងដែរ។ សម្រាប់លោក Liu Changming បានឲ្យដឹងថា ការឃាត់ខ្លួននេះពិតជាអយុត្តិធម៌ណាស់សម្រាប់រូបលោក និងគ្រួសាររបស់លោក។

    January 4, 2019
  • សង្គម អន្តរជាតិ

    ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់សារជាថ្មីថា ពុំមានគម្រោងវិនិយោគណាមួយរឺមានការរុះរើផ្សារដើម គ ទៅកាន់ទីតាំងថ្មីនៅបឹងតាមោគឡើយ ហើយចំពោះគម្រោងផ្សារថ្មីដែលមានផ្ទៃដី២០ហិតា នៅបឹងតាមោគ គឺជាផែនការយកអ្នកលក់បន្លែបោះដុំនៅលើប្រព័ន្ធផ្លូវមុនីរ៉េត ផ្លូវម៉ៅសេងទុង និង ផ្សារបន្លែនៅលើប្រពន្ធ័ផ្លូវតំបន់អាសែង(A5)ទៅដាក់នៅកន្លែងថ្មី ដើម្បីដោះស្រាយបញ្ហាចរាចរនៅក្នុងទីក្រុងដែលកំពុងមានការកកស្ទះ នេះបើតាមការអោយដឹងនៅលើ Facebook លោក ប៉ែន ខុន អ្នកសារព័ត៌មានរស្មីកម្ពុជា ប្រចាំសាលារាជធានីភ្នំពេញ។ ក្នុងនោះដែរ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថាផ្លូវសម្រាប់បម្រើការធ្វើចរាចរ មិនមែនសម្រាប់ដាក់លក់ទំនិញទេ។ គម្រោងរបស់សាលារាជធានីមិនពាក់ពន្ធ័និងផ្សារដើមគរ សូមបងប្អូនកុំមានការព្រួយបារម្ភ។ ឯកឧត្តម មានប្រសាសន៍បែបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយពត៍មាននៅលើបណ្តាញសង្គមថាសាលារាជធានីនឹងធ្វើការរុះរើផ្សារដើមគរទៅកាន់ទីតាំងថ្មីនៅបឹងតាមោក(កប់ស្រូវ)ជាមួយនឹងចំណតរថយន្តលើផ្ទៃដីទំហំ២០ហិកតាដែលមាន សជណ

    January 4, 2019
  • បច្ចេកវិទ្យា

    យោងតាមសារព័ត៌មាន  Engadget បានចុះផ្សាយផ្សាយថា ការលក់របស់ក្រុមហ៊ុនទូរស័ព្ទ Apple បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ក្នុងរយៈពេល ៣ ខែចុងក្រោយនេះ បើគិតចាប់ពីខែតុលាដល់ខែឆ្នូ ឆ្នាំ ២០១៨។ តួលេខបានបង្ហាញថា ការលក់ផលិតផលគ្រប់ប្រភេទរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះពី ៨៩ ពាន់លានដុល្លារ មកសល់ត្រឹម ៨៤ ពាន់លានដុល្លារប៉ុណ្ណោះ។ បើយោងតាមលោក Tim Cook ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Apple បានបញ្ជាក់ឲ្យដឹងថា មានមូលហេតុធំៗចំនួនពីរ ដែលបណ្តាលឲ្យការលក់នេះធ្លាក់ចុះ ក្នុងនោះទី១ គឺដោយសារតែសេដ្ឋកិច្ចរបស់ចិនក្នុងពាក់កណ្តាលឆ្នាំ ២០១៨ នេះបានធ្លាក់ចុះ ដែលកក្តានេះបានធ្វើឲ្យការបញ្ជាទិញផលិតផលរបស់ក្រុម

    January 4, 2019
  • អន្តរជាតិ

    យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងថា មុននេះបន្តិចមានករណីរថយន្តកុងទ័នឺរដាច់ហ្វ្រាំងបុករះរថយន្តជាច្រេីនគ្រឿង ខណៈពេលកំពុងតំរង់ជួរស្ទះផ្លូវលេី ផ្លូវជាតិលេខ4​ នៅខាងលិចលោកយាយម៉ៅ​ ព័ត៌មានបឋមមានអ្នករងរបួសច្រេីននាក់​ តែមិនទាន់ដឹងមានអ្នកបាត់បង់ជីវិតនោះទេ។ សូមរងចាំព័ត៌មានលំអិតនៅពេលក្រោយ!  

    January 3, 2019
  • កីឡា

    គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Maurizio Sarri បានសារភាពថា៖ លោកមិនបានដឹងរឿងអ្វីទាំងអស់ ចំពោះរឿងក្លឹបចុះហត្ថលេខាទិញខ្សែបម្រើសញ្ជាតិអាមេរិក Christian Pulisic ពីក្លឹប Borussia Dortmund កាលពីម្សិលមិញនេះ។ ខ្សែបម្រើសញ្ជាតិអាមេរិករូបនេះត្រូវបានក្លឹបតោខៀវ Chelsea ចុះហត្ថលេខាទិញពីក្លឹប Borussia Dortmund កាលពីម្សិលមិញនៅក្នុងតម្លៃផ្ទេរ 58លានផោន ប៉ុន្ដែក្លឹបតោខៀវ Chelsea មិនទាន់យកខ្សែបម្រើរូបនេះមកកាន់ទឹកដីអង់គ្លេសនៅឡើយទេ ដោយឲ្យ Dortmund ខ្ចីជើង Pulisic រហូតដល់បញ្ចប់រដូវកាលនេះ។ លោក Maurizio Sarri ធ្លាប់ត្រូវបានក្លឹបតោខៀវ Chelsea សួរអំពីខ្សែបម្រើសញ្ជាតិអាមេរិករូបនេះម្ដងរួចហើយកាលពីមួយខែមុន

    January 3, 2019
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail បានឲ្យដឹងថា៖ ខ្សែបម្រើ Christian Eriksen ពេលនេះកំពុងស្ទាក់ស្ទើរក្នុងការចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបមាន់ខ្នាយមាស Tottenham Hotspur ខណៈដែលខ្សែបម្រើរូបនេះត្រូវបានក្លឹបអធិរាជសរ Real Madrid និងក្លឹបអ្នកមានបុណ្យ Barcelona ចាប់អារម្មណ៍។ កុងត្រារបស់ខ្សែបម្រើ Christian Eriksen ជាមួយនឹងក្លឹបមាន់ខ្នាយមាស Tottenham Hotspur នឹងបញ្ចប់នៅក្នុងឆ្នាំ 2020 ខណៈដែលពេលបច្ចុប្បន្នខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះទទួលបានប្រាក់ឈ្នួលពលកម្មពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur តែ 70000​ តែប៉ុណ្ណោះក្នុងមួយសប្ដាហ៍។ កាលពីពេលថ្មីៗនេះក្លឹបមាន់ខ្នាយមាស Tottemham Hotspur ចង់បន្ដកុងត្រាថ្មីជាមួយនឹង Eriksen

    January 3, 2019
  • អន្តរជាតិ

    ជនភៀសខ្លួនខុសច្បាប់ចំនួនពីរនាក់ត្រូវបានគេប្រទះឃើញសម្ងំលាក់ខ្លួននៅក្នុងពូក ក្នុងគោលបំណងចង់ភៀសខ្លួនពីអាហ្វ្រិកចូលទៅកាន់តំបន់អឺរ៉ុប។ ហេតុការណ៍នេះបានកើតឡើងនៅច្រកព្រំដែននៃប្រទេសអេស្ប៉ាញ និងប្រទេសម៉ារ៉ុក។ តាមមន្ត្រីប៉ូលិសប្រចាំច្រកព្រំដែនបានឲ្យដឹងថា ជនខិលខូចបានដាក់មនុស្សពីរនាក់នៅក្នុងពូក ហើយពួកគេយកពូកទាំងនោះដាក់នៅលើដំបូលរថយន្ត និងមានបំណងបើករថយន្តនោះចូលទៅកាន់តំបន់អឺរ៉ុប។ យ៉ាងណាក្តី ប៉ូលិសប្រចាំច្រកព្រំដែនកើតមានការសង្ស័យជាខ្លាំង ព្រោះពូកនោះហាក់មានទ្រង់ទ្រាយខុសប្រក្រតី ទើបសម្រេចចិត្តវះពូកនោះ ដើម្បីពិនិត្យមើល និងបានរកឃើញមានជនភៀសខ្លួនចំនួនពីរនាក់តែម្តង។ តាមមន្ត្រីប៉ូលិសបានបញ្ជាក់ថា ការប៉ុនប៉ងភៀសខ្លួនដោយខុសច្បាប់ចូលទៅតំបន់អឺរ៉ុបមិនមែនជាករណីថ្មីទេ តែវិធីដែលជនខិលខូចប្រើប្រាស់លើកនេះគឺថ្មីតែម្តង មិនដែលធ្លាប់កើតមានទាល់តែសោះពីមុនមក។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ដូចក្នុងវីដេអូ និងរូបភាពខាងក្រោម៖   https://www.facebook.com/mfamediagroup/videos/644396755976185/ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    January 3, 2019
  • PR

    ភ្នំពេញ ថ្ងៃទី 3 មករា ឆ្នាំ 2019៖ ក្រុមហ៊ុន Huawei បានបង្ហាញវត្តមានកូនពៅត្រកូល nova 3/3i ស៊េរី គឺ nova3 Lite កាលពីចុងខែវិច្ឆិកាកន្លងទៅនេះ។ ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ2019 និងឆ្លើយតបចំពោះការគាំទ្ររបស់អតិថិជនលើម៉ូដែលនេះជាច្រើនលើសលុប ក្រុមហ៊ុនបានបញ្ចេញនូវពណថ្មី ទាន់សម័យ កាលីប យុវវ័យ កាន់តែទាក់ទាញមួយទៀត គឺពណ៍ផ្កាឈូកស្រស់ (Sakura Pink)។ ស្មាតហ្វូន nova3 Lite មានតម្លៃសមរម្យបំផុត ត្រឹមតែ $259 ប៉ុណ្ណោះ

    January 3, 2019