ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកព្រមានពលរដ្ឋខ្លួនថា ហ៊ានតែទៅប្រទេសចិន ប្រយ័ត្នអត់បានមកជាន់ដីអាមេរិកវិញ

    BY Khmernote Media January 4, 2019
    អាមេរិកព្រមានពលរដ្ឋខ្លួនថា ហ៊ានតែទៅប្រទេសចិន ប្រយ័ត្នអត់បានមកជាន់ដីអាមេរិកវិញ

    រដ្ឋាភិបាលអា​មេរិកបានចេញសេចក្តីព្រមានជាផ្លូវការមួយទៅកាន់ប្រជាពលរដ្ឋខ្លួន ចំពោះការធ្វើដំណើរទៅកាន់ប្រទេសចិន ដោយអាមេរិកបានសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋអាមេរិកអាចនឹងត្រូវជាប់ឃុំក្នុងប្រទេសចិនយ៉ាងយូរ ប្រសិនបើពួកគេធ្វើខុសបទបញ្ជា និងច្បាប់ថ្មីៗ ដែលចិនបានអនុវត្តយ៉ាងតឹងរឹង ចំពោះប្រជាពលរដ្ឋអាមេរិក។ រដ្ឋាភិបាលអាមេរិកបានឲ្យដឹងដែរថា ចិនបានបង្កើតច្បាប់ និងបទបញ្ជា ដែលមានលក្ខណៈតឹងរឹងថ្មីៗជាច្រើនសម្រាប់អនុវត្តជាមួយនឹងអ្នកដំណើរជនជាតិអាមេរិក ដែលបានទៅដល់ប្រទេសចិន ដូចនេះហើយប្រជាពលរដ្ឋអាមេរិកទាំងអស់ត្រូវតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ពេលទៅដល់ប្រទេសចិន ហើយបើមិនចាំបាច់ទេ​​ សូមកុំធ្វើដំណើរទៅកាន់ប្រទេសចិនឲ្យសោះ ព្រោះច្បាប់ថ្មីនេះអាចធ្វើការឃុំឃាំងជនជាតិអាមេរិក ដែលប្រព្រឹត្តិខុសបន្តិចបន្តួចឲ្យជាប់គុករហូតដល់រាប់ឆ្នាំឯណោះ។

    សេចក្តីព្រមានរបស់អាមេរិកនេះបានធ្វើឡើង ក្រោយមានករណីគ្រួសាររបស់លោក Liu Changming រួមជាមួយកូនបីនាក់ ដែលបានធ្វើដំណើរពីអាមេរិកទៅកាន់ប្រទេសចិននោះ ត្រូវបានប៉ូលិសចិនធ្វើការចោទប្រកាន់ថា បានប្រព្រឹត្តិបទល្មើសផ្នែកហិរញ្ញាវត្ថុធំមួយ និងត្រូវគេឃាត់ខ្លួននៅក្នុងប្រទេសចិនយ៉ាង យូរផងដែរ។ សម្រាប់លោក Liu Changming បានឲ្យដឹងថា ការឃាត់ខ្លួននេះពិតជាអយុត្តិធម៌ណាស់សម្រាប់រូបលោក និងគ្រួសាររបស់លោក។ យោងលើហេតុផលនេះហើយ ទើបអាមេរិកសម្រេចធ្វើការព្រមានកុំឲ្យប្រជាពលរដ្ឋខ្លួនធ្វើដំណើរទៅប្រទេសចិននោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghaiist

    Share This Post:
    MPO4D jitutoto mpo4d Mpoplay