- Khmernote Media
- អន្តរជាតិ
ក្មេងប្រុសម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងការបាញ់កាំជ្រួចអបអរឆ្នាំថ្មី ឆ្នាំ២០១៩ ដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Ried ប្រទេសអូស្រ្តាលី។ ក្មេងប្រុសរងគ្រោះមានអាយុ ១៧ ឆ្នាំ ហើយបើយោងតាមប៉ូលិសបានប្រាប់ឲ្យដឹងថា ជនរងគ្រោះព្យាយាមដុតបាញ់កាំជ្រួចដោយខ្លួនឯង តែជាអកុសលកាំជ្រួចនោះមិនបានហោះឡើងទៅលើទេ ហើយវាបានផ្ទុះនៅនឹងកន្លែងដុតតែម្តង និងបានសម្លាប់ក្មេងប្រុស ដែលជាអ្នកដុតនោះភ្លាមៗតែម្តង។ តាមរបាយការណ៍សរុបរបស់ប៉ូលិសប្រចាំនៅតំបន់អឺរ៉ុបបានឲ្យបង្ហាញថា ក្នុងឱកាសអបអរឆ្នាំថ្មីនេះនៅក្នុងតំបន់អឺរ៉ុបទាំងមូល គឺមានមនុស្សស្លាប់ចំនួនសរុបចំនួន ៣ នាក់ ដែលពួកគេសុទ្ធតែស្លាប់ដោយហេតុផលស្រដៀងគ្នាទៅនឹងករណីខាងលើនេះ តែស្ថិតនៅកន្លែងផ្សេងៗពីគ្នា។ តាមរយៈបទពិសោធណ៍នេះ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ពេលបាញ់កាំជ្រួចម្តងៗ ព្រោះបើអ្នកប្រហែសតែបន្តិចគឺលោកអ្នកអាចនឹងត្រូវមានគ្រោះថ្នាក់រហូតដល់ស្លាប់៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
January 2, 2019 - អន្តរជាតិទើបស្គាល់គ្នាតាម Facebook សោះ ហ៊ានណាត់គ្នាចូលផ្ទះសំណាក់ ចុងក្រោយត្រូវខាងប្រុសប្លន់អស់ជាង៣ពាន់ដុល្លារ
រាជធានីភ្នំពេញ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីម្នាក់ត្រូវបានបុរស ដែលទើបនឹងស្គាល់គ្នាតាម Facebook ណាត់ឲ្យមកជួបគ្នានៅផ្ទះសំណាក់ ហើយត្រូវបុរសរូបនោះដកកាំបិតភ្ជង់ប្លន់យកគ្រឿងអលង្ការ និងទូរស័ព្ទគិតជាទឹកប្រាក់ជាង៣ពាន់ដុល្លារ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅ ផ្ទះសំណាក់បៃតង ស្ថិតនៅភូមិអ័រគីដេ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះមានឈ្មោះ ហួន សុភា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរលក់អីវ៉ាន់ online ស្នាក់នៅផ្ទះជួល សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ចំណែកជនសង្ស័យ ភេទប្រុស មិនស្គាល់អត្តសញ្ញាណនោះទេ។ តាមការបញ្ជាក់ពីស្ត្រីរងគ្រោះបានឲ្យដឹងថា
January 2, 2019 - អន្តរជាតិ
ខេត្តតំបន់ឆ្នេរ – ថ្ងៃឆ្លងឆ្នាំសកលឆ្នាំ២០១៨ ចូលឆ្នាំ២០១៩ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាធ្វើដំណើរកំសាន្តទៅតាមខេត្តផ្សេងៗ។ នៅឆ្នាំនេះផងដែរភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលមកលេងកំសាន្ត ខេត្តទាំង០៤ តំបន់ឆ្នេរសមុទ្រ នាថ្ងៃឆ្លងឆ្នាំ រយៈពេល០៣ថ្ងៃចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានចំនួនយ៉ាងច្រើន រួមមាន៖ -ខេត្តកែប ១៥២,២៥០ នាក់ -ខេត្តព្រះសីហនុ ១១៥,៥០០ នាក់ -ខេត្តកំពត ៩៦,៨១៣នាក់ -ខេត្តកោះកុង ៣១,៣៩០នាក់ សូមបញ្ជាក់ថា របាយការណ៍ចំនួនអ្នកទេសចរណ៍នេះទទួលបានពីមន្ទីរទេសចរណ៍ខេត្តទាំង០៤៕ អត្ថបទ៖ សេម ប្រភព៖ លោក Huy
January 2, 2019 - អន្តរជាតិ
ឥណ្ឌា៖ ក្រុមអ្នកភូមិបាននាំគ្នាដាក់ទណ្ឌកម្មទៅលើបុរសពីរនាក់ ដែលបានចាបរំលោភក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ ដោយឲ្យពួកគេស្រាតខោអាវចេញ ហើយឲ្យដើរពេញភូមិដើម្បីឲ្យប្រជាជនគ្រប់គ្នាបានស្គាល់មុខពួកគេ និងដឹងអំពីទង្វើថោកទាប ដែលពួកគេបានប្រព្រឹត្តិ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិមួយស្ថិតនៅក្នុងរដ្ឋ Arunachal Pradesh ប្រទេសឥណ្ឌា។ ក្មេងស្រីជាជនរងគ្រោះ និងក្រុមបុរសដែលបានចាប់រំលោភលើរូបនាងមិនបានបង្ហាញអត្តសញ្ញាណនោះទេ។ បើតាមសំដីសាច់ញាតិរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុក្មេងស្រីរងគ្រោះនៅផ្ទះតែម្នាក់ឯង ហើយដោយឃើញឱកាសល្អដូចនេះ ទើបពួកគេមានគំនិតចាប់រំលោភនាងតែម្តង។ ក្រោយកើតហេតុក្មេងស្រីរងគ្រោះបានរត់ទៅប្រាប់ចាស់ទុំក្នុងភូមិ ទើបនាំឲ្យមានការចាប់ខ្លួនបុរស ទាំងពីរនាក់ខាងលើមកដាក់ទណ្ឌកម្ម។ ក្រោយទទួលទណ្ឌកម្មពីសំណាក់ក្រុមអ្នកភូមិរួចមក បុរសទាំងពីរនាក់ត្រូវបញ្ចូនទៅ ស្ថានីយ៍ប៉ូលិសដើម្បីឲ្យទទួលទោសតាមផ្លូវច្បាប់បន្ថែមទៀត៕ ដោយ៖ ភក្តី ប្រភព៖ dailymail
January 2, 2019 - អន្តរជាតិ
យោងតាមការបញ្ជាក់ពីរដ្ឋបាល ខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីម្សិលមិញនេះ គឺជាថ្ងៃនេះគម្រប់ខួប១ឆ្នាំ នៃការអនុវត្តយុទ្ធនាការឃាត់យានយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ។ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ជាលទ្ធផលរយៈពេល១ឆ្នាំបានធ្វើការឃាត់យានយន្តសរុប ចំនួន៣,៦១៨ គ្រឿង ដែលក្នុងនោះរួមមានៈ ទី១- ម៉ូតូចំនួន ៣,១០៤ គ្រឿង ទី២- រ៉ឺម៉កម៉ូតូកង់បីចំនួន ៣៨២គ្រឿង និងទី៣- រថយន្តចំនួន ១៣២ គ្រឿង៕ រូបភាព៖ រដ្ឋបាល
January 1, 2019 - អន្តរជាតិ
នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មនុស្សម្នាជាច្រើននៅតាមបណ្តាប្រទេសរៀងៗខ្លួនទូទាំងពិភពលោកបាននាំគ្នាអបអរសាទរឆ្លងឆ្នាំសកលយ៉ាងសប្បាយរីករាយ ហើយអ្វីកាន់តែអស្ចារ្យនោះគឺការរាប់ថយក្រោយ និងការបាញ់កាំជ្រួចព្រងព្រៀតពេញផ្ទៃមេឃតាមប្រទេសរៀងៗខ្លួនដែលបានរៀបចំ ធ្វើឲ្យអ្នកទស្សនាមើលហើយសប្បាយរីករាយតែម្តង។ តោះឥលូវយើងមកមើលការបាញ់កាំជ្រួញឆ្លងឆ្នាំនៅតាមបណ្តាប្រទេសនានាលើពិភពលោក៖ កម្ពុជា ឌូបៃ ក្រិក ហុងកុង ឥណ្ឌូនេស៊ី អង់គ្លេស ម៉ាឡេស៊ី កូរ៉េខាងជើង New Zealand បារាំង រុស្ស៊ី អូស្ត្រាលី សិង្ហបុរី ថៃ អត្ថបទ៖ សេម
January 1, 2019 - អន្តរជាតិ
កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ សង្កេតឃើញបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ ជាច្រើនបាននាំគ្នាសម្រុកដើរលេង ដើម្បីរាប់ថយក្រោយអបអរសាទរឆ្លងឆ្នាំសកល ធ្វើឲ្យមានការកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់ស្ទើរគ្រប់ទីកន្លែង ចំណែកនៅតាមសួនច្បារនានាវិញ ក៏មានការលក់ដូរម្ហូបអាហារជាច្រើន ហើយបងប្អូនប្រជាពលរដ្ឋក៏នាំគ្នាចូលហូបចុកផងដែរ។ បន្ទាប់ពីរាប់ថយក្រោយឆ្លងឆ្នាំសកលហើយ បងប្អូនប្រជាពលរដ្ឋក៏បានត្រលប់ទៅផ្ទះសម្បែងរៀងៗខ្លួន ប៉ុន្តែអ្វីដែលនៅតែជាបញ្ហាចំបងនោះ គឺការបោះចោលសំរាមរាយប៉ាយពេញតាមសួនច្បារ តាមមាត់ទន្លេ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពទីក្រុងដ៏ស្រស់ស្អាតរបស់យើងយ៉ាងខ្លាំង។ យោងតាមការបញ្ជាក់របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីការអបអរសាទរឆ្លងឆ្នាំសកលរួច អាជ្ញាធរក៏បានចាត់កម្លាំងធ្វើការបោសសំអាតនៅតាមសួនច្បារបទុមវត្តី សួនមុខវាំង សួនមាត់ទន្លេ សួនសម្តេច ហ៊ុន សែន និងសួនវិមាន ឈ្នះ ឈ្នះ ភ្លាមៗផងដែរ៕ អត្ថបទ៖ សេម
January 1, 2019 - PR
រីករាយក្នុងឱកាសចូលឆ្នាំសកលពេលនេះ vivo ចាប់ដាក់លក់ម៉ូដែលថ្មី Y91i នៅក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃទី 1 ខែមករា ឆ្នាំ 2019 នេះតទៅហើយ។ ជាមួយនឹងកញ្ចប់តម្លៃ $159 អមមកជាមួយនឹង ការធានាត្រឹមត្រូវពីក្រុមហ៊ុន vivo អ្នកក៏នឹងទទួលបានកញ្ចប់ការដូ ដបទឹកហើយនិង LED Watch ដ៏ស្រស់ស្អាតដោយឥតគិតថ្លៃផងដែរ រាល់ពេលដែលអ្នកជាវ vivo Y91i នេះ ។ ក្រៅពីរូបរាងស្រស់ស្អាតបែបរំលេចពណ៌ ចាំងផ្លាតទាក់ទាញពេលត្រូវនឹងពន្លឺថ្ងៃនោះ ស្មាតហ្វូនជំនាន់ចុងក្រោយ Y91i ក៏មានលក្ខណៈពិសេស មួយចំនួនផងដែរដូចជា ៖ + បច្ចេកវិទ្យាដោះសោរដោយស្កេនទម្រង់មុខ(Face
January 1, 2019 - PR
កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនសាមសុង ប្រារព្ធនូវព្រឹត្តិការណ៍ 4XFUN នៅក្នុងប្រទេសម៉ាឡេស៊ីដែលមានការចូលរួមពីអ្នកសារព័ត៌មានល្បីៗជាច្រើននៅជុំវិញពិភពលោក ដើម្បីសម្ភោធកំពូលស្មាតហ្វូនកាមេរ៉ាខាងក្រោយ ៤ គ្រាប់ដំបូងបំផុតក្នុងពិភពលោកគឺ Galaxy A9 ដែលមានការរចនារូបរាងឡូយកប់ទាន់សម័យស្លីម បច្ចេកវិទ្យាទំនើប និងលក្ខណៈពិសេសជាច្រើនទៀតមិនចាញ់ស្មាតហ្វូនថ្នាក់ប្រណិតត្រកូល Galaxy S-Series និង Galaxy Note-Series នោះទេ។ ចង់ធ្វើជាម្ចាស់របស់កំពូលស្មាតហ្វូននេះដែរទេ? ចឹងកុំបង្អង់ទៀតអី ឥឡូវនេះ កំពូលស្មាតហ្វូនស៊េរីថ្មី Galaxy A9 នេះមានវត្តមានដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាហើយតម្លៃវិញគឺល្អបំផុតត្រឹមតែ $559 តែប៉ុណ្ណោះ ខណៈពេលដែលតម្លៃរបស់ស្មាតហ្វូន Galaxy A9 នៅលើទីផ្សារអន្តរជាតិប៉ែកខាងអ៊ឺរ៉ុបគឺដល់ទៅ 599 អ៊ឺរ៉ូ
December 31, 2018 - PR
អគារ ព្រីនស៍ អាយ ធី បៀលឌីង ដែលជាគម្រោងវិនិយោគដ៏ធំរបស់ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រារព្ធពិធីបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៨។ លោក លី មីញ នាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក ថាង គួរឈី (Tang Guoqi) នាយកចាត់ការទូទៅនៃក្រុមហ៊ុនឆាយណា ខនស្ទ្រាក់សិន ហ្វ័ត អេនជីនារីង ឌីវីសិន (ខេមបូឌា)
December 31, 2018









