ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថ្ងៃឆ្លងឆ្នាំ ប្រែក្លាយជាថ្ងៃកាន់ទុក្ខ ដោយសារកាំជ្រួច (មានវីដេអូ)

    BY Khmernote Media January 2, 2019
    ថ្ងៃឆ្លងឆ្នាំ ប្រែក្លាយជាថ្ងៃកាន់ទុក្ខ ដោយសារកាំជ្រួច (មានវីដេអូ)

    ក្មេងប្រុសម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់ក្នុងការបាញ់កាំជ្រួចអបអរឆ្នាំថ្មី ឆ្នាំ២០១៩ ដែលហេតុការណ៍នេះបានកើតឡើងនៅក្នុងរដ្ឋ Ried ប្រទេសអូស្រ្តាលី។ ក្មេងប្រុសរងគ្រោះមានអាយុ ១៧ ឆ្នាំ ហើយបើយោងតាមប៉ូលិសបានប្រាប់ឲ្យដឹងថា ជនរងគ្រោះព្យាយាមដុតបាញ់កាំជ្រួចដោយខ្លួនឯង តែជាអកុសលកាំជ្រួចនោះមិនបានហោះឡើងទៅលើទេ ហើយវាបានផ្ទុះនៅនឹងកន្លែងដុតតែម្តង និងបានសម្លាប់ក្មេងប្រុស ដែលជាអ្នកដុតនោះភ្លាមៗតែម្តង។

    តាមរបាយការណ៍សរុបរបស់ប៉ូលិសប្រចាំនៅតំបន់អឺរ៉ុបបានឲ្យបង្ហាញថា ក្នុងឱកាសអបអរឆ្នាំថ្មីនេះនៅក្នុងតំបន់អឺរ៉ុបទាំងមូល គឺមានមនុស្សស្លាប់ចំនួនសរុបចំ​នួន ៣ នាក់ ដែលពួកគេសុទ្ធតែស្លាប់ដោយហេតុផលស្រដៀងគ្នាទៅនឹងករណីខាងលើនេះ តែស្ថិតនៅកន្លែងផ្សេងៗពីគ្នា។ តាមរយៈបទពិសោធណ៍នេះ សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ពេលបាញ់កាំជ្រួចម្តងៗ ព្រោះបើអ្នកប្រហែសតែបន្តិចគឺលោកអ្នកអាចនឹងត្រូវមានគ្រោះថ្នាក់រហូតដល់ស្លាប់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay