Khmernote Media
  • អន្តរជាតិ

    មនុស្សគ្រប់គ្នាអាចកើតមានអាការស្ពឹកដៃជើងដែលវាជារឿងធម្មតា តែបើក្នុងករណី ដែលអ្នកកើតមានបញ្ហានេះរួមជាមួយនឹងអាការមួយចំនួនទៀតដូចជា ងងុយគេងខ្លាំង ក្តៅឬត្រជាក់ស្បែកខុសធម្មតា​ រមាស់នៅជុំវិញកន្លែងដែលស្ពឹកនោះ ឬមានការឈឺចាប់តាមតាមសន្លាក់ សូមមេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់ ព្រោះវាអាចជាសញ្ញានៃការកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ខាងក្រោមនេះជាមូលហេតុដែលបណ្តាលឲ្យលោកអ្នកកើតមានបញ្ហាដូចបានរៀបរាប់ខាងលើនេះ៖ ១. កង្វះនូវវីតាមីន B,B1,B6,B12 និងវីតាមីនE និងD ២. អាចដោយសារក្នុងរាយកាយរបស់អ្នកមានមេរោគមួយចំនួនដូចជាជំងឺសន្លាក់ធ្ងន់ធ្ងរ និងរើម ៣. ពេលខ្លះបង្កឡើង ដោយសារតែអ្នកធ្លាប់មានរបួស និងមានមេរោគផ្សេងៗឆ្លងចូលរបួសនោះ ៤. ការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិតក៏ជំរុញឲ្យអ្នកមានបញ្ហានេះដែរ ៥. ការប្រើប្រាស់ថ្នាំពេទ្យហួសកម្រិត ឬក្នុងខ្លួនមានជាតិពុលច្រើន ៦. មានជំងឺប្រចាំកាយដូចជាជំងឺថ្លើម ទឹកនោមផ្អែម ឬបញ្ហាគ្រាប់ឈាមជាដើម ៧. មានសត្វមានពឹសបានចឹកអ្នក ៨.

    December 31, 2018
  • អន្តរជាតិ

    រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសជាសាធារណៈថា ចាប់ពីខែមករា ឆ្នាំ ២០១៩ នេះតទៅ រដ្ឋាភិបាលនឹងផ្តល់តម្លៃពិសេសចំពោះ មធ្យោបាយធ្វើដំណើរសាធារណៈមួយចំនួនទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួន ដូចជាតម្លៃធ្វើដំណើរតាមរថភ្លើង The Skypark Link ពីទីក្រុងកូឡាឡាំពួទៅកាន់ព្រលានយន្តហោះ Sultan Abdul Aziz Shah គឺមានតម្លៃត្រឹមតែ RM១១ (២,៦ ដុល្លារ) ប៉ុណ្ណោះសម្រាប់ការធ្វើដំណើរម្តង។ ជាងនេះទៅទៀតសម្រាប់ជនមានពិការភាព និងមនុស្សចាស់ជរានឹងទទួលបានការបញ្ចុះ តម្លៃ ៥០% បន្ថែមទៀតផង។ បើតាមលោក Anthony Loke Siew Fook រដ្ឋមន្ត្រីក្រសួងដឹងជញ្ជូនម៉ាឡេស៊ីបានប្រាប់ឲ្យដឹងថា ការពិតទៅរដ្ឋាភិបាលគ្មានបំណងចង់បានប្រាក់ចំណេញពីសេវាធ្វើដំណើរសាធារណៈខាងលើនេះទេ ហើយការយកថ្លៃបន្ដិចបន្តួចនេះគឺគ្រាន់តែទុកជាចំណែកមួយសម្រាប់កែលម្អសេវានេះតែប៉ុណ្ណោះ។

    December 31, 2018
  • កីឡា

    បន្ទាប់ពីការខ្វះសំណាងដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបអធិរាជសរ Real Madrid របស់ខ្សែប្រយុទ្ធ Mauro Icardi រួចមក ពេលនេះខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះសង្ឃឹមថានឹងអាចផ្ទេរទៅកាន់ទឹកដី Old Trafford នៅក្នុងរដូវក្ដៅខាងមុខនេះ។ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Inter Milan រូបនេះគឺចង់ចូលរួមប្រកួតប្រជែងគ្រប់វិស័យជាពិសេសបានចូលរួមលេងជាមួយនឹងក្លឹបដែលកំពុងប្រកបអាជីពក្នុងលីគកំពូលធំៗ។ ការមានបំណងចង់ចូលរួមជាមួយនឹងក្លឹបធំៗដោយងាកចេញពីក្លឹប Inter Milan ក្នុងក្របខ័ណ្ឌ Italia Serie A របស់ខ្សែប្រយុទ្ធ Mauro Icardi នេះ ដោយសារតែក្រោយរួមរស់ជាមួយនឹង Inter Milan អស់រយៈពេលច្រើនឆ្នាំខ្សែប្រយុទ្ធ Icardi នៅតែមិនទទួលបានផ្លៃផ្កាអ្វីមួយសោះ ជាពិសេសពុំសូវឈ្នះពានរង្វាន់ជាមួយនឹង Inter

    December 31, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ម៉ាឡេស៊ីនឹងចាប់ផ្តើមធ្វើការហាមឃាត់ការជក់បារីនៅតាមទីសាធារណៈនៅដើមឆ្នាំ ២០១៩ ខាងមុខនេះហើយ បើយោងតាមលោក Lee Boon Chye ដែលជាអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ។ គោលបំណងនៃហាមឃាត់នេះត្រូវបានគេធ្វើឡើង ដើម្បីលើកកម្ពស់សុខភាពសាធារណៈជន និងដើម្បីធានាឲ្យបានសណ្ដាប់ធ្នាប់សង្គមផងដែរ។ ដើម្បីអនុវត្តគោលនយោបាយខាងលើនេះ រដ្ឋាភិបាលនឹងដាក់ពង្រាយក្រុមអ្នក ជំនាញការចំនួន ​៥,០០០​ នាក់ នៅពេញទីក្រុង ដើម្បីត្រួតពិនិត្យអ្នកជក់បារីតាមទីសាធារណៈ។ នៅក្នុងរយៈពេល ៦ ខែ​ ដំបូង អ្នកដែលត្រូវបានគេប្រទះឃើញជក់បារីនៅតាមទីសារធាណៈ និងត្រូវបានធ្វើការណែនាំ និងព្រមានកុំធ្វើសកម្មភាពនេះម្តងទៀត។ បន្ទាប់ពីរយៈពេល ៦ ខែ ដំបូងនេះ គេនឹងអនុវត្តច្បាប់យ៉ាងតឹងរឹង គឺផាកពិន័យជាប្រាក់ RM

    December 31, 2018
  • អន្តរជាតិ

    វៀតណាម៖ ព្រូនប្រវែង ៧,៦ សង់ទីម៉ែត្រ ត្រូវបានគេរកឃើញក្នុងរន្ធច្រមុះរបស់ក្មេងស្រីម្នាក់ បន្ទាប់ពីវាបានសម្ងំរស់នៅក្នុងច្រមុះនោះអស់រយៈពេលប្រមាណជា​ ១ ខែ។ ក្មេងស្រីរងគ្រោះមានអាយុ ៦​ ឆ្នាំ រស់នៅក្នុងខេត្ត Phin Ngan ភាគខាងជើងប្រទសវៀតណាម។ មុនពេលកើតហេតុក្មេងស្រីរងគ្រោះចេះតែមានអារម្មណ៍ថា ឈឺក្នុងច្រមុះ ហើយបើទោះជាម្តាយព្យាយាមឲ្យលេបថ្នាំបំបាត់ការឈឺចាប់ក្នុងច្រមុះក៏នៅតែមិនបានធូរស្បើយ។ ក្រោយមកនាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងត្រូវវេជ្ជបណ្ឌិតរកឃើញថា មានសត្វព្រូនមួយនៅក្នុងច្រមុះរបស់នាង។ យោងតាមការសាកសួរ និងពិនិត្យគេបានរកឃើញថា សត្វព្រូននេះមាននៅក្នុងទឹកអូរ ហើយពេលក្មេងស្រីនោះទៅលេងទឹកអូរ ក៏ត្រូវសត្វព្រូនឆ្លងចូលទៅរស់នៅក្នុងច្រមុះតែម្តង ហើយបើគិតពីរយៈពេលគឺ ១ ខែមកហើយ។ លោកអ្នកអាចទស្សនារូបភាព និងវីដេអូនៃហេតុការណ៍នេះដូចខាងក្រោម៖ https://youtu.be/0yc1InOsD94 អត្ថបទ៖ ភក្តី

    December 31, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ តារាជនជាតិម៉ាឡេស៊ី និងបានទៅប្រកបអាជីពក្នុងប្រទេសសិង្ហបុរីម្នាក់ បានសម្រេចដាកពាក្យប្តឹងទៅកាន់គ្លីនិកកែសម្ផស្សនៅក្នុងប្រទេសកូរ៉េខាងត្បូងមួយកន្លែង ក្រោយគ្លីនិកនោះបានធ្វើការវះកាត់មុខមាត់របស់គាត់ដោយខ្វះជំនាញច្បាស់លាស់ និងបានធ្វើឲ្យមុខ និងភ្នែករបស់គាត់អាក្រក់ជាងមុនទៅទៀត។ តារាប្រុសល្បីឈ្មោះរូបនេះមានឈ្មោះថា​ Addy Lee និងអាយុ ៤៣ ឆ្នាំ ។ យោងតាមសារដែលគាត់បានបង្ហោះតាមរយៈបណ្តាញសង្គម Instagram ផ្លូវការរបស់គាត់ បានបញ្ជាក់ថាគ្លីនិកមួយនោះមានឈ្មោះថា Clinic’s Dr. Kim ហើយគាត់ថែមទាំងបានបញ្ជាក់ទៀតថា គាត់នឹងប្តឹងបុគ្គលិកនៅក្នុងគ្លីនិកនោះម្នាក់ថែមទៀតផង ព្រោះបុគ្គលិកនោះព្យាយាមហាមឃាត់គាត់មិនឲ្យយករឿងនេះមកទម្លាយជាសាធារណៈ។ យ៉ាងណាក្តី​ មកទល់នឹងពេលនេះពាក្យបណ្ដឹងផ្លូការនៅមិនទាន់ធ្វើឡើងនៅឡើយទេ តែបើគ្មានដំណោះស្រាយណាមួយពីខាងគ្លីនិកទេ ការដោះស្រាយតាមផ្លូវតុលាការនឹងត្រូវធ្វើឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ៕   View this post on Instagram

    December 31, 2018
  • សង្គម

    ខេត្តព្រះសីហនុ-មន្ទីរទេសចរណ៍ខេត្តព្រះសីហនុប្រកាសជូនជាដំណឹងថា មន្ទីរទេសចរណ៍ សហការជាមួយនិងរដ្ឋបាលខេត្តព្រះសីហនុ​ នឹងដាក់តង់ជួលចំនួន​ ៣០០តង់​ នាឱកាសបុណ្យឆ្លងឆ្នាំ​ ២០១៨-២០១៩​ នៅចុងឆ្នេរអូឈើទាល (ឆ្នេរអតីតអារីស្តុន​) ដេីម្បីអោយភ្ញៀវទេចរណ៍អាចសម្រាកកំសាន្ត​បាន ពេលមកឆ្លងឆ្នាំសកល ។ ក្នុងនោះដែររដ្ឋបាលខេត្តបានរៀបចំភ្លេីងបំភ្លឺពេលរាត្រី បន្ទប់ទឹកស្អាត​ បង្គន់ចល័តចំនួន​ ៤០​កន្លែង និងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់​មួយចំនួនទៀតសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ​ នៅក្នុងតំបន់បោះតង់នោះ​។ សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងតាមTel.012 625 567 ៕

    December 31, 2018
  • អន្តរជាតិ

    ឥណ្ឌា៖ ស្រ្តីឥណ្ឌាម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីនាងបានចាប់ចងបុរសម្នាក់ផ្អោមនឹងដើមឈើ និងកាត់លិង្គរបស់បុរសនោះ រហូតមានរបួសធ្ងន់ស្ទើរតែស្លាប់។ ស្រ្តីជាអ្នកបង្កហេតុមានអាយុ ៤៣​ ឆ្នាំ បានរៀបការរួច និងមានកូនចំនួនពីរនាក់ទៀតផង។ ចំណែកបុរសជាជនរងគ្រោះមានអាយុ ២៧ ឆ្នាំ ជាអ្នកជិតខាងជាមួយនឹងនាង ហើយគាត់បានព្យាយាមតាមស្រលាញ់ និងល្បួងនាង ដើម្បីរួមភេទរហូត បើទោះជាដឹងថានាងមានប្តី និងកូនរួចហើយក៏ដោយ។ ដោយអត់ទ្រាំនឹងការតាមបៀតបៀន ផ្លូវភេទនេះមិនបាន ទើបស្រ្តីជាអ្នកបង្កហេតុបានរៀបចំល្បិចមួយ ដោយណាត់បុរសជាអ្នកជិតខាងនោះឲ្យទៅកន្លែងស្ងាត់មួយ ដើម្បីរួមភេទជាមួយនាង។ យ៉ាងណាក្តី ស្រីជាអ្នកបង្កហេតុបានហៅសាច់ញាតិរបស់នាងជាយុវជនក្មេងៗទៅ​ ២ នាក់បន្ថែមទៀត នឹងបានព្រួតគ្នាចាប់ចងបុរសជាអ្នកជិតខាងនោះ ហើយនាងក៏បានធ្វើសកម្មភាពកាត់លិង្គរបស់បុរសនោះតែម្តង ដើម្បីទុកជាការព្រមានកុំឲ្យគាត់តាមបៀតបៀនផ្លូវភេទនាងទៀត។ ក្រោយកើតហេតុបុរសរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ឯស្ត្រីជាអ្នកបង្កហេតុត្រូវប៉ូលិសធ្វើការឃាត់ខ្លួនដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ អត្ថបទ៖

    December 31, 2018
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ មានការចែកចាយមួយទាក់ទងនឹងការចោទប្រកាន់ទៅលើសន្តិសុខខណ្ឌដូនពេញធ្វើការផាកពិន័យស្ត្រីម្នាក់ ដែលឲ្យចំណីព្រាបនៅមុខវាំង ហើយស្ត្រីរូបនោះបានអះអាងថា សន្តិសុខខណ្ឌដូនពេញទារប្រាក់ខុសពីក្រដាសផាកពិន័យ។ ទាក់ទងនឹងករណីនេះ រដ្ឋបាលខណ្ឌដូនពេញបានធ្វើការបកស្រាយថា ដោយយោងអនុក្រឹត្យលេខ ១១៣អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រាជរដ្ឋាភិបាលកម្ពុជា មាត្រា ៤២ វាក្យខ័ណ្ឌទី១ ចែងថា៖ + បុគ្គលដែលបោះចោលសំរាម សំណល់រឹងទីប្រជុំជននៅលើទីសាធារណៈ តាមដងផ្លូវ ទីវាលដីកម្មសិទ្ធិ ឬទីកន្លែងដែលរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ ហាមឃាត់ការបោះចោលសំរាម សំណល់រឹងទីប្រជុំជន ដូចមានចែងក្នុងមាត្រា ២០ នៃអនុក្រឹត្យនេះ ត្រូវទទួលការផាកពិន័យអន្តរការណ៍ជាប្រាក់ និងទណ្ឌកម្ម ដូចខាងក្រោម៖ –

    December 30, 2018
  • សង្គម

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន បាន និងកំពុងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជាចុះត្រជាក់ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ក្នុងនោះមាន៖ ១. ខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនាគិរី និងខេត្តមណ្ឌលគិរី មានសីតុណ្ហភាពអប្បបរមា មានពី ១៧-១៩អង្សារសេ និងអតិបរមា មានពី ២៥-២៦អង្សារសេ។ ២.បណ្តារាជធានី-ខេត្តដទៃទៀត មានសីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សារសេ និងអតិបរមា មានពី ២៦-២៨អង្សារសេ។ សូមប្រុងប្រយ័ត្ន៖

    December 30, 2018