បើអ្នកមានបញ្ហាស្ពឹកដៃជើងរួមជាមួយនឹងអាការមួយចំនួននេះ កុំប្រហែសឲ្យសោះ ព្រោះវាជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរ
មនុស្សគ្រប់គ្នាអាចកើតមានអាការស្ពឹកដៃជើងដែលវាជារឿងធម្មតា តែបើក្នុងករណី ដែលអ្នកកើតមានបញ្ហានេះរួមជាមួយនឹងអាការមួយចំនួនទៀតដូចជា ងងុយគេងខ្លាំង ក្តៅឬត្រជាក់ស្បែកខុសធម្មតា រមាស់នៅជុំវិញកន្លែងដែលស្ពឹកនោះ ឬមានការឈឺចាប់តាមតាមសន្លាក់ សូមមេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់ ព្រោះវាអាចជាសញ្ញានៃការកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ខាងក្រោមនេះជាមូលហេតុដែលបណ្តាលឲ្យលោកអ្នកកើតមានបញ្ហាដូចបានរៀបរាប់ខាងលើនេះ៖
១. កង្វះនូវវីតាមីន B,B1,B6,B12 និងវីតាមីនE និងD
២. អាចដោយសារក្នុងរាយកាយរបស់អ្នកមានមេរោគមួយចំនួនដូចជាជំងឺសន្លាក់ធ្ងន់ធ្ងរ និងរើម
៣. ពេលខ្លះបង្កឡើង ដោយសារតែអ្នកធ្លាប់មានរបួស និងមានមេរោគផ្សេងៗឆ្លងចូលរបួសនោះ
៤. ការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិតក៏ជំរុញឲ្យអ្នកមានបញ្ហានេះដែរ
៥. ការប្រើប្រាស់ថ្នាំពេទ្យហួសកម្រិត ឬក្នុងខ្លួនមានជាតិពុលច្រើន
៦. មានជំងឺប្រចាំកាយដូចជាជំងឺថ្លើម ទឹកនោមផ្អែម ឬបញ្ហាគ្រាប់ឈាមជាដើម
៧. មានសត្វមានពឹសបានចឹកអ្នក
៨. មានបញ្ហាសរសៃឈាមក្នុងខួរក្បាល ឬក្រពេញទីរ៉ូអីត
ដើម្បីទប់ស្កាត់ និងបង្ការបញ្ហាខាងលើនេះ អាចសាកល្បងតាមវិធីខាងក្រោមនេះ៖
១. សម្រាកឲ្យបានគ្រប់គ្រាន់
២. ធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់
៣. ធ្វើសមាធិ ឬយូហ្គា

អត្ថបទ៖ ភក្តី
ប្រភព៖ brightside