សង្គម

ត្រៀមអាវក្រាស់ៗ ភួយក្រាស់ៗទុកទៅ ព្រោះអាកាសធាតុនឹងចុះត្រជាក់ខ្លាំងរយៈពេល០៥ថ្ងៃជាប់គ្នា

BY
Khmernote Media
December 30, 2018

យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន បាន និងកំពុងបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជាចុះត្រជាក់ចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៩ ក្នុងនោះមាន៖

១. ខេត្តប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនាគិរី និងខេត្តមណ្ឌលគិរី មានសីតុណ្ហភាពអប្បបរមា មានពី ១៧-១៩អង្សារសេ និងអតិបរមា មានពី ២៥-២៦អង្សារសេ។

២.បណ្តារាជធានី-ខេត្តដទៃទៀត មានសីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សារសេ និងអតិបរមា មានពី ២៦-២៨អង្សារសេ។

សូមប្រុងប្រយ័ត្ន៖ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព ដែលឈរជើងនៅតំបន់ជួរភ្នំដងរែក បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះធាតុអាកាស ដែលចុះត្រជាក់នេះ៕

អត្ថបទ៖ សេម

Share This Post: