ខឹងអ្នកជិតខាងតាមល្បួងរួមភេទពេក ស្ត្រីចិត្តឆៅចាប់កាត់លិង្គបុរសនោះចោល ដើម្បីទុកជាការព្រមាន
ឥណ្ឌា៖ ស្រ្តីឥណ្ឌាម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីនាងបានចាប់ចងបុរសម្នាក់ផ្អោមនឹងដើមឈើ និងកាត់លិង្គរបស់បុរសនោះ រហូតមានរបួសធ្ងន់ស្ទើរតែស្លាប់។ ស្រ្តីជាអ្នកបង្កហេតុមានអាយុ ៤៣ ឆ្នាំ បានរៀបការរួច និងមានកូនចំនួនពីរនាក់ទៀតផង។ ចំណែកបុរសជាជនរងគ្រោះមានអាយុ ២៧ ឆ្នាំ ជាអ្នកជិតខាងជាមួយនឹងនាង ហើយគាត់បានព្យាយាមតាមស្រលាញ់ និងល្បួងនាង ដើម្បីរួមភេទរហូត បើទោះជាដឹងថានាងមានប្តី និងកូនរួចហើយក៏ដោយ។
ដោយអត់ទ្រាំនឹងការតាមបៀតបៀន ផ្លូវភេទនេះមិនបាន ទើបស្រ្តីជាអ្នកបង្កហេតុបានរៀបចំល្បិចមួយ ដោយណាត់បុរសជាអ្នកជិតខាងនោះឲ្យទៅកន្លែងស្ងាត់មួយ ដើម្បីរួមភេទជាមួយនាង។ យ៉ាងណាក្តី ស្រីជាអ្នកបង្កហេតុបានហៅសាច់ញាតិរបស់នាងជាយុវជនក្មេងៗទៅ ២ នាក់បន្ថែមទៀត នឹងបានព្រួតគ្នាចាប់ចងបុរសជាអ្នកជិតខាងនោះ ហើយនាងក៏បានធ្វើសកម្មភាពកាត់លិង្គរបស់បុរសនោះតែម្តង ដើម្បីទុកជាការព្រមានកុំឲ្យគាត់តាមបៀតបៀនផ្លូវភេទនាងទៀត។ ក្រោយកើតហេតុបុរសរងគ្រោះត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ឯស្ត្រីជាអ្នកបង្កហេតុត្រូវប៉ូលិសធ្វើការឃាត់ខ្លួនដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ dailymail