ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វេជ្ជបណ្ឌិតរកឃើញសត្វព្រូនប្រវែងជាង ៧ សង់ទីម៉ែត្រពីក្នុងច្រមុះក្មេងស្រីម្នាក់ (មានវីដេអូ)

    BY Khmernote Media December 31, 2018
    វេជ្ជបណ្ឌិតរកឃើញសត្វព្រូនប្រវែងជាង ៧ សង់ទីម៉ែត្រពីក្នុងច្រមុះក្មេងស្រីម្នាក់ (មានវីដេអូ)

    វៀតណាម៖ ព្រូនប្រវែង ៧,៦ សង់ទីម៉ែត្រ ត្រូវបានគេរកឃើញក្នុងរន្ធច្រមុះរបស់ក្មេងស្រីម្នាក់ បន្ទាប់ពីវាបានសម្ងំរស់នៅក្នុងច្រមុះនោះអស់រយៈពេលប្រមាណជា​ ១ ខែ។ ក្មេងស្រីរងគ្រោះមានអាយុ ៦​ ឆ្នាំ រស់នៅក្នុងខេត្ត Phin Ngan ភាគខាងជើងប្រទសវៀតណាម។ មុនពេលកើតហេតុក្មេងស្រីរងគ្រោះចេះតែមានអារម្មណ៍ថា ឈឺក្នុងច្រមុះ ហើយបើទោះជាម្តាយព្យាយាមឲ្យលេបថ្នាំបំបាត់ការឈឺចាប់ក្នុងច្រមុះក៏នៅតែមិនបានធូរស្បើយ។ ក្រោយមកនាងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងត្រូវវេជ្ជបណ្ឌិតរកឃើញថា មានសត្វព្រូនមួយនៅក្នុងច្រមុះរបស់នាង។ យោងតាមការសាកសួរ និងពិនិត្យគេបានរកឃើញថា សត្វព្រូននេះមាននៅក្នុងទឹកអូរ ហើយពេលក្មេងស្រីនោះទៅលេងទឹកអូរ ក៏ត្រូវសត្វព្រូនឆ្លងចូលទៅរស់នៅក្នុងច្រមុះតែម្តង ហើយបើគិតពីរយៈពេលគឺ ១ ខែមកហើយ។ លោកអ្នកអាចទស្សនារូបភាព និងវីដេអូនៃហេតុការណ៍នេះដូចខាងក្រោម៖

    https://youtu.be/0yc1InOsD94

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay