ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រដ្ឋបាលខណ្ឌដូនពេញ ធ្វើការបកស្រាយរឿងពលរដ្ឋចោទប្រកាន់ថា ទារប្រាក់ពិន័យខុសពីប័ណ្ណផាកពិន័យ ទាក់ទងនឹងបញ្ហាឲ្យចំណីព្រាបនៅមុខវាំង

    BY Khmernote Media December 30, 2018
    រដ្ឋបាលខណ្ឌដូនពេញ ធ្វើការបកស្រាយរឿងពលរដ្ឋចោទប្រកាន់ថា ទារប្រាក់ពិន័យខុសពីប័ណ្ណផាកពិន័យ ទាក់ទងនឹងបញ្ហាឲ្យចំណីព្រាបនៅមុខវាំង

    កាលពីពេលថ្មីៗនេះ មានការចែកចាយមួយទាក់ទងនឹងការចោទប្រកាន់ទៅលើសន្តិសុខខណ្ឌដូនពេញធ្វើការផាកពិន័យស្ត្រីម្នាក់ ដែលឲ្យចំណីព្រាបនៅមុខវាំង ហើយស្ត្រីរូបនោះបានអះអាងថា សន្តិសុខខណ្ឌដូនពេញទារប្រាក់ខុសពីក្រដាសផាកពិន័យ។

    ទាក់ទងនឹងករណីនេះ រដ្ឋបាលខណ្ឌដូនពេញបានធ្វើការបកស្រាយថា ដោយយោងអនុក្រឹត្យលេខ ១១៣អនក្រ.បក ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន របស់រាជរដ្ឋាភិបាលកម្ពុជា មាត្រា ៤២ វាក្យខ័ណ្ឌទី១ ចែងថា៖

    + បុគ្គលដែលបោះចោលសំរាម សំណល់រឹងទីប្រជុំជននៅលើទីសាធារណៈ តាមដងផ្លូវ ទីវាលដីកម្មសិទ្ធិ ឬទីកន្លែងដែលរដ្ឋបាលរាជធានី ក្រុង ស្រុក ខណ្ឌ ហាមឃាត់ការបោះចោលសំរាម សំណល់រឹងទីប្រជុំជន ដូចមានចែងក្នុងមាត្រា ២០ នៃអនុក្រឹត្យនេះ ត្រូវទទួលការផាកពិន័យអន្តរការណ៍ជាប្រាក់ និងទណ្ឌកម្ម ដូចខាងក្រោម៖

    – ចំនួន ២០,០០០ (ពីរម៉ឺន) រៀល ចំពោះអ្នកដំណើរ អ្នកទេសចរណ៍ និងត្រូវប្រមូលសំអាតយកទៅដាក់ធុងសំរាមសាធារណៈ។

    ដូច្នេះ ឈ្មោះ ដា រី ត្រូវបានផាកពិន័យ លើករណីចោលសំរាម ជាទឹកប្រាក់ចំនួន ២០,០០០រៀល (ពីរម៉ឺនរៀលគត់) ដោយចេញប័ណ្ណផាកពិន័យជូនគាត់ចំនួន ០២សន្លឹក ដូចមានក្នុងរូបបញ្ជាក់ ។

    បន្ថែមពីលើនេះ រដ្ឋបាលខណ្ឌដូនពេញ បាននឹងកំពុងអនុវត្តច្បាប់ ដោយធ្វើការផាកពិន័យចំពោះជនណាដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរ ហើយក្នុងករណីមានការរឹងរូសមិនគោរពតាមការណែនាំទេ រដ្ឋបាលខណ្ឌ នឹងអនុវត្តវិធានការច្បាប់ដោយមិនលើកលែងឡើយ៕

    អត្ថបទ៖ សេម

    រូបភាព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay