- Khmernote Media
- អន្តរជាតិ
កាលពីម្សិលមិញនេះ គឺជាថ្ងៃសម្ពោធជាផ្លូវការនៃវិមានអនុស្សាវរីយ៍ “នយោបាយ ឈ្នះ ឈ្នះ” ឬ “វិមាន ឈ្នះ ឈ្នះ” ដែលស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចំពីមុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ដោយមានការអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចតេជោ ហ៊ុន សែន។ ពិធីសម្ពោធ “វិមាន ឈ្នះ ឈ្នះ” នេះផងដែរ ក៏មានបងប្អូនប្រជាពលរដ្ឋជាច្រើនមកពីគ្រប់ទិសទៅនាំគ្នាចូលរួមទស្សនាស្ថាបត្យកម្មថ្មី ដែលកសាងដោយស្នាដៃកូនខ្មែរ និងចូលរួមទស្សនាកំសាន្តជាមួយកម្មវិធីតន្រ្តី និងទស្សនាពិព័រណ៍ ជាមួយនឹងការរៀបចំស្តង់ម្ហូបអាហារ និងស្តង់លក់សម្ភារៈបរិក្ខារ សម្លៀកបំពាក់ជាច្រើនចាប់ពីថ្ងៃទី២៩រហូតដល់ថ្ងៃទី៣១ ធ្នូ។
December 30, 2018 - សង្គម
យោងតាមការបញ្ជាក់ពីរដ្ឋបាល ខណ្ឌដូនពេញ បានឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អោយរដ្ឋបាលខណ្ឌដូនពេញ ទទួលខុសត្រូវលើការងារទទួលផ្ញើយានជំនិះគ្រប់ប្រភេទ ដោយមិនយកថវិកា ពីបងប្អូនប្រជាពលរដ្ឋ ដែលបានមកកំសាន្តឆ្លងឆ្នាំសាកល និងទស្សនាវិមានឈ្នះឈ្នះ នៅបរិវេណវិមានឈ្នះឈ្នះនោះទេ។ រដ្ឋបាលខណ្ឌ សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញមកលេងកំសាន្ត និងចូលរួមឆ្លងឆ្នាំសាកល រាប់ថយក្រោយទាំងអស់គ្នាអោយបានច្រើនកុះករ រយះពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះដោយភាពសប្បាយរីករាយ៕
December 29, 2018 - អន្តរជាតិ
យោងតាមអត្ថបទសារព័ត៌មានដែលបានចុះផ្សាយនៅក្នុងទស្សនាវត្តី Science Advances កាលពីពេលថ្មីៗនេះបានបង្ហាញថា ក្រុមអ្នកវិទ្យាសាស្រ្តចិនអាចរកឃើញវិធីដែលបំលែងស្ពាន់់ឲ្យក្លាយទៅជាលោហៈធាតុម្យ៉ាងដែលស្រដៀងគ្នាទៅនឹងមាស។ ក្រុមអ្នកវិទ្យាសាស្ត្រដែលបានរកឃើញវិធីថ្មីនេះគឺជាក្រុមអ្នកវិទ្យាសាស្រ្តនៅវិទ្យាស្ថានស្រាវជ្រាវ Dalian Institute of Chemical Physics ដែលមានមូលដ្ឋាននៅក្នុងខេត្ត Liaoning ប្រទេសចិន។ បើតាមលោកសាស្រ្តាចារ្យSun Jian ប្រធានក្រុមសិក្សាខាងលើនេះបានបញ្ជាក់ថា លោហៈធាតុដែលស្រដៀងទៅនឹងមាសនេះគឺអាចចម្លងថាមពលអគ្គិសនីបានយ៉ាងល្អ ហើយវានឹងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមរោងចក្រ ជំនួសឲ្យការប្រើប្រាស់លោហៈធាតុកម្រ និងថ្លៃៗ ដែលក្រុមហ៊ុនមួយចំនួនកំពុងតែប្រើប្រាស់សព្វថ្ងៃនេះក្នុងការផលិតឧបករអេឡិចត្រូនិចទំនើបៗ។ ហើយឧបករណ៍អេឡិចត្រូនិចដែលគេរំពឹងថា នឹងត្រូវគេយកមកប្រើប្រាស់ជាមួយនឹងលោហៈធាតុជំនាន់ថ្មីនេះ គឺជាប្រភេទទូរស័ព្ទទំនើបតែម្តង។ យ៉ាងណាក្តី អត្ថបទសាព័ត៌មានខាងលើនេះមិនបានបញ្ជាក់ពីវិធីនៃការបំលែងលោហៈធាតុនេះ និងពេលវេលាជាក់លាក់ថា គេនឹងអាចទាយយកប្រយោជន៍ពីវិធីបំលែងនេះនៅពេលណានៅឡើយទេ តែបើតាមការក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថាក្នុងពេលដ៏ឆាប់ខាងមុខនេះ ពួកគេនឹងទទួលបានជោគជ័យ ១០០% ជាមួយនឹងវិធីបំលែងលោហៈធាតុថ្មីនេះហើយ៕ អត្ថបទ៖
December 29, 2018 - PR
ក្រោយពីបានដឹង ព័ត៌មាននៃការមកដល់របស់ vivo Y91i ជំនាន់ចុងក្រោយ ក្នុងពេលឆាប់ៗខាងមុខ ពេលនេះក្រុមហ៊ុន vivo ប្រចាំនៅក្នុងប្រទេសកម្ពុជា បានបង្ហើបពីតម្លៃ និងលក្ខណៈសម្បត្តិមួយចំនួន នៃស្មាតហ្វូនម៉ូឌែលនេះហើយ។ vivo Y91i នឹងបង្ហាញខ្លួននៅក្នុងទីផ្សារក្នុងប្រទេសយើងជាមួយនឹងកញ្ចប់តម្លៃ $159 ហើយវាក៏មានជម្រើសពីរពណ៌ផងដែរ ដែលមានដូចជា ខ្មៅលាយខៀវ (Starry Black) និងពណ៌ទឹកសមុទ្រខៀវ (Ocean Blue)។ ចំពោះលក្ខណៈសម្បត្តិរបស់វាមួយចំនួនវិញមានដូចជាៈ – ប្រើបន្ទះឈីប MediaTek 6762R, CPU Octa-core ដំណើរការបានក្នុងល្បឿន 2 GHz
December 29, 2018 - បច្ចេកវិទ្យា
កងរង្វង់នៅជុំវិញភពសៅរ៍នឹងរលាយបាត់ទៅវិញក្នុងរយៈពេល ១០០ លានឆ្នាំទៅមុខទៀត នេះបើយោងតាមការសិក្សាមួយ ដែលបានធ្វើដោយក្រុមអ្នកវិទ្យាសាស្ត្រមកពីអង្គការ Nasa។ បើតាមលោក James O’Donoghue ដែលជាប្រធានមជ្ឈមណ្ឌលការហោះហើររបស់អង្គការមួយនេះបានបញ្ជាក់ថា កងរង្វង់នោះគឺជាដុំទឹកកដ៏កម្រមួយដែលវាបានកកើតដោយខ្លួនឯង ហើយរាល់ពេលដែលភពសៅរ៍ធ្វើចលនាវានឹងបង្កើតបានជាទឹកធ្លាក់ចុះមកយ៉ាងច្រើន។ បើតាមការពិសោធន៍ទឹក ដែលហូរមកនោះគឺមានបរិមាណយ៉ាងច្រើនរហូតដល់អាចបំពេញអាងហែលទឹកនៅក្នុងកីឡាដ្ឋានអូឡាំពិកបានត្រឹមតែរយៈពេល ៣០ នាទីប៉ុណ្ណោះ។ បើតាមរបាយការណ៍ផ្នែកអវកាសដែលគេបានសិក្សាកន្លងមកធ្លាប់បានបញ្ជាក់ថា កងរង្វង់នោះអាចនឹងរលាយក្នុងរយៈពេល ៣០០ លានឆ្នាំឯណោះ តែការសិក្សាថ្មីនេះបែជារកឃើញថាវានឹងមានអាយុកាលត្រឹមតែ ១០០ លានឆ្នាំទៀតប៉ុណ្ណោះ ដែលតួលេខនេះបង្ហាញថាវាមានការប្រែប្រួលយ៉ាងខ្លាំងខុសពីការរំពឹងទុករបស់អ្នកវិទ្យាសាស្ត្រជំនាន់មុន ហើយវាក៏ធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រជំនាន់ថ្មីនេះមានការព្រួយបារម្ភដែរថា អាចនឹងមានរឿងរ៉ាវផ្សេងៗជាច្រើនប្រែប្រួលលឿនខុសពីការរំពឹងទុកដូចក្នុងករណីខាងលើនេះ។ លោកអ្នកអាចទស្សនា កងរង្វង់របស់ភពសៅរ៍តាមរយៈវីដេអូខាងដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
December 29, 2018 - PR
រាជធានីភ្នំពេញ កម្ពុជា៖ NTT Communications (Thailand) Co. Ltd. (NTT Com) ដែលស្ថិតក្នុងសម្ព័ន្ធ NTT Group (NYSE: NTT) បានពង្រីកអាជីវកម្មរបស់ខ្លួន មកប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១០ មកម៉្លេះ ដោយផ្តល់ នូវសេវាកម្មអនធើណេត និងការប្រឹក្សារយោបល់ចំពោះដំណោះស្រាយលើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍(ICT) ទៅដល់ អតិថិជនជាសហគ្រាស នៅតាមវិស័យនានា រួមទាំងវិស័យហិរញ្ញវត្ថុ និងឧស្សាហកម្មផលិតផងដែរ។ ដើម្បីគាំទ្រដល់ការលូតលាស់ផ្នែកអាជីវកម្មរបស់ក្រុមហ៊ុន ក៏ដូចជាដឹកនាំការផ្លាស់ប្តូរផ្នែកឌីជីថល នៅក្នុងស្ថាប័ននានា NTT Communications ការិយាល័យភ្នំពេញ បានរៀបចំកិច្ចប្រជុំតុមូលសម្រេចរួមគ្នាជាមួយ
December 29, 2018 - អន្តរជាតិ
ការសិក្សាមួយបានរកឃើញថានៅក្នុងឆ្នាំ ២០១៨ នេះចំនួនមហាសេដ្ឋី ដែលមានលុយច្រើនជាងមួយពាន់លានដុល្លារ (Billionaire) មានការកើនឡើង ១៩% ហើយបើសរុបទ្រព្យសម្បត្តិរបស់ពួកគេគឺមានរហូតដល់ ៨,៩០០ ពាន់លានដុល្លារ។ មហាសេដ្ឋីមានលុយពាន់លានដុល្លារទាំងនោះ មកពីប្រទេសចំនួន ១៩ ផ្សេងគ្នា ដូចមានក្នុងបញ្ជីខាងក្រោមនេះ៖ ១៩.ប្រទេសថៃ: មានមហាសេដ្ឋី ៣០ នាក់ ១៨.ប្រទេសស៊ុយអែត: មានមហាសេដ្ឋី ៣២ នាក់ ១៧.កោះតៃវ៉ាន់: មានមហាសេដ្ឋី ៣៥ នាក់ ១៦.ប្រទេសជប៉ុន: មានមហាសេដ្ឋី ៣៥ នាក់ ១៥.ប្រទេសតួគី៖: មានមហាសេដ្ឋី ៣៦
December 29, 2018 - អន្តរជាតិ
រដ្ឋាភិបាលថៃបានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា រហូតដល់ចុងឆ្នាំ ២០១៨ នេះ ខ្លួននឹងបានធ្វើការនាំចេញអង្ករទៅលក់នៅក្រៅប្រទេសបានសរុបចំនួន ១១ លានតោនតាមការគ្រោងទុក តែសម្រាប់ឆ្នាំ ២០១៩ វិញបរិមាណស្រូវនេះត្រូវបានគេព្យាករណ៍ថា អាចនឹងធ្លាក់ចុះមកត្រឹមតែ ១០ លានតោនតែប៉ុណ្ណោះ។ បើតាមលោក Boonyarit Kalayanamit ដែលជាលេខាធិការអចិន្រៃ្តយ៍ពាណិជ្ជកម្មថៃបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យការនាំអង្ករចេញមានការធ្លាក់ចុះ ដោយសារតែមានការប្រកួតប្រជែងខ្លាំង រួមជាមួយបញ្ហាគ្រោះរាំងស្ងួត ដែលនឹងកើតមាននៅក្នុងប្រទេសថៃក្នុងឆ្នាំ ២០១៩ នេះ។ កន្លងមកប្រទេស ដែលទទួលទិញអង្ករថៃច្រើនជាងគេគឺប្រទេសចិន ក្នុងបរិមាណប្រមាណជា ១០០,០០០ តោន និងបន្ទាប់មកទៀតគឺប្រទេសហ្វីលីពីនក្នុងបរិមាណ ៨០,០០០ តោន តាមកិច្ចសន្យារបស់រដ្ឋាភិបាល និងរដ្ឋាភិបាល និងការបញ្ជាទិញជាលក្ខណៈឯកជនក្នុងបរិមាណជាច្រើនតោនបន្ថែមទៀត។
December 29, 2018 - PR
រាជធានីភ្នំពេញ៖ ដើម្បីអបអរពិធីឆ្លងឆ្នាំថ្មី ២០១៨ – ២០១៩ ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកអ្នកដំណើរ PassApp នឹងនាំភាពសប្បាយរីករាយមួយសម្រាប់អ្នកខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំ គឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ពេញមួយថ្ងៃពេញតាមរយៈបងប្អូន PassApp ទាំង ៦ នាក់។ កម្មវិធីនោះនឹងធ្វើឡើងចេញពីបងប្អូន PassApp ទាំង ៦ ដែលពួកគាត់នឹងធ្វើដំណើរផ្សងព្រេងទៅតាមទីកន្លែងសំខាន់ៗនៃខេត្តសៀមរាប ដើម្បីចែកជូនកាដូរឆ្នាំថ្មី ព្រមនឹងផ្ដល់ឱកាសឲ្យបងប្អូនទាំងអស់អាចថតរូប Cute! Cute!ជាមួយពួកគាត់ ។ ដូច្នេះ! សម្រាប់ប្រិយមិត្តទាំងដែលមានដំណើរកម្សាន្តទៅខេត្តសៀមរាប ឬក៏អ្នករស់នៅទីនោះផ្ទាល់ សូមកុំភ្លេចស្វែងរកគាត់ ដើម្បីទទួលបានកាតបញ្ចុះតម្លៃពិសេសទាំងអស់គ្នាណា៎។
December 29, 2018 - អន្តរជាតិ
ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមបានបង្ហាញនូវភាពជឿជាក់ថា គេអាចយកកោសិកាភាពស៊ាំនៅក្នុងខ្លួនរបស់មនុស្សទូទៅទៅដាក់ក្នុងខ្លួនជនរងគ្រោះដោយជំងឺមហារីក ដើម្បីសម្លាប់មេរោគជំងឺមហារីក្នុងខ្លួនរបស់ពួកគេបាន ហើយវិធីព្យាបាលមួយនេះ នឹងជួយសង្គ្រោះជីវិតជនរងគ្រោះដោយជំងឺមហារីករាប់លាននាក់នៅជុំវិញពិភពលោកក្នុងពេលអនាគត។ ការអះអាងនេះត្រូវបានធ្វើឡើងក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Francis Crick ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ យ៉ាងណាក្តី ដើម្បីអនុវត្តគម្រោងខាងលើនេះបានគេត្រូវតែបង្កើតធនាគារសម្រាប់ផ្ទុកកោសិកាភាពស៊ាំឲ្យបានច្រើនជាមុនសិន ដើម្បីងាយស្រួលប្រើប្រាស់ឲ្យបានទាន់ពេលវេលា ពេលមានភាពចាំបាច់ម្តងៗ គឺយ៉ាងហោចណាស់គេនឹងបញ្ចូនកោសិកានេះឲ្យបានក្នុងរយៈពេលពីរបីម៉ោងទៅមន្ទីរពេទ្យដែលត្រូវការវា។ ដំណើរការនេះគឺវាប្រៀបបានដូចជាការស្តុកឈាមទុកសម្រាប់បញ្ចូលក្នុងខ្លួនជនរងគ្រោះអីចឹងដែរ។ បើតាមលោកសាស្ត្រាចារ្យ Adrian Hayday ដែលជាប្រធានក្រុមអ្នកវិទ្យាសាស្ត្រខាងលើនេះបានបញ្ជាក់ថា សព្វថៃ្ងគេមានវិធីព្យាបាលជំងឺមហារីកមួយ គឺការចាក់ថ្នាំដើម្បីឲ្យប្រព័ន្ធការពាររាងកាយជនរងគ្រោះរឹងម៉ាំឡើងអាចប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគបាន តែពេលខ្លះវិធីនេះមិនបានផលនោះទេ ព្រោះប្រព័ន្ធការពាររាងកាយជនរងអាចនឹងធ្លាក់ចុះខ្សោយយ៉ាងលឿន មិនអាចតតាំងជាមួយនឹងមេរោគបាននោះទេ។ ដូចនេះហើយទើបគេសាកល្បងយកកោសិកាភាពស៊ាំក្នុងខ្លួនមនុស្សធម្មតា ដើម្បីទៅជួយសង្គ្រោះអ្នកជំងឺវិញម្តង។ យ៉ាងណាក្តី គេមិនទាន់ប្រាកដថា វិធីខាងលើនេះអាចជួយព្យាបាលជនរងគ្រោះបាន១០០% ឬបានច្រើនប៉ុណ្ណានោះទេ តែគេជឿជាក់ថាវាល្អជាងវិធីដែលគេកំពុងប្រើប្រាស់សព្វថ្ងៃនេះ៕ អត្ថបទ៖ ភក្តី
December 29, 2018









