Khmernote Media
  • អន្តរជាតិ

    អូស្ត្រាលី៖ លោកតាអាយុ ៨១ ឆ្នាំម្នាក់បានក្លាយទៅជាវិរៈបុរសរបស់ប្រទេសអូស្ត្រាលី បន្ទាបពីគាត់បានធ្វើការបរិច្ចាគឈាមស្ទើរតែរៀងរាល់សប្តាហ៍អស់រយៈពេល ៦០ ឆ្នាំ និងបានជួយសង្គ្រោះទារកសរុបប្រមាណជា ២,៤ លាននាក់ពីការបរិច្ចាគឈាមនេះ។ លោកតាម្នាក់នេះមានឈ្មោះថា James Harrison ហើយគាត់កើតមកនៅលើផែនដីនេះជាមួយនឹងអំណោចដ៏ពិសេសមួយពីធម្មជាតិ និងដាច់ដោយឡែកពីមនុស្សទូទៅគឺក្នុងឈាមរបស់គាត់មានអង់ទីករការពារជំងឺដ៏កម្រម្យ៉ាង ដែលគេហៅថា​ជំងឺ Rhesus។ សូមបញ្ជាក់ថាជំងឺ Rhesus ជាប្រភេទជំងឺដែលមានក្នុងកោសិកាឈាមរបស់ទារកក្នុងផ្ទៃ ហើយជំងឺនេះអាចធ្វើទារកមានបញ្ហាគ្រាប់ឈាម បើក្នុងករណីធ្ងន់ធ្ងរអាចធ្វើឲ្យទារកមានបញ្ហាខួរក្បាល ឬស្លាប់តែម្តង។ ជាទូទៅទារកដែលត្រូវបានគេរកឃើញថាមានផ្ទុកជំងឺ Rhesus នេះ គេនឹងចាក់វ៉ាក់ស៊ាំង Anti-D ដើម្បីសម្លាប់មេរោគមួយនេះ។ ដោយក្នុងឈាមលោកតា James Harrison មានអង់ទីករការងារជំងឺនេះទើបគេអាចយកឈាមរបស់គាត់ទៅបង្កើតជាវ៉ាក់ស៊ាំង Anti-D

    December 28, 2018
  • PR

    ក្លឹប Land Rover កម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី២ ទី៣ ខែឆ្នូ ឆ្នំា២០១៨នេះក្នុងខេត្តរតនគីរី ដោយចាប់ដៃគូជាមួយសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (the AIRAVATA Elephant Foundation។ សមាជិកដែល “បង្កើត” ក្លឹប 12នាក់ និង សមាជិក “កិត្តិយស” ចំនួន 2នាក់ ដែលបានចូលរួមក្នុងព្រឹត្តការណ៍នេះ រួមមានការបើកបរលើផ្លូវជង្ហុក និងសកម្មភាពជាច្រើនទៀតជាមួយ មូលនិធិអេលេហ្វេន។ តាមរយៈក្លឹបនេះ Land Rover កម្ពុជា (ជាផ្នែកមួយនៃក្រុមហ៊ុន RMA គ្រុប) បានសម្រេចចាប់ដៃគូរជាមួយ

    December 27, 2018
  • PR

    នៅថ្ងៃទី២៦ខែធ្នូនេះ ក្រុមហ៊ុនSRE Group ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយរបស់ចិន បានប្រារព្ធពិធីបើកការដ្ឋាននិងពិធីសម្ភោធមជ្ឈមណ្ឌលលក់ គម្រោងទីក្រុងរំដួល(ROMDUOL CITY)ដែលជា គម្រោងអគារពាណិជ្ជកម្មនិងលំនៅដ្ឋានលំដាប់ខ្ពស់ដំបូងគេបំផុតដែលក្រុមហ៊ុនបានធ្វើការអភិវឌ្ឍន៍នៅក្នុងខណ្ឌសែនសុខ ដែលជាខណ្ឌដែលមានសក្តានុពលភាពអភិវឌ្ឍន៍បំផុតក្នុងរាជធានីភ្នំពេញ។ កសាងនាមប័ណ្ណរបស់ទីក្រុង ប្រទេសកម្ពុជាគឺជាប្រទេសដ៏សំខាន់មួយនៅក្នុងគោលនយោបាយ “ខ្សែក្រវ៉ាត់មួយ វិថីមួយ” ហើយក៏ជាប្រទេសមួយដែលមានវប្បធម៌និងអរិយធម៌ដ៏ចំណាស់មួយផងដែរ។ ក្នុងនាមជាសមិទ្ធផលដំបូងសម្រាប់ក្រុមហ៊ុន SRE Group ក្នុងការឈានជើងចូលក្នុងប្រទេសកម្ពុជា ក៏ដូចជាចូលខ្លួនទៅក្នុងការអភិវឌ្ឍន៍វិស័យអចលទ្រព្យក្នុងប្រទេសកម្ពុជា ពិធីបើកការដ្ឋានគម្រោងទីក្រុងរំដួល(ROMDUOL CITY) នេះត្រូវបានប្រារព្ធធ្វើឡើងទៅតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃមកសម្តែងធម្មទេសនា និងមានរបាំប្រពៃណីខ្មែរដើម្បីជាការជូនពរបួងសួងដល់គម្រោងថ្មីមួយនេះ។ នៅក្នុងពីធីបើកការដ្ឋាននេះដែរ ឯកឧត្តម ឃួងស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏បានអញ្ជើញថ្លែងសុន្ទរកថាផងដែរ ដោយឯកឧត្តម បានលើកឡើងថា ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ហើយនៅក្នុងឱកាស“ខួបអនុស្សាវរីយ៍លើកទី ៦០ នៃ

    December 27, 2018
  • PR

    ពិតជាពោរពេញទៅដោយភាពសប្បាយរីករាយជាខ្លាំង កាលពីរាត្រីថ្ងៃ Christmas កន្លងទៅនេះជាមួយនឹងក្រុមហ៊ុនអាកាសចរខេមបូឌា អ៊ែរវ៉េ នៅឯផ្សារទំនើបអ៊ីអនសែនសុខ។ គួររំលឹកផងដែរថាក្រុមហ៊ុនអាកាសរចរនេះបានរៀបចំនូវកម្មវិធីកម្សាន្តជូនដល់សាធារណជន ពិសេសកុមារតូចៗអោយចូលរួមលេងជាមួយនឹងសកម្មភាពសប្បាយៗជាច្រើនដែលមានដូចជាការលេងក្នុងអាងបាល់យក្ស និងការថតរូបទុកជាអនុស្សាវរីយ៍ជាមួយលោកតា Santa និងការតុបតែងលម្អបែបពីធីបុណ្យដែលមានភាពល្បីល្បាញក្នុងពិភពលោកមួយនេះ។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ អាកាសចរណ៍ក្នុងស្រុករបស់យើងបានធ្វើការចែកជូននូវកាដូដ៏ស្រស់ស្អាតរាប់ពាន់ដែលមានដូចជាតុក្កតាគួរអោយស្រលាញ់ និងស្ករគ្រាប់ស្វីតៗជាច្រើនដើម្បីរបង្ហាញនូវក្ដីស្រលាញ់ និងការអបអរក្នុងថ្ងៃបុណ្យនៃការចែករំលែក។ កម្រងរូបភាពទាំងនេះបានផ្ដិតអោយឃើញពីស្នាមញញឹមដ៏កក់ក្ដៅពីក្រុមគ្រួសារ និងអ្នកចូលរួមទាំងអស់ដែលបានមកទស្សនានូវព្រឹត្តិការណ៍លើកទីមួយរបស់ខេមបូឌា អ៊ែរវ៉េ។

    December 27, 2018
  • PR

    រាជធានីភ្នំពេញ – វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី 5 ត្រូវបានបញ្ចប់ដោយភាពជោគជ័យជាមួយសិក្ខាកាម៨០នាក់បន្ថែមទៀតដែល ទទួលបានជំនាញលើផ្នែកជួសជុលទូរស័ព្ទ និងគ្រឿងបរិក្ខារអេឡិកត្រូនិកដូចជាទូរទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរទស្សន៏ ក្រោយពីទទួលបានការបណ្ដុះបណ្ដាលរយៈពេល៤ខែកន្លងទៅ។ អគ្គនាយកសាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Seungho Choi បានមានប្រសាសន៍នៅក្នុងពិធីបិទវគ្គ Samsung Tech Institute ថា “យើងនៅក្រុមហ៊ុនសាមសុង ជឿជាក់ថា សមត្ថភាពនិងជំនាញបុគ្គលម្នាក់ៗអាចជួយពង្រឹងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ហើយក្នុងស្មារតីនេះ យើងនៅតែបន្តផ្ដោតការយកចិត្តទុកដាក់លើគោលដៅរបស់យើងក្នុងការបន្តជួយអភិវឌ្ឍ និងពង្រឹងជំនាញរបស់បុគ្គលម្នាក់ៗ ហើយការចូលរួមនេះនឹងក្លាយជាវិភាគទានដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលវែង។

    December 27, 2018
  • កីឡា

    ក្លឹបយក្សអុីតាលី AC Milan អាចនឹងបណ្ដេញលោក Gennaro Gattuso ចេញពីដំណែងប្រសិនបើគ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះដឹកនាំការប្រកួតនៅតែមិនទទួលបានលទ្ធផលក្នុងជំនួបជាមួយនឹង SPAL នាថ្ងៃសៅរ៍នេះ។ ខណ៖ដែលក្លឹបកំពុងតែខិតខំប្រឹងប្រែងដើម្បីស្វែងរកចំណាត់ថ្នាក់ Top 4 នោះ លោក Gennaro Gattuso បានធ្វើឲ្យបាត់បង់ 3 ពិន្ទុកាលពីម្សិលមិញនេះក្នុងថ្ងៃ Boxing Day ដោយបញ្ចប់ការប្រកួតជាមួយនឹងក្លឹប Frosinone ដោយលទ្ធផល 0-0 តែប៉ុណ្ណោះ ខណៈដែលក្លឹប AC MIlan បានកំណត់ឲ្យលោក Gennaro Gattuso ស្វែងរក 6 ពិន្ទុឲ្យក្លឹបនៅក្នុងសប្ដាហ៍នេះក្នុងជំនួបជាមួយនឹង Frosinone និង SPAL មុនពេលបញ្ចប់ឆ្នាំ

    December 27, 2018
  • បច្ចេកវិទ្យា

    កាលពីម្សិលមិញយើងបានប្រាប់អ្នកថាក្រុមហ៊ុន Huawei បានឈានដល់គោលដៅកំពូលរបស់ខ្លួនដោយការបញ្ចេញលក់ស្មាតហ្វូនទៅលើទីផ្សារជាង 200 លានគ្រឿងនៅឆ្នាំ 2018 ទោះបីជាមានទូរស័ព្ទតិចតួចណាស់ដែលត្រូវបានបញ្ជូនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលក្រុមហ៊ុន Huawei ត្រូវបានគេចោទថាជាការគំរាមកំហែងផ្នែកសន្តិសុខជាតិ។ ចំពោះ Hauwei ស៊េរី P20 និងស៊េរី Mate 20 ត្រូវបានទទួលស្គាល់ដោយអ្នកប្រើប្រាស់និងក្រុមអ្នកវិភាគឧស្សាហកម្ម។ របាយការណ៍មួយបាននិយាយថា ស្មាតហ្វូន Huawei ជាង 16 លានគ្រឿងត្រូវបានគេដឹកជញ្ជូនទៅកាន់ទីផ្សារក្នុងនោះសម្រាប់អ្នកប្រើប្រាស់ជានារីមានដល់ទៅពាក់កណ្តាលនៃចំនួនសរុប។ ក្រុមហ៊ុន Huawei បានរាយការណ៍ថាបានដឹកជញ្ជូនស៊េរីចុងក្រោយចំនួន 5 លានគ្រឿងចាប់តាំងពីការចេញលក់ខែតុលា។ ក្រុមហ៊ុននេះរំពឹងថានឹងផ្តល់ស្មាតហ្វូនរបស់ខ្លួន 20 លានគ្រឿងដែលជាស៊េរី Mate 20

    December 27, 2018
  • កីឡា

    ខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Aaron Ramsey បានធ្វើការចចារមួយជាមួយនឹងក្លឹបអ្នកមានបារាំង PSG លើកិច្ចព្រមព្រៀងក្នុងការផ្ទេរដ៏មានសក្តានុពលមួយដើម្បីចាកចេញពីទឹកដី Emirates មកកាន់កីឡដ្ឋាន Parc des Princes នៅក្នុងខែមករាខាងមុខនេះ។ ម្ចាស់ជើងឯកលីគកំពូលបារាំងមួយនេះសង្ឃឹមថានឹងទទួលបានខ្សែបម្រើសញ្ជាតិវេលស៍ក្នុងកិច្ចសន្យារយៈពេល 18 ខែជាមួយនឹងតម្លៃផ្ទេរចុងក្រោយដែលត្រូវបានគេរាយការណ៍ថា Ramsey នឹងមានតម្លៃខ្លួន 20លានអឺរ៉ូ។ ខ្សែបម្រើ Aaron Ramsey អាចនឹងកំណត់ឲ្យចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅក្នុងរដូវកាលក្ដៅខាងមុខនេះដោយឥតគិតថ្លៃ ខណៈដែលកុងត្រារបស់ខ្សែបម្រើសញ្ជាតិវេលស៍រូបនេះនឹងបញ្ចប់កុងត្រាជាមួយនឹង Arsenal នៅក្នុងពេលបញ្ចប់រដូវកាល។ ប៉ុន្ដែ Arsenal ចង់លក់ខ្សែបម្រើរូបនេះចេញនៅក្នុងខែមករាខាងមុខនេះដើម្បីទទួលបានប្រាក់ខ្លះ ជៀសវាងឲ្យ Ramsey ចាកចេញដោយឥតគិតថ្លៃ។

    December 27, 2018
  • បច្ចេកវិទ្យា

    ចិន៖ ក្រុមហ៊ុនមួយនៅក្នុងប្រទេសចិនបានសម្រេចចេញគោលការណ៍ឲ្យបុគ្គលិកខ្លួនឈប់ប្រើប្រាស់ទូរស័ព្ទ iPhone និងផលិតផលរបស់ក្រុមហ៊ុន Apple ហើយបានលើកទឹកចិត្តឲ្យពួកគេប្រើប្រាស់ទូរស័ព្ទម៉ាក Huawei វិញ។ ក្រុមហ៊ុនមួយនេះមានឈ្មោះថា Zhejiang Kangjiesi New Material Technology ស្ថិតនៅក្នុងខេត្ត Zhejiang ភាគខាងលិចប្រទេសចិន។ ដើម្បីលើកទឹកចិត្តបុគ្គលិកក្នុងក្រុមហ៊ុនខ្លួនប្រើប្រាស់ទូរស័ព្ទម៉ាក Huawei នោះ ក្រុមហ៊ុនសម្រេចកំណត់ថា សម្រាប់អគ្គនាយក ដែលទិញទូរស័ព្ទម៉ាក Huawei មកប្រើប្រាស់ផ្ទាល់ខ្លួន នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រុមហ៊ុន ៥០% នៃតម្លៃទូរស័ព្ទត្រលប់ទៅវិញ សម្រាប់ប្រធានគ្រប់គ្រងទទួល ២៥% និងសម្រាប់បុគ្គលិកធម្មតាទទួលបាន ២០ % នៃតម្លៃទូរស័ព្ទត្រលប់ទៅវិញដូចគ្នា។ គោលការណ៍ខាងលើនេះត្រូវបានធ្វើឡើង ក្រោយប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន​ Huawei ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាណាដា ពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការណ៍ផ្ទេរលុយខុសប្រក្រតី។

    December 27, 2018
  • អន្តរជាតិ

    នាព្រឹកថ្ងៃព្រហស្បត្ត៍ ០៥រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៧ និង៣០នាទីព្រឹក អាជ្ញាធរនៅក្នុងខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះប្រមូលសំរាម ដែលនៅតាមទីសាធារណៈនានា ដោយសារបុគ្គលិកសុីនទ្រីធ្វេីកូដកម្មតំឡេីងប្រាក់ខែ​ ហេីយគ្មានកំលាំងសំអាត។ យោងតាមបញ្ជាផ្ទាល់ពីឯកឧត្តម​ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានបញ្ជាឲ្យបណ្តាខណ្ឌទាំង១២​ ត្រូវជួយគ្នាទទួលខុសត្រូវក្នុងការប្រមូលសំរាមនៅក្នុងមូលដ្ឋានរៀងៗខ្លួនជាបណ្តោះអាសន្ន​ ក្នុងនោះគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក​សុខ​ ពេញវុធ​ អភិបាលខណ្ឌដូនពេញ បានដឹកនាំចុះប្រមូលសំរាមនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ​ នៅតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋាន ដោយប្រេីប្រាស់កំលាំប្រជាការពារខណ្ឌសរុប​ ៦០នាក់ ជួលរថយន្តបែនសម្រាប់ដឹកសំរាមចំនួន០៤​ គ្រឿង ត្រាក់ទ័រ ចំនួន០១គ្រឿង

    December 27, 2018