លោកតាវ័យ៨១ឆ្នាំម្នាក់បរិច្ចាគឈាមស្ទើររាល់សប្តាហ៍អស់រយៈពេល៦០ឆ្នាំ និងបានជួយសង្គ្រោះជីវិតមនុស្សជាង ២,៤ លាននាក់
អូស្ត្រាលី៖ លោកតាអាយុ ៨១ ឆ្នាំម្នាក់បានក្លាយទៅជាវិរៈបុរសរបស់ប្រទេសអូស្ត្រាលី បន្ទាបពីគាត់បានធ្វើការបរិច្ចាគឈាមស្ទើរតែរៀងរាល់សប្តាហ៍អស់រយៈពេល ៦០ ឆ្នាំ និងបានជួយសង្គ្រោះទារកសរុបប្រមាណជា ២,៤ លាននាក់ពីការបរិច្ចាគឈាមនេះ។ លោកតាម្នាក់នេះមានឈ្មោះថា James Harrison ហើយគាត់កើតមកនៅលើផែនដីនេះជាមួយនឹងអំណោចដ៏ពិសេសមួយពីធម្មជាតិ និងដាច់ដោយឡែកពីមនុស្សទូទៅគឺក្នុងឈាមរបស់គាត់មានអង់ទីករការពារជំងឺដ៏កម្រម្យ៉ាង ដែលគេហៅថាជំងឺ Rhesus។ សូមបញ្ជាក់ថាជំងឺ Rhesus ជាប្រភេទជំងឺដែលមានក្នុងកោសិកាឈាមរបស់ទារកក្នុងផ្ទៃ ហើយជំងឺនេះអាចធ្វើទារកមានបញ្ហាគ្រាប់ឈាម បើក្នុងករណីធ្ងន់ធ្ងរអាចធ្វើឲ្យទារកមានបញ្ហាខួរក្បាល ឬស្លាប់តែម្តង។
ជាទូទៅទារកដែលត្រូវបានគេរកឃើញថាមានផ្ទុកជំងឺ Rhesus នេះ គេនឹងចាក់វ៉ាក់ស៊ាំង Anti-D ដើម្បីសម្លាប់មេរោគមួយនេះ។ ដោយក្នុងឈាមលោកតា James Harrison មានអង់ទីករការងារជំងឺនេះទើបគេអាចយកឈាមរបស់គាត់ទៅបង្កើតជាវ៉ាក់ស៊ាំង Anti-D បានយ៉ាងងាយស្រួលនឹងចាប់រហ័ស ហើយការបរិច្ចាគឈាមនេះទៀតសោធគឺគេយកឈាមក្នុងបរិមាណ ដែលគ្រប់គ្រាន់សម្រាប់បំលែងធ្វើជាវ៉ាក់ស៊ាំងប៉ុណ្ណោះ មិនមែនច្រើនដូចការផ្តល់ឈាមទូទៅនោះទេ។ ហេតុដូចនេះហើយទើបលោកតា James Harrison អាចធ្វើការបរិច្ចាគឈាមបានស្ទើរតែរៀងរាល់សប្តាហ៍។ ចំពោះការសម្រេចបរិច្ចាគឈាមវិញ លោកតា James Harrison បានឲ្យដឹងថា កាលពីគាត់មានអាយុ ១៤ ឆ្នាំគាត់មានគ្រោះថ្នាក់ត្រូវវះកាត់ទ្រូង និងស្ទើរតែស្លាប់ ព្រោះខ្វះឈាម តែសំណាងល្អ កាកបាទក្រហមអូស្រ្តាលីមានអំណោយឈាមសម្រាប់គាត់ទើបគាត់អាចបន្តរស់បានដល់សព្វថ្ងៃនេះ ហើយពេលដែលគាត់ត្រូវបញ្ចូលឈាមនោះហើយ ដែលគេបានរកឃើញថាក្នុងឈាមរបស់គាត់មានអង់ទីករពិសេសនេះ។
ដោយគាត់ធ្លាប់រស់រានមានជីវិត ព្រោះតែការផ្តល់ឈាម ទើបគាត់សម្រេចធ្វើការបរិច្ចាគឈាម ដើម្បីជួយជីវិតអ្នកដទៃអស់រយៈពេល ៦០ ឆ្នាំ ដូចនេះ។ យ៉ាងណាក្តី នៅក្នុងប្រទេសអូស្រ្តាលីអ្នកដែលមានអាយុលើសពី ៨១ ឆ្នាំ មិនត្រូវបានអនុញ្ញាតឲ្យធ្វើការបរិច្ចាគឈាមនោះទេ ហើយវាក៏ដល់ពេល ដែលគាត់ត្រូវឈប់ធ្វើការបរិច្ចាគឈាមទៀតដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN
