Khmernote Media
  • បច្ចេកវិទ្យា

    មុននេះបន្តិចមានការបែកធ្លាយរូបភាពមួយចំនួននៃ Galaxy S10 និង Galaxy 10+ របស់ក្រុមហ៊ុន Samsung ។ រូបភាពនេះដែរបានបង្ហាញពី Screen Protector ដែលមានចង្ការខាងក្រោមរបស់វាពិតជាស្ដើងជាង Galaxy S ជំនាន់មុនៗទៅទៀត ហើយគេក៏បានយកទៅប្រៀបធៀបជាមួយនឹងចង្ការអេក្រង់របស់ Huawei Mate 20 Pro និង iPhone X ផងដែរ ។ ដូចក្នុងរូបភាពដែលយើងបានឃើញ គឺវាពិតជាស្ដើងដូចទៅនឹង iPhone x ដែរ ។ នេះជាការល្អដែរ ដែល

    December 27, 2018
  • អន្តរជាតិ

    ចិន៖ បុរសម្នាក់ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួន ក្រោយបុរសរូបនោះបានលួចរថយន្តក្រុង និងបានបើកយ៉ាងលឿនបំបុកចូលទៅកាន់ទីប្រជុំជនតែម្តង។ ហេតុការណ៍នដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅក្នុងក្រុង ​Fujian ខេត្ត​ Longyan​ ប្រទេសចិន។ បុរសជាអ្នកបង្កហេតុមានឈ្មោះថា Qiu និងមានអាយុ ៤៨ ឆ្នាំ ។ មុនពេលកើតហេតុគាត់បានឈ្លោះគ្នាជាមួយនឹងអាជ្ញាធរប្រចាំតំបន់រស់នៅរបស់គាត់ ក្រោយអាជ្ញាធរបានចុះទៅដល់ផ្ទះរបស់គាត់ ដើម្បីពិនិត្យមើលថា តើឪពុករបស់គាត់ចាស់ជរាដល់កម្រិត ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលហើយឬនៅ។ ជំលោះជាមួយអាជ្ញាធរនេះបាននាំឲ្យបុរសរូបនេះទៅលួចរថយន្តមួយគ្រឿង និងបានបើកទៅកាន់ទីប្រជុំជនយ៉ាងលឿនដូចកម្រោលចូល និងបានបង្កឲ្យមនុស្ស ៨ នាក់ បានស្លាប់ និង ២២ នាក់រងរបួស។ ពេលនេះគាត់ត្រូវប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំ តាមទំហំបទល្មើសដែលបានបានប្រព្រឹត្តិ៕ 福建龙岩公交被劫持撞人事件。(7)转 pic.twitter.com/ntyh6buUvq — 曾宁

    December 27, 2018
  • សង្គម

    កន្លងមក យើងតែងតែសង្កេតឃើញកម្លាំងសមត្ថកិច្ចធ្វើការបក និងផាកពិន័យម្ចាស់រថយន្ត ដែលបិទកញ្ចក់មើលពីខាងក្រៅមកក្នុងមិនឃើញ ហើយយោងតាម​មាត្រា៧ នៃ​អនុក្រឹត្យ​ បាន​បញ្ជាក់​ថា ជន​ណា​ប្រើប្រាស់​រថយន្ត​កញ្ចក់​ពណ៌ ឬ​ដាក់​របាំង វាំងនន​បាំង​កញ្ចក់​ ដែល​មើល​ពី​ក្រៅ​ទៅ​ក្នុង​មិន​ឃើញ ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន ៥០.០០០រៀល (ប្រាំ​ម៉ឺន) រៀល ហើយ​ត្រូវ​ធ្វើ​ការ​កែ​តម្រូវ​ស្រប​តាម​បទ​បញ្ញត្តិ​នៃ​អនុក្រឹត្យ​នេះ។ មានសំនួរមួយលើកឡើងថា តើរថយន្តបិទកញ្ចក់ការពារកំដៅថ្ងៃ UV (ខ្មៅថ្មាមើលក្នុងឃើញ) ខុសនឹងច្បាប់ដែរឬទេ? ទាក់ទងនឹងករណីនេះ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានឲ្យដឹងថា ការបិទកញ្ចក់ការពារកំដៅថ្ងៃ UV ថ្លា ដែលភាគច្រើនហៅថាពណ៌តែ ៣០ ឬ ៥០ ភាគរយមិនអីនោះទេ ប៉ុន្តែហាមបិទខ្មៅ ដែលមិនអាចអោយមើលពីក្រៅឃើញ៕

    December 27, 2018
  • បច្ចេកវិទ្យា

    ចិន៖ កាលពីពេលថ្មីៗនេះ ចិនបានបង្ហាញយន្តហោះ Drone ប្រើសម្រាប់បំផ្ទុះគ្រាប់បែកដ៏មានឥទ្ធិពលជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបមិនធ្លាប់មាន។ យន្តហោះ Drone នេះជាប្រភេទយន្តហោះ Wing Loong I-D ដែលត្រូវបានគេប្រើប្រាស់ក្នុងពេលប្រយុទ្ធគ្នា និងសម្រាប់ធ្វើការងារចារកម្ម។ Drone ​ស៊េរីនេះអាចបំពាក់ជាមួយនឹងអាវុធផ្សេងទៀតបានរហូតដល់ទៅ ១០ ប្រភេទ ហើយវាអាចហោះហើរបាន ៣៥ ម៉ោង ដោយមិនចាំបាច់ប្រើប្រាស់សាំង។ ជាងនេះទៅទៀត បើយោងតាមយោធាចិនបានឲ្យដឹងថា យន្តហោះនេះអាចហោះបានក្នុងរយៈកម្ពស់ ៧,០០០ ម៉ែត្រ និងអាចផ្ទុកគ្រាប់បែកដែល មានទម្ងន់រហូតដល់ទៅ ៥០ គីឡូក្រាម។ តាមអ្នកវិភាគបានលើកឡើងថា យន្តហោះ Drone នេះបានជួយរុញឲ្យវិស័យយោធាចិនកាន់តែមានឥទ្ធិពលខ្លាំងថែមមួយកម្រិតទៀតផងដែរ។

    December 27, 2018
  • កីឡា

    ក្លឹបអ្នកមានបុណ្យ Barcelona កំពុងបាត់បង់ក្ដីសង្ឃឹមបណ្ដើរក្នុងការទិញខ្សែការពារវ័យក្មេង Matthijs de Ligt ពីក្លឹប Ajax នៅក្នុងខែមករាខាងមុខនេះ ដោយយោងតាមការចុះផ្សាយរបស់សារពត៌មាន Mundo Deportivo។ ទោះបីជាក្ដីសង្ឃឹមរបស់ Barcelona ក្នុងចុះហត្ថលេខាទិញខ្សែការពារ Matthijs de Ligt ពីក្លឹប Ajax បានបាត់បង់ក៏ដោយ ប៉ុន្ដែយក្សអេស្ស៉ាញមួយនេះនៅតែមានទំនុកចិត្តក្នុងការចុះហត្ថលេខាទិញខ្សែបម្រើ Frenkie de Jong ដែលជាមិត្តរួមក្រុមរបស់ de Ligt ពីក្លឹប Ajax ដដែល។ ការបាត់បង់ក្ដីសង្ឃឹមក្នុងការចុះហត្ថលេខាទិញខ្សែការពារ Matthijs de Ligt ពីក្លឹប Ajax

    December 26, 2018
  • កីឡា អន្តរជាតិ

    ថ្ងៃដ៏មានប្រជាប្រិយភាពមួយសម្រាប់អ្នកគាំទ្រកីឡាបាល់ទាត់ក្របខ័ណ្ឌ Premier League គឺជាថ្ងៃ “Boxing day” ហើយអ្នកគាំទ្រនឹងអាចទស្សនាក្រុមរបស់ពួកគេលេងនៅថ្ងៃទី 26 ខែធ្នូបន្ទាប់ពីថ្ងៃ Christmas។ វាគឺជាការប្រកួតទី ១៩ដែលមានន័យថាគឺជាការប្រកួតពាក់កណ្តាលផ្លូវនៃរដូវកាល ២០១៩-២០២០។ ក្រុមហង្សក្រហម Liverpool កំពុងស្វែងរកជ័យជម្នះជាលើកទី 26 មុនពេលឆ្នាំ ២០១៩ត្រូវបានបញ្ចប់ខណៈដែលអតីតគ្រូបង្វឹកលោក Rafael Benitez បាននាំក្រុម Newcastle របស់ខ្លួនទៅកាន់ទឹកដី Anfield។ Boxing Day fixtures 2018 ម៉ោង ៧:៣០យប់   Fulham vs Wolves ម៉ោង

    December 26, 2018
  • កីឡា

    ក្លឹបអ្នកមានបារាំង PSG នឹងអនុញ្ញាតិឲ្យខ្សែប្រយុទ្ធ Neymar ចាកចេញពីក្លឹប ប្រសិនបើមានក្លឹបណាហ៊ានទិញខ្សែប្រយុទ្ធរូបនេះនៅក្នុងតម្លៃផ្ដាច់កុងត្រា 160លានអឺរ៉ូ នៅក្នុងឆ្នាំ 2020 ខាងមុខនេះ នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន AS។ ខ្សែប្រយុទ្ធ Neymar បានផ្ទេរពីក្លឹបអ្នកមានបុណ្យ Barcelona មកកាន់ក្លឹបអ្នកមានបារាំង PSG កាលពីឆ្នាំ 2017 កន្លងទៅនៅក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រាពិភពលោក 222លានអឺរ៉ូ ដែលពេលនេះមិនទាន់មានកីឡាករណាម្នាក់បំបែកកំណត់ត្រាតម្លៃខ្លួនរបស់ Neymar បាននៅឡើយទេ។ កាលពីថ្មីៗនេះខ្សែប្រយុទ្ធ Neymar បានបង្ហើបថារូបគេមានបំណងចង់ចាកចេញពីក្លឹប PSG ត្រលប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ស្របពេលដែល Barcelona និង Real

    December 26, 2018
  • កីឡា

    ខ្សែការពារឆ្វេង Luke Shaw បាននិយាយថាក្រុម Manchester United នៅតែអាចចូលលេងក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ដែលបានយកឈ្នះលើក្លឹប Cardiff ក្នុងលទ្ធផល ៥-១។ Luke Shaw បាននិយាយថា៖ “ជាការពិតណាស់យើងចង់បានចំណាត់ថ្នាក់កំពូលបួនក្រុម។ យើងចង់លេងនៅក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ខ្ញុំមិនដឹងថាហេតុអ្វីបានជាយើងមិនអាចធ្វើបានប្រសិនបើយើងបន្តការលេងបែបនោះ”។ Shaw បានលេងពេញម៉ោងអំឡុងការប្រកួតជាមួយក្រុម Cardiff បន្ទាប់ពីត្រូវបានដាក់អោយអង្គុយកៅអីបំរ៉ុងចំនួនបីប្រកួតជាប់គ្នាក្រោមការដឹកនាំបីប្រកួតចុងក្រោយរបស់លោក Mourinho។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖​ BBC

    December 26, 2018
  • អន្តរជាតិ

    ចិន៖ ពិធីបុណ្យ Christmas ឬអ្នកខ្លះហៅថាជាបុណ្យណូអ៊ែលនោះ គឺជាបុណ្យប្រពៃណី ដែលមានដើមកំណើតមកពីខាងអ្នកកាន់សាសនា គ្រីស្ទ តែយ៉ាងណាក្តីបុណ្យនេះត្រូវបានគេប្រារព្ធធ្វើឡើងនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក បើទោះជាប្រទេសទាំងនោះមិនកាន់សាសនាគ្រីស្ទក៏ដោយ។ ផ្ទុយពីនិន្នាការទូទៅនេះ ក្រុងធំៗចំនួន ៤ នៅក្នុងប្រទេសចិន បានសម្រេចធ្វើការហាមឃាត់ និងរឹតបណ្តឹងការប្រារព្ធពិធីបុណ្យនេះយ៉ាងតឹងរឹងបំផុត ក្រោយហេតុផលថាបុណ្យនេះមិនមែនជាបុណ្យប្រពៃណីចិន។ ការរឹតបណ្តឹងនេះត្រូវបានអាជ្ញាធរចិនធ្វើឡើងក្នុងរូបភាពដូចជា បញ្ជាឲ្យយកដើម Christmas សំលៀកបំពាក់ និងសម្ភារផ្សេងៗ ដែលទាក់ទងនឹងពិធីបុណ្យ Christmas ​ចេញពីតាមហាង ផ្សារទំនើប សាលារៀន ឬសាកលវិទ្យាល័យជាដើម។ កន្លែងខ្លះគេមិនបានហាមទាំងស្រុងនោះទេ តែគេតម្រូវឲ្យកាត់បន្ថយពីទ្រង់ទ្រាយធំមកត្រឹមការរៀបចំបែបតូចតាចប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា ចាប់តាំងពីលោកប្រធានាធិបតី Xi Jinping ឡើងកាន់ដំណែងមក

    December 26, 2018
  • PR

    កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន សាមសុង រៀបចំនូវកម្មវិធីជប់លៀងដ៏ពិសេសមួយដែលជាពិធីជួបជុំយ៉ាងអាធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើនក្រោមបរិយាកាសសប្បាយរីករាយ និងក្តីសោមនស្សស្រស់ស្រាយបំផុតដែលមិនអាចបំភ្លេចបាននៅភោជនីយដ្ឋានទន្លេបាសាក់ ២ ។ នេះគឺជាកម្មវិធិដ៏ពិសេសមួយនៅក្នុងចំណោមកម្មវិធីជាច្រើនរបស់ក្រុមហ៊ុនសាមសុង និងដៃគូចែកចាយរបស់ខ្លួនដែលបង្កើតឡើងក្នុងគោលបំណងសម្រាប់លើកទឹកចិត្ត ក៏ដូចជាការថ្លែងអំណរគុណដល់អាជីវករលក់ដុំ និងរាយទាំងអស់ដែលបានគាំទ្រនិងជឿជាក់លើផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចសាមសុង ក្នុងរយៈពេលពេញមួយឆ្នាំ ២០១៨ នេះក៏ដូចជាបណ្តាលឆ្នាំកន្លងមកផងដែរ។ នៅក្នុងកម្មវិធីជប់លៀងនេះ ក្រៅពីការទទួលទានម្ហូបអាហារពិសេសៗមានរសជាតិឈ្ងុយឆ្ងាញ់នៅក្នុងភោជនីយដ្ឋានទន្លេបាសាក់ ២ ព្រមជាមួយនឹងកម្មវិធីតន្ត្រីកំដរបរិយាកាសដ៏ស្និទ្ធិស្នាលនេះ គេសង្កេតឃើញថាអាជីវកររបស់ក្រុមហ៊ុនសាមសុង និងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនសាមសុងក៏ជជែកកម្សាន្តសប្បាយយ៉ាងរីករាយ និងចូលរួមរាំលេងកម្សាន្តប្រកបដោយមេត្រីភាពយ៉ាងជិតស្និទ្ធិ និងស្រស់ស្រាយជាទីបំផុត។ ក្នុងឱកាសនេះផងដែរ លោក Seungho Choi អគ្គនាយក

    December 26, 2018