ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុងធំៗចំនួន ៤ នៅប្រទេសចិនសម្រេចធ្វើការហាមឃាត់ និងរឹតបណ្តឹងការប្រារព្ធពិធីបុណ្យ Christmas យ៉ាងតឹងរឹងបំផុត

    BY Khmernote Media December 26, 2018
    ក្រុងធំៗចំនួន ៤ នៅប្រទេសចិនសម្រេចធ្វើការហាមឃាត់ និងរឹតបណ្តឹងការប្រារព្ធពិធីបុណ្យ Christmas យ៉ាងតឹងរឹងបំផុត

    ចិន៖ ពិធីបុណ្យ Christmas ឬអ្នកខ្លះហៅថាជាបុណ្យណូអ៊ែលនោះ គឺជាបុណ្យប្រពៃណី ដែលមានដើមកំណើតមកពីខាងអ្នកកាន់សាសនា គ្រីស្ទ តែយ៉ាងណាក្តីបុណ្យនេះត្រូវបានគេប្រារព្ធធ្វើឡើងនៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក បើទោះជាប្រទេសទាំងនោះមិនកាន់សាសនាគ្រីស្ទក៏ដោយ។ ផ្ទុយពីនិន្នាការទូទៅនេះ ក្រុងធំៗចំនួន ៤ នៅក្នុងប្រទេសចិន បានសម្រេចធ្វើការហាមឃាត់ និងរឹតបណ្តឹងការប្រារព្ធពិធីបុណ្យនេះយ៉ាងតឹងរឹងបំផុត ក្រោយហេតុផលថាបុណ្យនេះមិនមែនជាបុណ្យប្រពៃណីចិន។

    ការរឹតបណ្តឹងនេះត្រូវបានអាជ្ញាធរចិនធ្វើឡើងក្នុងរូបភាពដូចជា បញ្ជាឲ្យយកដើម Christmas សំលៀកបំពាក់ និងសម្ភារផ្សេងៗ ដែលទាក់ទងនឹងពិធីបុណ្យ Christmas ​ចេញពីតាមហាង ផ្សារទំនើប សាលារៀន ឬសាកលវិទ្យាល័យជាដើម។ កន្លែងខ្លះគេមិនបានហាមទាំងស្រុងនោះទេ តែគេតម្រូវឲ្យកាត់បន្ថយពីទ្រង់ទ្រាយធំមកត្រឹមការរៀបចំបែបតូចតាចប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា ចាប់តាំងពីលោកប្រធានាធិបតី Xi Jinping ឡើងកាន់ដំណែងមក ការរឹតបណ្តឹងពិធីបុណ្យផ្សេងៗដែលមិនមែន ជាវប្បធម៌ចិនត្រូវបានហាមឃាត់ជាបន្តបន្ទាប់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ independent

    Share This Post:
    MPO4D jitutoto mpo4d Mpoplay