ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាហាវមែន! បុរសម្នាក់លួចរថយន្តក្រុង ហើយបើកយ៉ាងលឿនបំបុកចូលហ្វូនមនុស្ស បណ្តាលឲ្យស្លាប់ និងរបួស៣០នាក់ (មានវីដេអូ)

    BY Khmernote Media December 27, 2018
    សាហាវមែន! បុរសម្នាក់លួចរថយន្តក្រុង ហើយបើកយ៉ាងលឿនបំបុកចូលហ្វូនមនុស្ស បណ្តាលឲ្យស្លាប់ និងរបួស៣០នាក់ (មានវីដេអូ)

    ចិន៖ បុរសម្នាក់ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួន ក្រោយបុរសរូបនោះបានលួចរថយន្តក្រុង និងបានបើកយ៉ាងលឿនបំបុកចូលទៅកាន់ទីប្រជុំជនតែម្តង។ ហេតុការណ៍នដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅក្នុងក្រុង ​Fujian ខេត្ត​ Longyan​ ប្រទេសចិន។ បុរសជាអ្នកបង្កហេតុមានឈ្មោះថា Qiu និងមានអាយុ ៤៨ ឆ្នាំ ។ មុនពេលកើតហេតុគាត់បានឈ្លោះគ្នាជាមួយនឹងអាជ្ញាធរប្រចាំតំបន់រស់នៅរបស់គាត់ ក្រោយអាជ្ញាធរបានចុះទៅដល់ផ្ទះរបស់គាត់ ដើម្បីពិនិត្យមើលថា តើឪពុករបស់គាត់ចាស់ជរាដល់កម្រិត ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលហើយឬនៅ។

    ជំលោះជាមួយអាជ្ញាធរនេះបាននាំឲ្យបុរសរូបនេះទៅលួចរថយន្តមួយគ្រឿង និងបានបើកទៅកាន់ទីប្រជុំជនយ៉ាងលឿនដូចកម្រោលចូល និងបានបង្កឲ្យមនុស្ស ៨ នាក់ បានស្លាប់ និង ២២ នាក់រងរបួស។ ពេលនេះគាត់ត្រូវប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំ តាមទំហំបទល្មើសដែលបានបានប្រព្រឹត្តិ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay