- Khmernote Media
- PR
តារាស្រីកំពុងទទួលភាពល្បីល្បាញពីសំណាក់យុវវ័យជាច្រើនគឺអ្នកនាង ពេជ្រ សោភា បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាច្រើនដោយការ Live Video នៅលើផេកផ្លូវការរបស់ខ្លួន ដែលនាងកំពុងធ្វើការថតនូវវីដេអូមួយដែលនិយាយអំពីស្នេហាផ្អែមល្ហែមរបស់នាងនិងតួប្រុស លោក ហៃ ប៉ោហុង។ នៅក្នុងនោះផងដែរអ្នកនាង ពេជ្រ សោភា បានបញ្ជាក់ថានាងគឺជានារីម្នាក់ដែលបម្រើការក្នុងហាងកាហ្វេមួយកន្លែង និងបានលួចស្រលាញ់តួប្រុសដែលជាភ្ញៀវមកហាងកាហ្វេនោះជាប្រចាំ។ តាមរយៈការ Live Video នេះអាចឱ្យទស្សនិកជនជាច្រើនដឹងថាអ្នកនាងនឹងមានវីដេអូពិសេសថ្មីមួយឆាប់ៗនេះរបស់ក្រុមហ៊ុន OPPO។ យ៉ាងណាមិញយើងបានដឹងរួចមកហើយអំពីបទចម្រៀងរបស់អ្នកនាង ពេជ្រ សោភា បានផូសត៍នៅលើផេកហ្វេសប៊ុកផ្លូវការក៏ដូចជា YouTube Channel របស់ក្រុមហ៊ុនOPPO កាលពីមួយឆ្នាំមុន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ និងបានជំរុញឱ្យផលិតផល OPPO មានការគាំទ្រកាន់តែច្រើនថែមទៀតផង។ គួររំឭកឡើងវិញផងដែរនូវបទចម្រៀងដែលទទួលបានការគាំទ្រខ្លាំងកាលពីឆ្នាំមុនរបស់ក្រុមហ៊ុន
December 25, 2018 - អន្តរជាតិ
សិង្ហបុរី៖ ជារឿយៗករណីបាត់បង់ ឬច្រលំវ៉ាលី និងឥវ៉ាន់ផ្សេងៗនៅពេលធ្វើដំណើរតាមយន្តហោះ អាចកើតមានឡើង ដែលពេលខ្លះវាជាការភ័ណ្ឌច្រលំ និងពេលខ្លះគឺជាការកើតឡើងដោយចេតនាតែម្តងពីសំណាក់ជនឆ្លៀតឱកាសមួយចំនួន។ ដើម្បីទប់ស្កាត់បញ្ហានេះក្រុមហ៊ុន FLABSLAB បានសម្រេចផលិតបន្តោងសម្រាប់សម្គាល់វ៉ាលីនីមួយៗ ជារាងដូចយ័ន្ត ដែលគេបិទនៅលើខ្មោចឆៅដូចក្នុងងខ្សែភាពយន្តចិនតែម្តង។ ការសម្រេចផលិតបន្តោងសម្គាល់វ៉ាលីមានរាង និងអត្ថន័យក្នុងយ័ន្តបិទខ្មោចឆៅនេះ ត្រូវបានតំណាំងក្រុមហ៊ុនអះអាងថា ដើម្បីបញ្ចៀសការភ័ណ្ឌច្រលំផង និងដើម្បីការពារការចង់បានដោយចេតនាផង ព្រោះអត្ថន័យក្នុងយ័ន្តនោះអាចធ្វើឲ្យអ្នកចង់បានរបស់គេចំនួនឆ្អែតចិត្ត និងអៀនខ្មាស់លែងចង់បានរបស់គេទៀត។ យ៉ាងណាក្តី ផលិតផលថ្មីនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងប្រលានយន្តហោះក្នុងប្រទេសសិង្ហបុរីនៅខែក្រោយនេះ ហើយវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមសឹង្ហបុរី ជាពិសេសក្រុមយុវជនក្មេងៗតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
December 25, 2018 - បច្ចេកវិទ្យា
ក្រោយពីភាពជោគជ័យរបស់ Zenfone Max Pro M1 ឥឡូវនេះក្រុមហ៊ុន Asus បានបញ្ចេញស្មាតហ្វូនមួយម៉ូដែលទៀត គឺ Zenfone Max Pro M2 ហើយ។ អ្វីដែលជោគជ័យខ្លាំងកាលពី Max pro M1 នោះគឺថ្មដែលមានទំហំធំរបស់វា។ ហើយ Max Pro M2 ក៏បានកែប្រែរូបរាងខ្លះៗ រក្សាទំហំថ្មនៅធំដដែល និងប្រើប្រាស់ Android UI តែអ្វីដែលធ្វើឲ្យអ្នកប្រើប្រាស់មានការខកចិត្តនោះ គឺ Max Pro M2 មិនមានការសាកថ្មលឿននោះទេ
December 25, 2018 - អន្តរជាតិ
ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំរកា សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្អៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ វេលា ម៉ោង02 និង10នាទីទៀបភ្លឺ កម្លាំងនគរបាលស្រុកភ្នំស្រួច ល្បាតដល់ចំណុច KM62-63 ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រទះឃេីញ និងធ្វើការឃាត់ខ្លួន ជនបរទេស សញ្ជាតិ ចិន ០១នាក់ ឈ្មោះPENG.QINJUN ភេទប្រុស ឆ្នាំកំណើត 14 តុលា 1989
December 25, 2018 - បច្ចេកវិទ្យា
ថៃ៖ បើយោងតាមសាកលវិទ្យាល័យបច្ចេកវិទ្យាថៃបានឲ្យដឹងថា ប្រព័ន្ធផ្កាយរណបដំបូងរបស់ថៃត្រូវបានគេដាក់ទៅក្នុងគន្លងគោចរប្រកបដោយជោគជ័យហើយ។ ផ្កាយរណបនេះជាប្រភេទផ្កាយរណបសម្រាប់ការអប់រំ មានទម្ងន់ ១ គីឡូក្រាម និងប្រវែង ១០ សង់ទីម៉ែត្រទាំងសងខាង។ មុននឹងសម្រេចដាក់វាទៅក្នុងគន្លងគោចរដូចនេះ វាត្រូវបានគេធ្វើតេស្តិ៍សាកល្បងក្នុងគ្រាប់រ៉ូកែត SpaceX Falcon 9 ក្នុងស្ថានីអវកាសក្នុងរដ្ឋ California សហរដ្ឋអាមេរិកប្រកបដោយភាពជោគជ័យរួចហើយ។ ផ្កាយរណបនេះត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវក្នុងសាកលវិទ្យាល័យរបស់មហាក្សត្រថៃ King Mongkut’s University of Technology North Bangkok (KMUTNB)។ ហើយក្រុមការងារស្រាវជ្រាវ KMUTNB នេះគឺស្ថិតក្រោមការដឹកនាំរបស់លោក Pongsatorn Saisutjarit ដែលបានបញ្ចប់ការសិក្សាមកពីទីសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន។ គម្រោងនេះបានផ្តើមក្នុងឆ្នាំ ២០១២ ដោយមានការចាប់ផ្ដើមពីមូលនិធិ
December 25, 2018 - បច្ចេកវិទ្យា
ព្រលានយន្តហោះដ៏ធំមួយរបស់ប្រទេសអង់គ្លេសបានបង្ខំចិត្តបិទការហោះហើរអស់រយៈពេល ៣២ ម៉ោង បន្ទាប់ពីមានយន្តហោះ Drone ជាច្រើនបានហោះកាត់ផ្លូវហោះហើររបស់យន្តហោះ។ ការបង្ខំចិត្តបិទការហោះហើរនេះត្រូវបានតំណាំងព្រលានយន្តហោះអះអាងថា ដើម្បីបង្ការគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងដោយយថាហេតុ ក្នុងករណីយន្តហោះ Drone បានប៉ះទង្គិតជាមួយយន្តហោះដឹកអ្នកដំណើរជាពិសេសពេលប៉ះជាមួយនឹងស្លាបយន្តហោះតែម្តង។ កាលពីពេលថ្មីៗនេះករណីយន្តហោះដឹកអ្នកដំណើរប៉ះទង្គិតជាមួយនឹងយន្តហោះ Drone ធ្លាប់កើតមានម្តងហើយ ដែលកាលនោះវាបានធ្វើឲ្យផ្នែកខាងមុខនៃយន្តហោះដឹកអ្នកដំណើរត្រូវធ្លុះមួយផ្នែកធំ តែការបុកគ្នានោះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់នោះទេ។ យ៉ាងណាក្តី សម្រាប់ព្រលានយន្តហោះរបស់អង់គ្លេសខាងលើនេះចង់ធានាថា ការចុះចតរបស់យន្តហោះត្រូវតែមានសុវត្ថិភាព ១០០% ទើបសម្រេចបិទការហោះហើរអស់រយៈពេល ៣២ ម៉ោងដូចនេះ។ ហើយគេថែមទាំងបានផលិតវីដេអូ ដែលបង្ហាញពីគ្រោះថ្នាក់អាចនឹងកើតមានទៀតផង ប្រសិនបើយន្តហោះ Drone បានបុកជាមួយនឹងស្លាបយន្តហោះពិតមែននោះ។ ដោយសារតែយន្តហោះ ហោះហើរក្នុងល្បឿនលឿនរាប់រាយរាប់ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង ដូច្នេះទោះបីជាប៉ះទង្គិចជាមួយវត្ថុតូចៗដូចជា Drone ក៏វាងាយនឹងបង្កគ្រោះថ្នាក់ផងដែរ៕
December 25, 2018 - សង្គម
ពិតជាគួរឲ្យខ្មាស់គេណាស់ ដែលរថយន្តកូរ៉ូឡាមួយគ្រឿងនេះ បានជិះបញ្ច្រាស់នៅស្ពានក្រោមដី ៥ មករា ធ្វើឲ្យអ្នកលេងហ្វេសបុកមានការហួសចិត្តជាខ្លាំង។ យោងតាមហ្វេសបុករបស់លោក អុឹម សុភ័ក្រ្ត បានសរសេរថា៖ “មានតែព្រះ ទេទើបដឹងថាគាត់រៀនបើកបរ ពីសាលារៀនបើកបរមួយណា ព្រោះមិនយល់សោះ បើកបញ្រ្ចាស ផ្លូវក្រោមដី សាលាតិណូយើងនុង ប្លែកៗ”។ តើប្រយមិត្តយល់យ៉ាងណាដែរ?
December 24, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់មានសំណាងនៅរស់មានជីវិត បន្ទាប់ពីរូបគេបាននជាប់ក្នុងឡានអស់រយៈពេល១២ម៉ោង ក្រោយកើតមានហេតុការណ៍ការគ្រោះធម្មជាតិរលកយក្សស៊ូណាមិវាយប្រហារកោះ Java ប្រទេសឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ។ គួរម្លឹកឡើងវិញថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា ៩ និង ៣០ នាទីយប់ និងបានបង្កឲ្យមានរលកកម្ពស់ជាង ៦ ម៉ែត្រកើតមានឡើង និងបានសម្លាប់មនុស្ស ២២២ នាក់ និងបង្កឲ្យមានរបួស ៨០០ នាក់ ហើយវាបានបំផ្លាញផ្ទះអស់ចំនួន ៥០០ ខ្នង តូបលក់ឥវ៉ាន់ចំនួន ៦០ ទូក ៣៥០ រថយន្តជាច្រើនគ្រឿង និងហេថារចនាសម្ព័ន្ធជាច្រើនកន្លែង។ រហូតមកទល់នឹងពេលនេះ ក្រុមការងារជួយសង្គ្រោះបន្ទាន់នៅតែបន្តការងារស្វែងរកជនដែលបាត់ខ្លួន ហើយអ្វីដែលគេបានរកឃើញមុននេះបន្តិច គឺមានក្មេងប្រុសអាយុថ្លៃម្នាក់មានសំណាងនៅមានជីវិតនៅឡើយ
December 24, 2018 - PR
(ភ្នំពេញ)៖ ដើម្បីបំពេញតម្រូវការបងប្អូនប្រជាពលរដ្ឋកម្ពុជា សាកភ្លក់បង្អែមដែលធ្វើមកពីផ្លែឈើស្រស់ៗ លោក សុវណ្ណ តារា ប្រធានផ្នែកលក់នៃហាង Durian XiaoXi បានសហការជាមួយវិនិយោគិនចិននាំប្រ៊េន( Franchise)បង្អែមមកពី ប្រទេសចិនឈ្មោះថា Durian XiaoXi ចូលមកប្រទេសកម្ពុជាដោយរំពឹងថា ការនាំចូលដំបូងនៃបង្អែមនេះ នឹងមានការគាំទ្រច្រើនពីអតិថិជន។ លោក សុវណ្ណ តារា ថ្លែងឲ្យដឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសសម្ពោធជាផ្លូវការហាង Durian XiaoXi ថា «ហាង Durian XiaoXi ជាហាងដំបូងនៅកម្ពុជាដែលខ្ញុំ និងដៃគូរវិនិយោគបានទិញ Franchise ពីប្រទេសចិនមកកម្ពុជា។
December 24, 2018 - កីឡា
ក្លឹបអ្នកមានបុណ្យ Barcelona បានប្តេជ្ញាថានឹងនាំយកខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Marcus Rashford ពីក្លឹបបិសាចក្រហម Manchester United ឲ្យបានទោះបីជាមានការប្រកួតប្រជែងជាមួយនឹងក្លឹបអធិរាជសរ Real Madrid និង AC Milan ក្នុងដណ្ដើមយកខ្សែប្រយុទ្ធវ័យក្មេងរូបនេះក៏ដោយ។ ក្លឹបអ្នកមានបុណ្យ Barcelona មានចំណង់ចង់បានខ្សែប្រយុទ្ធរូបនេះ ហើយបានតាមដានទំរង់លេងរបស់ Rashford ស្ទើរតែគ្រប់ការប្រកួតហើយបានយកមកចងក្រងជាឯកសារមួយដើម្បីត្រៀមដាក់សំណើរសុំទិញខ្សែប្រយុទ្ធរូបនេះ។ ក្នុងរដូវកាលនេះខ្សែប្រយុទ្ធ Marcus Rashford បង្ហាញខ្លួនជាមួយនឹងក្លឹបបិសាចក្រហម Manchester United ក្នុងលីគកំពូល Premier League បានចំនួន 15 ប្រកួតដោយសុតបញ្ចូលទីបានចំនួន 4 គ្រាប់។
December 24, 2018









