ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាយុថ្លៃមែន! រកឃើញក្មេងប្រុសអាយុ៥ឆ្នាំ ជាប់ខ្លួននៅក្នុងឡានអស់១២ម៉ោង ដោយសាររលកយក្សស៊ូណាមិវាយប្រហារ (មានវីដេអូ)

    BY Khmernote Media December 24, 2018
    អាយុថ្លៃមែន! រកឃើញក្មេងប្រុសអាយុ៥ឆ្នាំ ជាប់ខ្លួននៅក្នុងឡានអស់១២ម៉ោង ដោយសាររលកយក្សស៊ូណាមិវាយប្រហារ (មានវីដេអូ)

    ឥណ្ឌូនេស៊ី៖ ក្មេងប្រុសអាយុ៥ឆ្នាំម្នាក់មានសំណាងនៅរស់មានជីវិត បន្ទាប់ពីរូបគេបាននជាប់ក្នុងឡានអស់រយៈពេល១២ម៉ោង ក្រោយកើតមានហេតុការណ៍ការគ្រោះធម្មជាតិរលកយក្សស៊ូណាមិវាយប្រហារកោះ Java ប្រទេសឥណ្ឌូនេស៊ីកាលពីយប់ថ្ងៃសៅរ៍កន្លងទៅនេះ។ គួរម្លឹកឡើងវិញថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជា ៩ និង ៣០ នាទីយប់ និងបានបង្កឲ្យមានរលកកម្ពស់ជាង ៦ ម៉ែត្រកើតមានឡើង និងបានសម្លាប់មនុស្ស ២២២ នាក់ និងបង្កឲ្យមានរបួស ៨០០ នាក់ ហើយវាបានបំផ្លាញផ្ទះអស់ចំនួន ៥០០ ខ្នង តូបលក់ឥវ៉ាន់ចំនួន ៦០ ទូក ៣៥០ រថយន្តជាច្រើនគ្រឿង និងហេថារចនាសម្ព័ន្ធជាច្រើនកន្លែង។

    រហូតមកទល់នឹងពេលនេះ ក្រុមការងារជួយសង្គ្រោះបន្ទាន់នៅតែបន្តការងារស្វែងរកជនដែលបាត់ខ្លួន ហើយអ្វីដែលគេបានរកឃើញមុននេះបន្តិច គឺមានក្មេងប្រុសអាយុថ្លៃម្នាក់មានសំណាងនៅមានជីវិតនៅឡើយ ដោយគេបានសម្ងំនៅក្នុងរថយន្តមួយគ្រឿងអស់រយៈពេល ១២ ម៉ោង។ គេរពឹងថាចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើង ព្រោះជនរងគ្រោះមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពចុងក្រោយ និងអ្នកខ្លះទៀតត្រូវប្រឈមនិងបញ្ហាខ្វះចំណីអាហារ និងកន្លែងស្នាក់នៅ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូ និងរូបភាពខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay