- Khmernote Media
- អន្តរជាតិ
យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន និងបង្កើនឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជាយើង ដែលលក្ខណៈបែបននេះ នឹងបង្កឲ្យមានធាតុអាកាសព្រះរាជាណាចក្រកម្ពុជាចុះត្រជាក់ចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ដូចខាងក្រោម៖ អត្ថបទ៖ សេម
December 22, 2018 - អន្តរជាតិ
ទម្រង់នៃម្រាមដៃមេរបស់លោកត្រូវបានគេបែកចែកជាប្រភេទ ហើយប្រភេទនីមួយៗអាចបង្ហាញពីចរិតលក្ខណៈរបស់លោកអ្នក ដូចខាងក្រោមនេះ៖ ប្រភេទA ៖ ផ្នែកទាំងពីរនៃមេដៃមានប្រវែងស្នើគ្នា។ ជាមនុស្សមានចិត្តស្ងប់ ចូលចិត្តនិយាយ និងបង្រៀនអ្នកដទៃ ហើយលោកអ្នក នឹងបានប្រើប្រាស់គ្រប់ចំណេះដឹងទាំងអស់ដែលលោកអ្នកមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ប្រភេទ B៖ ផ្នែកទី ១ នៃមេដៃវែងជាងផ្នែកទី ២ ។ ជាមនុស្សឥតខ្ចោះនិយម បើធ្វើអ្វីមួយហើយគឺធ្វើទាល់តែអស់ពីលទ្ធភាពព្រោះ ចង់បានលទ្ធផលល្អឥតខ្ចោះ។ ប្រភេទ C៖ ផ្នែកទី ២ នៃមេដៃវែងជាងផ្នែកទី ១។ ជាមនុស្សមានភាពមុះមុត និងតស៊ូខ្លាំង មិនថាចំពោះបញ្ហាអ្វីនោះទេ ហើយជាទូទៅមនុស្សប្រភេទនេះច្រើនមានការងារល្អ។ ប្រភេទ D ៖
December 22, 2018 - បច្ចេកវិទ្យា
អ្នកវិទ្យាសាស្ដ្របានប្រកាសថា ពួកគេបានរកឃើញភាពជោគជ័យដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍។ ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានប៉ាស្ទ័រប៉ារីសអះអាងថា ពួកគេបានបំផ្លាញកោសិកាដែលឆ្លងវីរុសដែលជាទូទៅត្រូវបានព្យាបាលដោយថ្នាំ antiretroviral ។ ថ្នាំនេះមិនអាចយកមេរោគចេញពីរាងកាយទេ ប៉ុន្តែសារពត៌មានវេជ្ជសាស្ត្រ Cell Metabolism កាលពីម្សិលមិញបានបោះពុម្ពផ្សាយការរកឃើញដែលបានប្រកាសថា ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញមធ្យោបាយដើម្បីលុបបំបាត់ «reservoirs» នៃកោសិកាដែលត្រូវបានឆ្លង។ នៅក្នុងការចេញផ្សាយព័ត៌មានមួយដែលត្រូវបានបង្ហោះទៅ EurekaAlert អ្នកនាំពាក្យរបស់វិទ្យាស្ថានប៉ាស្ទ័របាននិយាយថា ការព្យាបាលប្រឆាំងមេរោគអេដស៍ដែលត្រូវបានប្រើសព្វថ្ងៃនេះ ត្រូវបានគេបង្កើតឡើងដើម្បីទប់ស្កាត់ការឆ្លងមេរោគអេដស៍ ប៉ុន្តែវាមិនអាចបំបាត់មេរោគពីរាងកាយបានទេ។ វីរុសនៅតែស្ថិតក្នុង «reservoirs» ដែលជាកោសិកាភាពស៊ាំនៃកោសិកា ព្រោះមេរោគអេដស៍ផ្តោតលើកោសិកាដែលមានសកម្មភាពមេតាប៉ូលីសខ្ពស់ និងបំផ្លាញថាមពលរបស់ពួកគេ។ យ៉ាងណាមិញពេលនេះក្រុមអ្នកវិទ្យាសាស្រ្តអាចរកឃើញនូវវិធីដែលអាចកំចាត់បានទាំងស្រុងនូវ «reservoirs» ដែលកោសិកាផ្ទុកមេរោគអេដស៍ ដែលវាគឺជាជោគជ័យថ្មីមួយសម្រាប់ការស្រាវជ្រាវនេះ។ តាមទ្រឹស្ដីប្រសិនបើវីរុសផ្ទុកទាបគ្រប់គ្រាន់ ការបំផ្លាញកោសិកាអេដស៍ដែលលាក់ខ្លួន ប្រហែលជាអាចលុបបំបាត់វាទាំងអស់បាន។ ការសិក្សានេះត្រូវបានផ្តល់មូលនិធិដោយវិទ្យាស្ថានប៉ាស្ទ័រ AmfAR
December 22, 2018 - បច្ចេកវិទ្យា
ប៉ូលីសបានឱ្យដឹងថ្ងៃសៅរ៍ ទី២២ ខែធ្នូ នេះថា Scammer ឬជនបោកប្រាស់តាមអិនធើណេត ជាច្រើនបានបន្លំខ្លួនជាអ្នកធ្វើការនៅក្រុមហ៊ុន Google និង Apple ហើយបោកប្រាស់ជនរងគ្រោះជាច្រើននាក់ យ៉ាងហោចណាស់ ១៥,៧០០ដុល្លារសិង្ហបុរី (ប្រហែល ១១,៤២០ដុល្លារអាមេរិក) ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ខែធ្នូ។ ប៉ូលីសបានបន្តថា យ៉ាងហោចណាស់មានរបាយការណ៍ចំនួន៨ នៃការក្លែងបន្លំក្លែងបន្លំ ដោយបុគ្គលិកមកពីក្រុមហ៊ុន Apple និង Google បានទូរស័ព្ទទៅជនរងគ្រោះទាំងនោះ ហើយជាពិសេសហាងទំនិញលក់រាយត្រូវបានកំណត់គោលដៅនៅក្នុងគ្រោងការក្លែងបន្លំពិសេសនេះ។ ប៉ូលីសបាននិយាយថា នៅក្នុងគ្រោងការណ៍នេះ អ្នកក្លែងបន្លំខ្លួនជាបុគ្គលិកមកពីក្រុមហ៊ុន Apple និង Google
December 22, 2018 - បច្ចេកវិទ្យា
អ្នកវិទ្យាសាស្រ្តចិនកំពុងតែអភិវឌ្ឍន៍ម៉ាស៊ីនដ៏ពិសេស ដែលអាចសិក្សាស្វែងយល់អំពីការគិត និងអារម្មណ៍មនុស្សបានតាមរយៈការស្កេនខួរក្បាលរបស់ពួកគេ។ ម៉ាស៊ីនមួយនេះមានឈ្មោះថា MRI Scanner មានប្រសិទ្ធភាពខ្ពស់ជាងម៉ាស៊ីនធម្មតា ដែលគេកំពុងប្រើសព្វថ្ងៃ ១,០០០ ដង ហើយវានឹងក្លាយជាម៉ាស៊ីន ដែលមានឥទ្ធិពលបំផុតនៅលើពិភពលោកផងដែរ។ សម្រាប់ក្នុងវិស័យវេជ្ជសាស្ត្រចិនវិញ ម៉ាស៊ីននេះគឺជាម៉ាស៊ីន ដែលមានបច្ចេកវិទ្យាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ បើតាមគម្រោងគេនឹងចាយលុយប្រមាណជា ១២៦,៥ លានដុល្លារ ដើម្បីអភិវឌ្ឍន៍ម៉ាស៊ីនមួយនេះ។ ក្រៅតែពីអាចស្វែងយល់ពីការគិត និងអារម្មណ៍របស់មនុស្ស ម៉ាស៊ីននេះក៏អាចត្រូវបានគេប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺខួរក្បាលផ្សេងៗផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះចិនបានអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យារបស់ខ្លួនបានយ៉ាងល្អបំផុតបើធៀបទៅនឹងប្រទេសផ្សេងទៀតក្នុងពិភពលោក រហូតដល់មានវត្ថុខ្លះគឺមានតែចិនប៉ុណ្ណោះដែលអាចធ្វើបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
December 22, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ ជនខិលខូចបានប្រើប្រាស់វិធីជាច្រើនក្នុងការរត់ពន្ធគ្រឿងញៀនពីប្រទេសមួយទៅកាន់ប្រទេសមួយ ហើយពេលខ្លះពួកគេថែមទាំងបានប្រើល្បិចបោកឲ្យជនស្លូតត្រង់ជួយពួកគេដោយមិនដឹងខ្លួនទៀតផង។ ជាក់ស្តែងអ្នកប្រើប្រាស់បណ្តាញសង្គម ម៉ាឡេស៊ីម្នាក់បានសរសេររៀបរាប់ថា កូនស្រីតូចរបស់គាត់ស្ទើរតែក្លាយជាអ្នករត់ពន្ធគ្រឿងញៀនទៅហើយ ព្រោះតែនាងមានចិត្តចង់ជួយស្រ្តីម្នាក់នៅក្នុងព្រលានយន្តហោះ។ អ្នកប្រើប្រាស់បណ្តាញសង្គមរូបនេះបានឲ្យដឹងបន្ថែមថា ក្នុងថ្ងៃកើតហេតុពេល ដែលគាត់ និងកូនស្រីកំពុងតែអង្គុយចាំជើងហោះហើរនៅព្រលានយន្តហោះ ស្រាប់អ្នកមានស្រ្តីអ្នកដំណើរម្នាក់ អាយុជាង ៣០ ឆ្នាំ បានអង្គុយក្បែរកូនស្រីរបស់គាត់ និងបានជជែកគ្នាលេងមួយសន្ទុះធំ។ បន្តិចក្រោយមកស្រីរូបនោះស្រាប់តែយួរថង់ចំនួន ២ មក និងបាននិយាយថា គាត់បានទិញសូកូឡាផ្ញើរកូនរបស់គាត់នៅប្រទេសឥណ្ឌូនេស៊ី តែពេលនេះវ៉ាលីរបស់គាត់បានផ្ទុកទម្ងន់ ៧ គីឡូក្រាមគ្រប់ទម្ងន់កំណត់បាត់ទៅហើយ ដូចនេះគាត់បានសូមឲ្យក្មេងស្រីតូចជួយយួរថង់នេះឡើងលើយន្តហោះផង។ ក្មេងស្រីតូចក៏បានយល់ព្រមជួយយួរថង់ទាំង២នោះ តែដោយសំណាងល្អម្តាយរបស់ក្មេងតូចបានលួចមើលឃើញថា ការពិតស្រ្តីដែលជាម្ចាស់ថង់នោះគ្មានវ៉ាលីជាប់ខ្លួនទេគឺគាត់ដើរដោយគ្មានឥវ៉ាន់អ្វីទាល់តែសោះ ដូចនេះនាងបានគិតថាក្នុងថង់ទាំង២នោះប្រាកដជាមានរបស់ខុសច្បាប់ ហើយគាត់ក៏បានយកថង់ទាំងនោះពីដៃរបស់កូនគាត់ និងបោះវាទៅឲ្យស្រីជាម្ចាស់វិញ។ តាមរយៈបទពិសោធណ៍នេះ សូមអ្នកកុំជួយយួរឥវ៉ាន់របស់គេផ្តេសផ្ដាសឲ្យសោះ
December 22, 2018 - PR
រីករាយជាមួយការទិញ១ ថែម១ និងការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់ពីក្រុមហ៊ុន មេហ្គាឌីស ដែលមានផលិតផលជាច្រើនមុខដូចជា៖ – គ្រឿងសំអាងម៉ាកល្បីៗ មាន Coverderm, WhiteCat និង Fennel – បរិក្ខារក្នុងបន្ទប់គេង មានគ្រែ ពូក ខ្នើយ កំរាលពូក ម៉ាកEveron ជាផលិតផលលំដាប់លេខមួយពីប្រទេសកូរ៉េ និង ពូក ខ្នើយ ម៉ាក Goodniteមានគុណភាពលំដាប់អន្តរជាតិពីប្រទេសម៉ាឡេស៊ី – សំភារៈប្រើប្រាស់ក្នុងផ្ទះមាន ប្រអប់អាហារ កៅអីជ័រ កន្រ្តកជ័រ ម៉ាក Elianware និង ដបទឹកម៉ាក
December 21, 2018 - PR
ការតាំងបង្ហាញឡើងវិញប្រកបដោយជោគជ័យ ត្រូវបានប្រារព្ធឡើងនៅស្ថានទូតបារាំង នៅថ្ងៃសុក្រ ទី១៤ ខែឆ្នូ ជាគំនិតផ្តួចផ្តើមរវាង ឯកឧត្តម អេវា ងួយយាន បិញ (Eva Nguyen Binh) រដ្ឋទូតបារាំងប្រចាំប្រទេសកម្ពុជា និង អគ្គនាយកក្រុមហ៊ុន Jaguar Land Rover កម្ពុជា (ជាផ្នែកមួយរបស់ក្រុមហ៊ុនអរ អឹម អេ គ្រុប) នៅការចាប់ផ្តើមឆ្នាំថ្មី អំឡុងពេលការតាំងពិព័រណ៍សិល្បៈនៅស្ថានទូត។ ចក្ខុវិស័យគឺ ចាប់ផ្តើមឡើងវិញនូវ ស្លាកសញ្ញាបិតិកភណ្ឌរបស់ Jaguar ក្នុងប្រទេសកម្ពុជា។ វាជាការបង្កើតមូលដ្ឋានគ្រឹះ ដែលការអភិវឌ្ឍស្លាកសញ្ញា Jaguar
December 21, 2018 - PR
ក្រុមហ៊ុន OPPO កាន់តែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើន ជាក់ស្តែងគឺមួយរយៈចុងក្រោយនេះគឺ ម៉ូដែល F9។ F9 ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់យ៉ាងច្រើនទាំងរូបរាង គុណភាព តម្លៃ និងជាពិសេសទៅទៀតនោះគឺពណ៌របស់ F9 តែម្តង។ F9 មាន ៣ ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខៀវ(Twilight Blue) ពណ៌ក្រហម(Sunrise Red) ពណ៌ស្វាយ(Starry Purple) ដែលសុទ្ធតែជាពណ៌ពេញនិយមសម្រាប់អ្នកប្រើប្រាស់។ ដោយទទួលបានការគាំទ្រយ៉ាងច្រើនទៅលើពណ៌របស់OPPO F9 ពេលនេះក្រុមហ៊ុនក៏បានត្រៀមចេញពណ៌ថ្មីសម្រាប់វាយលុកទីផ្សាររបស់ខ្លួនបន្ថែមទៀតផងនោះគឺពណ៌បៃតង (Jade Green)។ OPPO F9 ពណ៌បៃតង (Jade Green)
December 21, 2018 - កីឡា
ក្លឹបអធិរាជសរ Real Madrid បានប្រកាសថា៖ គ្មានការពិចារណាក្នុងការយកលោក Jose Mourinho មកដឹកនាំក្លឹបម្ដងទៀតទេ ក្រោយពេលគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះត្រូវបានក្លឹបបិសាចក្រហម Manchester United បណ្ដេញចេញកាលពីដើមសប្ដាហ៍នេះ។ ទោះបីជាក្លឹបអធិរាជសរ Real Madrid ធ្លាប់បណ្ដេញលោក Jose Mourinho ម្ដងរួចក៏ដោយ ប៉ុន្ដែលោក Jose Mourinho នៅតែមានទំនាក់ទំនងល្អជាមួយនឹងប្រធានក្លឹបអធិរាជសរ Real Madrid លោក Florentino Perez និងនាយកកីឡាកររបស់ Real Madrid គឺលោក Jose Angel Sanchez។ អ្នកទាំងពីរនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលលេចលឺដំណឹងថាលោក
December 21, 2018









