- Khmernote Media
- PR
ខេត្តសៀមរាប៖ចាប់ថ្ងៃទី២០ ខែធ្នូ ២០១៨ នេះស៊ុបចង្កាក់ Volcano ដែលកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជនក្នុងស្រុក និងជាយីហោ បង្កើតដោយកូនខ្មែរ បានបើកសម្ពោធសាខាថ្មីនៅ ខេត្តសៀមរាបជាមួយនឹងការបញ្ចុះតម្លៃ ២០ភាគរយរយះពេលរហូតដល់ទៅ១០ថ្ងៃ។ ការបើកសម្ពោធសាខាថ្មីនេះកំពុងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន ក្នុងខេត្តសៀមរាបតែម្ដង អ្វីដែលពិសេសទៀតនោះស៊ុបចង្កាក់ Volcano និងផ្ដល់ឪកាសការងារជូន យុវជន ក្នុងខេត្តសៀមរាបផងដែល។ គួរបញ្ជាក់ថា ចំណុចពិសេសរបស់ហាងស៊ុបចង្កាក់ Volcano ដែលអាចទាក់ទាញអតិថិជន គឺ រសជាតិទឹកស៊ុប ធ្វើឡើងដោយខ្លួនឯងផ្ទាល់ មិនមែននាំចូលពីបរទេសឡើយ រីឯសេវាកម្ម គឺល្អគួបផ្សំជាមួយការ តុបតែងហាងមើលទៅគួរទាក់ទាញ។ បច្ចុប្បន្ន ស៊ុបចង្កាក់ Volcano ពង្រីកសាខាបានប្រមាណ ២០ហើយ
December 21, 2018 - កីឡា
ខ្សែបម្រើ Mesut Ozil កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីបន្ដការលេងនៅក្នុងទឹកដី Emirates Stadium ខណៈដែលពេលនេះក្លឹបកាំភ្លើងធំ Arsenal កំពុងពិចារណាក្នុងការបញ្ជូនខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះទៅកាន់ក្លឹបផ្សេងៗក្នុងលក្ខខ័ណ្ឌខ្ចីជើងនៅក្នុងខែមករាខាងមុខនេះ នេះយោងតាមការចុះផ្សាយររបស់សារពត៌មាន The Time។ អនាគតរបស់ខ្សែបម្រើ Mesut Ozil ជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ស្ថិតនៅក្នុងភាពស្រពិចស្រពិល ក្រោយពេលខ្សែបម្រើរូបនេះពុំសូវយល់ពីយុទ្ធសាស្រ្ដដឹកនាំថ្មីរបស់លោក Unai Emery ដែលហេតុដូចនេះហើយធ្វើឲ្យខ្សែបម្រើរូបនេះពិបាកស្ថិតនៅក្នុងជម្រើសដំបូងរបស់លោក Unai Emery។ តាមការរាយការណ៍បានឲ្យដឹងថា៖ លោក Unai Emery និងខ្សែបម្រើ Mesut Ozil ធ្លាប់មានការប្រកែកគ្នានៅក្នុងពេលកំពុងប្រជុំក្រុមទៀតផង ដូច្នោះ Ozil អាចនឹងត្រូវបានក្លឹបកាំភ្លើងធំ
December 21, 2018 - កីឡា
ក្លឹប Arsenal បាននិយាយថាពួកគេបានកំណត់អត្តសញ្ញាណរូបភាពរបស់មនុស្សម្នាក់ដែលបានបោះដបចំ Dele Alli របស់ក្រុម Tottenham កាលពីថ្ងៃពុធ។ ខ្សែបម្រើអន្តរជាតិអង់គ្លេស Alli វ័យ 22 ឆ្នាំបានរងនៅការបោះដបប្លាស្ទិចចំក្បាលក្នុងអំឡុងពេលការប្រកួតជាមួយក្លឹប Arsenal នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Carabao Cup នៅឯកីឡដ្ឋាន Emirates។ ក្លឹបបាននិយាយថា “អ្នកណាម្នាក់ដែលត្រូវបានកំណត់អត្តសញ្ញាណនឹងទទួលបានការពិន័យរយៈពេលយូរហើយព័ត៌មានលម្អិតរបស់ពួកគេនឹងត្រូវបញ្ជូនទៅប៉ូលីសដើម្បីចាប់ផ្តើមដំណើរការនីតិវិធី។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ BBC
December 21, 2018 - បច្ចេកវិទ្យា
អ្នកប្រើប្រាស់ Facebook ភាគច្រើនតែងគិតថា ប្រសិនបើពួកគេបិទមុខងារកំណត់ទីទាំង (Location) នៅក្នុងគណនី Facebook ហើយ នឹងគ្មានអ្នកណាម្នាក់ ឬក្រុមហ៊ុន Facebook ផ្ទាល់អាចដឹងពីទីតាំងរបស់ពួកគេ ដែលកំពុងតែប្រើប្រាស់ Facebook នោះទេ។ យ៉ាងណាក្តី បើយោងតាមការពិសោធណ៍មួយ ដែលបានធ្វើឡើងក្រុមអ្នកជំនាញផ្នែកព័ត៌មានវិទ្យានៅក្នុងសាកលវិទ្យាល័យ University of Southern California បានរកឃើញថា ការពិតក្រុមហ៊ុន Facebook នៅតែអាចរកឃើញពីទីតាំងរបស់អ្នក បើទោះជាអ្នកបិទមុខងារកំណត់ទីទាំង (Location) ក៏ដោយ។ ការពិសោធណ៍នេះបានរកឃើញថាទៀត ក្រុមហ៊ុន Facebook អាចប្រើប្រាស់ IP address
December 21, 2018 - អន្តរជាតិ
សារព័ត៌មាន BBC បានរាយការណ៍ថា មានយន្តហោះមួយគ្រឿង ដែលកំពុងតែហោះហើរក្នុងរយៈកម្ពស់ ៦ គីឡូម៉ែត្រពីលើដី ស្ទើរតែជួបគ្រោះថ្នាក់ ព្រោះវាប៊ិះប៉ះជាមួយគោម ដែលប្រជាជនចិនបានបង្ហោះឡើង។ យន្តហោះមួយគ្រឿងនេះជាយន្តហោះរបស់ក្រុមហ៊ុន Loganair ផ្ទុកអ្នកដំណើរចំនួន ៥០ នាក់ និងមានទិសដៅហោះហើរចេញពីព្រលានយន្តហោះ London City Airport ក្នុងទីក្រុងឡុងដ៍ប្រទេសអង់គ្លេស។ បើយោងតាមអ្នកបើកបរយន្តហោះ បានប្រាប់ឲ្យដឹងថា មានគោមជាច្រើនបានហោះមកស្ទើរតែប៉ះជាមួយនឹងយន្តហោះហើយ ប្រសិនបើវាហោះមកចូលក្នុងស្លាបយន្តហោះ ឬបង្កឲ្យមានភ្លើងឆេះយន្តហោះនោះ វានឹងបង្កឲ្យមានគ្រោះថ្នាក់ដល់យន្តហោះទាំងមូលផងដែរ។ យ៉ាងណាក្តី អ្នកបើកបរយន្តហោះបានព្យាយាមបើកបញ្ចៀសពីគោមទាំងនោះបានទាន់វេលា ទើបឲ្យយន្តហោះមានសុវត្ថិភាព។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋចិនតែងមានទំនៀមទំលាប់ និងពិធីបុណ្យនៃការបង្ហោះគោម ដើម្បីសូមសេចក្តីសុខជាប្រចាំ ហើយបើទោះជាពួកគេទៅរស់នៅដល់ប្រទេសណាក៏ពួកគេនៅរក្សាទម្លាប់នេះដែរ
December 21, 2018 - បច្ចេកវិទ្យា
មនុស្សម្នាក់ៗមានរបៀបនៃការកាន់ទូរស័ព្ទខុសៗគ្នាហើយស្ទាយនៃការកាន់ទូរស័ព្ទទាំងនោះ អាចប្រាប់ពីចរិតលក្ខណៈរបស់ពួកគេដូចខាងក្រោមនេះ៖ ១. ប្រើដៃតែម្ខាង៖ ជាមនុស្សដែលមានទំនុកចិត្តខ្ពស់ ហ៊ានធ្វើការប្រថុយប្រថានខ្ពស់ តែរាល់ការសម្រេចរបស់ពួកគេសុទ្ធតែធ្វើឡើងដោយការគិតពិចារណាយ៉ាងល្អិតល្អន់បំផុត។ ២. ដៃធ្វេងកាន់ទូរស័ព្ទហើយប្រើម្រាមដៃមេខាងស្តាំចុចទូរស័ព្ទ៖ ជាមនុស្សឆ្លាត មានហេតុផលច្បាស់លាស់ និងជាមនុស្សដែលស្រលាញ់យុត្តិធម៌បំផុត។ ៣. ប្រើដៃទាំងពីរកាន់ និងចុចទូរស័ព្ទ៖ជាមនុស្សដែលគិត និងធ្វើការសម្រេចចិត្តរឿងធំៗបានយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ។ ៤. ដៃធ្វេងកាន់ទូរស័ព្ទហើយប្រើម្រាមដៃចង្អុលខាងស្តាំចុចទូរស័ព្ទ៖ ជាមនុស្សមានគំនិតច្នៃប្រឌិតខ្ពស់ នឹងចូលចិត្តយកគំនិត ឬទស្សនៈថ្មីៗមកប្រើប្រាស់ក្នុងជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ brightside
December 21, 2018 - អន្តរជាតិ
ជាទូទៅមនុស្សធម្មតាតែងតែចូលនិវត្តន៍ពីការងារនៅអាយុ ៦០ ឆ្នាំ ហើយសម្រាប់អ្នក ដែលមានប្រាក់ច្រើនវិញ អាចនឹងសម្រេចចិត្តចូលនិវត្តន៍មុនអាយុ ដែលបានកំណត់ដោយច្បាប់នេះទៅទៀត។ ផ្ទុយពីនិន្នាការទូទៅនេះ លោកមហាសេដ្ឋីម្នាក់នៅតែទៅធ្វើការងាររាល់ថ្ងៃ បើទោះជាគាត់មានអាយុ ១០០ ឆ្នាំហើយក៏ដោយ បើគិតត្រឹមឆ្នាំ ២០១៨ នេះ។ មហាសេដ្ឋីរូបនេះមានឈ្មោះថា Chang Yun Chung មានដើមកំណើតជាជនជាតិចិន និងជាម្ចាស់ក្រុមហ៊ុន Pacific International Lines (PIL) ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។ ក្រុមហ៊ុនរបស់លោកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ ជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មដឹកជញ្ជូនតាមរយៈកប៉ាល់ដ៏ធំនៅតំបន់អាស៊ី និងជាក្រុមហ៊ុនដឹកជញ្ជូនធំបំផុតលំដាប់ទី ២០ នៅលើពិភពលោកផងដែរ។ បច្ចុប្បន្ននេះក្រុមហ៊ុនរបស់លោកមានបុគ្គលិកសរុបប្រមាណជា ១៨,០០០
December 21, 2018 - អន្តរជាតិ
ប៉ៃលិន៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះ លោកស្រី សោ មុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន បានទទួលមរណភាព ដោយសារតែជួបគ្រោះថ្នាក់ចរាចរណ៍នៅចន្លោះ KM105-105 ភូមិកែវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ ករណីគ្រោះថ្នាក់ចរារចណ៍ខាងលើ ដែលបណ្តាឱ្យលោកស្រី សោ មុន្នីរ័ត្ន ទទួលមរណភាពនេះ បន្ទាប់លោកស្រី បានធ្វើដំណើរត្រឡប់ពីភ្នំពេញមកខេត្តប៉ៃលិនវិញ ខណៈកូនប្រុសរបស់គាត់ របួសបាក់ជើងផងដែរ៕
December 20, 2018 - អន្តរជាតិ
លោកបារ៉ាក់អូបាម៉ា បាននាំមកនូវក្ដីរីករាយដ៏ច្រើនសន្ធឹកសន្ធាប់ដល់កុមារក្រីក្រនៅមន្ទីរពេទ្យជាតិកុមារនៅវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃពុធនេះ។ អតីតប្រធានាធិបតីរូបនេះបានស្លៀកពាក់សំលៀកបំពាក់បុណ្យណូអែល ស្ពាយបង្វេចអំណោយពីក្រោយ ជាមួយនិងការច្រៀងចម្រៀង Christmas អមដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកាមន្ទីរពេទ្យ ឪពុកម្តាយនិងកូនក្មេងៗរាប់ពាន់នាក់ ក្នុងកំឡុងពេលធ្វើទស្សនកិច្ចរបស់លោក ហើយលោកត្រូវបានទទួលការស្វាគមន៍យ៉ាងរីករាយ និងកក់ក្តៅពីពួកគេ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅថ្ងៃនេះ អតីតប្រធានាធិបតីលោកអូបាម៉ាបានចូលស្វាគមន៍អ្នកជំងឺគ្រប់ៗគ្នានៅតាមបន្ទប់របស់ពួកគេ ហើយបានឱ្យអំណោយមួយចំនួនក្នុងឱកាសអបអរមុនថ្ងៃបុណ្យណូអែលនេះដល់ពួកគេមួយចំនួន។ ជាងនេះទៅទៀត គាត់បានចំណាយពេលខ្លះជាមួយឪពុកម្តាយ និងបងប្អូនរបស់កុមារដែលកំពុងចំណាយពេលថ្ងៃឈប់សម្រាកនៅក្នុងមន្ទីរពេទ្យនេះ ហើយគាត់ក៏បានថតសារខ្លីមួយ សម្រាប់ប្រព័ន្ធទូរទស្សន៍របស់មន្ទីរពេទ្យដែលជូនពរដល់អ្នកជំងឺផ្សេងៗដែលគាត់មិនអាចទៅទស្សនាបាននៅថ្ងៃនេះ៕ អត្ថបទ៖ លីដា ប្រភព៖ dailymail
December 20, 2018 - PR
អស្ចារ្យមែនៗ!!! Samsung Galaxy J4+ ទទួលបានការគាំទ្រយ៉ាងខ្លាំង និងលក់ដាច់បំផុតនៅក្នុងប្រទេសកម្ពុជា! Samsung Galaxy J4+ គឺជាស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សចំណាត់ថ្នាក់លេខ ១ ពិភពលោក សាមសុង ទើបតែដាក់លក់នៅក្នុងទីផ្សារប្រទេសកម្ពុជាមិនទាន់បានយូរប៉ុន្មាននោះទេ ប៉ុន្តែប្រជាប្រិយភាព និងការគាំទ្រសម្រាប់ស្មាតហ្វូនមួយនេះគឺទទួលបានភាពជោគជ័យយ៉ាងខ្លាំង។ Galaxy J4+ នេះមានតម្លៃម៉ាអេមត្រឹមតែ $159 តែប៉ុណ្ណោះរួមជាមួយនឹងការធានារយៈពេលមួយឆ្នាំថែមទៀតពីក្រុមហ៊ុន សាមសុង។ ហេតុផលចម្បងដែលធ្វើឱ្យស្មាតហ្វូន Galaxy J4+ នេះអាចទាក់ទាញឆក់យកចិត្តអ្នកប្រើប្រាស់បានយ៉ាងច្រើន និងជោគជ័យខ្លាំងសម្រាប់ទីផ្សារស្មាតហ្វូនថ្នាក់កណ្តាលនេះគឺដោយសារតែវាមានការរចនារូបរាងស្រស់ស្អាតល្អឥតខ្ចោះ ទម្ងន់ស្រាលងាយស្រួលកាន់ប្រើប្រាស់ រាងស្តើងស្លីមកាលីបទាន់សម័យស៊ីវិល័យបំផុតជាមួយអេក្រង់ពេញតួ 6.0’’ HD+ ងាយស្រួលក្នុងការលេងហ្គេម មើលវីដេអូ ផ្ញើសារ
December 20, 2018









