Khmernote Media
  • កីឡា

    អតីតខ្សែការពាររបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Pepe អាចនឹងមកចូលរួមជាមួយនឹងក្លឹប Wolverhampton Wanderers ដែលកំពុងប្រកបអាជីពនៅក្នុងលីគកំពូល Premier League នាខែមករាខាងមុខនេះ។ ក្លឹប Wolverhampton Wanderers កំពុងតាមប្រមាញ់យកកីឡាករចាស់ៗរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់មកចូលរួមជាមួយនឹងក្លឹប ខណៈដែលពេលនេះកីឡាកររបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ 3 រូបកំពុងប្រកបអាជីពនៅក្នុងក្លឹបរបស់លីគកំពូល Premier League មួយនេះ។ កីឡាករសញ្ជាតិព័រទុយហ្គាល់ទាំង 3 រូបនោះមានដូចជាអ្នកចាំទី Rui Patricio ខ្សែបម្រើ Joao Moutinho និងខ្សែបម្រើ Ruben Neves ហើយនៅខែមករាខាងមុខនេះ Pepe អាចនឹងមកចូលរួមជាមួយនឹង Wolverhampton Wanderers ក្រោយកុងត្រាជាមួយនឹងក្លឹប Besiktas បានបញ្ចប់ក្នុងពេលថ្មីៗនេះ។ បុត្រ

    December 20, 2018
  • អន្តរជាតិ

    ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិនខាងមុខនេះ រដ្ឋាភិបាលថៃបានសម្រេចផ្តល់ជូនពន្ធ VAT ចំនួន ៥% ត្រលប់ទៅកាន់ភ្ញៀវទេសចរណ៍គ្រប់រូប ដែលមកកំសាន្តនៅប្រទេសថៃ ហើយធ្វើការទិញទំនិញចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែ កុម្ភៈខាងមុខនេះ។ សូមបញ្ចាក់ថា រាល់ថ្ងៃនេះពន្ធ VAT នៅក្នុងប្រទេសថៃគឺមានចំនួន ៧% ដូចនេះមានន័យថា រដ្ឋាភិបាលផ្តល់លុយ ដែលមានតម្លៃស្មើនឹង ៥% នៃពន្ធ VAT ទៅកាន់អតិថិជនវិញ ឬមានន័យថារដ្ឋាភិបាលបន្ថយពន្ធ  VAT មកសល់ត្រឹម ២% ក្នុងរយៈពេលកំណត់ខាងលើនេះ។ យ៉ាងណាក្តី លក្ខខណ្ឌមួយចំនួនក៏ត្រូវបានអនុវត្តន៍ផងដែរ ចំពោះការសម្រេចខាងលើនេះ ដូចជាការផ្តល់ជូនខាងលើនេះត្រូវបានអនុវត្តន៍ចំពោះការទិញទំនិញ

    December 20, 2018
  • កីឡា

    ក្លឹបបិសាចក្រហម Manchester United នឹងផ្ដល់ប្រាក់ឲ្យលោក Ole Gunnar Solskjaer ដែលជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹបបិសាចក្រហម Manchester United ចំនួន 50លានផោន ដើម្បីទិញកីឡាករថ្មីចូលក្លឹបនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខនេះ។ អនុប្រធានប្រតិបត្តិរបស់ក្លឹបបិសាចក្រហម Manchester United លោក Ed Woodward យល់ឃើញថាក្លឹបមានកង្វះខាតកីឡាករនៅក្នុងក្រុម ដូច្នោះលោកគ្រោងនឹងផ្ដល់ប្រាក់ខ្លះដល់លោក Ole Gunnar Solskjaer ដែលចូលមកជំនួសដំណែងលោក Jose Mourinho ទុកសម្រាប់ទិញកីឡាករថ្មីនៅក្នុងខែមករាខាងមុខនេះ។ ក្នុងទីផ្សារដោះដូរកីឡាករខាងមុខនេះ ក្លឹបបិសាចក្រហម Manchester United ផ្ដោតសំខាន់លើខ្សែការពារ Toby Alderweireld របស់ក្លឹបមាន់ខ្នាយមាស Tottenham

    December 20, 2018
  • អន្តរជាតិ

    ស្រ្តេសជាបញ្ហាសុខភាពមួយ ដែលមនុស្សជាច្រើនបានជួបប្រទះក្នុងជីវិតរបស់នៅរបស់ពួកគេ។ មានវិធីជាច្រើនដើម្បីដោះស្រាយបញ្ហាមួយនេះ តែបើយោងតាមលោក Jack Dorsey ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Twitter និងក្រុមហ៊ុន Square បានណែនាំថា វិធីទាំង ៧ យ៉ាងខាងក្រោមនេះ អាចជួយដោះស្រាយបញ្ហាស្រ្តេសបានយ៉ាងល្អបំផុត៖ ១. ដើរលំហែរទៅកាន់កន្លែងថ្មីៗ ឬកន្លែង ដែលមានខ្យល់អាកាសបរិសុទ្ធ អាចជួយលុបបំបាត់បញ្ហាស្រ្តេសបានមួយផ្នែកធំ។ ២. រៀនធ្វើសមាធិ៖ ការធ្វើសមាធិត្រឹមត្រូវតាមក្បួនខ្នាត ឬមានអ្នកជំនាញណាម្នាក់ណែនាំក៏អាចជួយលុបបំបាត់បញ្ហាស្ត្រេស បានដែរ។ ៣. ញ៉ាំអាហារសុខភាព៖ ញ៉ាំអាហារសុខភាពឲ្យបានច្រើនដូចជាបន្លែ ផ្លែឈើ ត្រី និងអាហារដែលមានជាតិសរសៃឲ្បបានច្រើន និងជៀសវាងអាហារ ដែលមានជាតិខ្លាញ់ ស្ករ​

    December 20, 2018
  • បច្ចេកវិទ្យា

    សម្រាប់អ្នកគាំទ្រ OnePlus ច្បាស់ជាកំពុងអន្ទះសារចង់ដឹងពីរូបរាងក៏ដូចជាលក្ខណៈសម្បត្តិរបស់ OnePlus 7 យ៉ាងខ្លាំង។ កាលពីម្សិលមិញនេះ ស្រាប់តែមានរូបភាពបែកធ្លាយមួយ ដែលជាសកម្មភាពធ្វើបទបង្ហាញក្នុងក្រុមហ៊ុន OnePlus ដោយក្នុងនោះមានរូបលោក Pete Lau ជានាយកប្រត្តិបត្តិ OnePlus ចូលរួមដែរ ។ ហើយយើងក៏បានឃើញរូបភាពពីសកម្មភាពកំពុងធ្វើបទបង្ហាញនោះដែរ ដែលគ្រប់គ្នាជឿជាក់ថា ជា OnePlus 7 ដែលប្រើប្រាស់ប្រព័ន្ធ 5G ហើយយើងក៏បានឃើញគំរូស្មាតហ្វូននេះកាន់នៅក្នុងដៃលោក​ Pete Lau និងលើតុផងដែរ។ យ៉ាងណាក្ដី ទូរស័ព្ទដែលប្រើប្រាស់ប្រព័ន្ធ 5G នឹងមកដល់នៅក្នុងឆ្នាំ ២០១៩ ខាងមុខ

    December 20, 2018
  • អន្តរជាតិ

    សិង្ហបុរី៖ បុរសម្នាក់បានប្រឌិតរឿងថា គាត់បានស្លាប់បាត់បង់ជីវិត តែការពិតគាត់បានរត់គេចខ្លួនបាត់ ដើម្បីគេចចេញពីការសងប្រាក់ទៅកាន់ស្រ្តី ដែលម្ចាស់បំណុល និងជាមិត្តភក្តិរបស់គាត់ម្នាក់។ រឿងនេះបានធ្វើឲ្យផ្អើលពេញបណ្តាញសង្គម Facebook សិង្ហបុរី បន្ទាប់ពីស្រីជាម្ចាស់បំណុល និងជាម្ចាស់គណនី Facebook  ម្នាក់ដែលមានឈ្មោះថា Abigail Lee បានយករូបភាពនៃការឆ្លើយឆ្លងសាររវាងនាង និងបុរសដែលបានខ្ចីលុយនោះ រូបថតរបស់បុរសនោះ រួមជាមួយនឹងភស្តុតាំងជាច្រើនទៀត ដែលបញ្ជាក់នាងពិតជាបានឲ្យលុយបុរសនោះខ្ចីលុយចំនួន  ២៦,០០០ ដុល្លារសិង្ហបុរី (១,៨៩៨៣​ ដុល្លារអាមេរិក)។ នៅពេលដែលគ្មានលុយសងគេវិញ ស្រាប់តែបុរសនោះបានប្រឌិតរឿង ថាគាត់បានឈឺស្លាប់ហើយ និងបានគេចខ្លួនបាត់តែម្តង។ យ៉ាងណាក្តី ក្រោយមកគេបានប្រទះឃើញបុរសនេះនៅរស់ជាធម្មតា ទើបធ្វើឲ្យស្រ្តីជាម្ចាស់បំណុលហួសចិត្តយ៉ាងខ្លាំង និងសម្រេចចិត្តបង្ហោះរឿងនេះក្នុងបណ្តាញសង្គម ដើម្បីឲ្យបុរសនោះខ្មាស់គេ

    December 20, 2018
  • អន្តរជាតិ

    ប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញអាកាសធាតុហាក់មានការប្រែប្រួល ចុះត្រជាក់នៅតាមបណ្តាខេត្តក្រុងមួយចំនួន។ ជាក់ស្តែងនាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះ បើយោងតាមការបញ្ជាក់ឲ្យដឹងពីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅព្រឹកនេះមានការចុះអ័ព្ទយ៉ាងខ្លាំងនៅតាមបណ្តាខេត្តចំនួន៣ ដែលមានដូចជា៖ + ចុះអ័ព្ទក្រាស់ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី + ខេត្តត្បូងឃ្មុំ មានការចុះអ័ព្ទ ស្ទើរគ្រប់ទូទាំងខេត្ត + ចុះអ័ព្ទ នៅតាមបណ្តាក្រុងស្រុកមួយចំនួននៃខេត្តព្រៃវែង អត្ថបទ៖ សេម រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

    December 20, 2018
  • PR

    ប្រិយមិត្តអ្នកអានប្រហែលជាស្គាល់រួចទៅហើយកញ្ញា កាម៉ុនរ៉ាត់ សមាជិកក្រុមចំរៀងនារី 4Nix និងតួអង្គក្នុងរឿង High School Love Series រដូវកាលទីបី “Office Love” ដែលទើបតែបញ្ចប់ពីពេលថ្មីៗនេះ។ កាលពីសប្ដាហ៍មុនៗនេះនៅឯកម្មវិធីហេ្វសិន Phnom Penh Designers Week 2018 កញ្ញាកាម៉ុនរ៉ាត់ត្រូវបានអញ្ជើញទៅចូលរួមជាតារាកិត្តិយសដោយការ៉េមវ៉លម៉េកណាំដែលជាម្ចាស់ឧបត្ថម្ភកម្មវីធីមួយក្នុងកម្មវីធីនេះ រួមជាមួយតារាបីដួងទៀតកឺលោកហៀង ប៉ោហុង និង ចែឡេងនិងកញ្ញាកនិដ្ឋាផងដែរ។ សំរាប់ការទៅចូលរួមកម្មវីធីបង្ហាញម៉ូដលំដាប់អន្តរជាតិនេះ កាម៉ុនរ៉ាត់ផ្លាស់ប្ដូរការតុបតែងខ្លួនដ៏ប្លែក ខុសពីឈុតឡើងសម្ដែងបែប cute និង sexy ជាមួយនឹងឈុតរ៉ូបពណ៌ទឹកក្រូចនិងស្បែកជើងពណ៌ទឹកក្រូចដូចគ្នានេះដែរ ដែលធ្វើឲនាងលេចធ្លោនិងក្រលេចមួយឆ្វាច់ដូចកូនជប៉ុនតែម្ដង។ ការតុបតែងខ្លួនប្លែកបែបរមទម្យតែទាន់សម័យរបស់កាម៉ុនរ៉ាត់បានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវកិត្តិយសដែលចូលរួមដូចគ្នានេះនិងខាងផ្នែកសារពត៌មានផងដែរដែលបានចោមរោមចូលរួមថតរូបជាមួយនាងមិនដាច់។ ចង់ដឹងថាកាម៉ុនរ៉ាត់គិតយ៉ាងណាចំពោះឈុតសម្លៀកបំពាក់មួយនេះរបស់នាង?

    December 19, 2018
  • PR

    ថ្មីៗនេះក្រុមហ៊ុនគូបូតាកម្ពុជា និង សកលវិទ្យាល័យមានជ័យបានសហការណ៍គ្នាក្នុងការអភិវឌ្ឍន៍ជំនាញជូសជុលគ្រឿងចក្រកសិកម្មក្រោមគំរោងដែលមានឈ្មោះថា មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសគ្រឿងចក្រកសិកម្មគូបូតា (KUBOTA Technical Education Center (KTEC)) ក្នុងគោលបំណងអោយនិស្សិតអាចអភិវឌ្ឍន៍ជំនាញរបស់ពួកគេទាំងផ្នែកទ្រឹស្តី និងការអនុវត្តន៍ដើម្បីផ្តល់ចំណេះដឹងនិងជំនាញក្នុងការថែទាំជួសជុលគ្រឿងចក្រកសិកម្ម។ លោក ឆាលើមឆ័យ គិតិប័ណ្ណថន នាយកគ្រប់គ្រងក្រុមហ៊ុន គូបូតាកម្ពុជាបានមានប្រសាសន៍ថា “គូបូតាបានចុះហត្ថលេខាទៅលើអនុសារណះនៃការយោគយល់គ្នាជាមួយសកលវិទ្យាល័យមានជ័យដើម្បីអភិវឌ្ឍន៍ការអប់រំជំនាញគ្រឿងចក្រកសិកម្មអោយមានប្រសិទ្ធភាពដែលស្ថិតក្រោមគំរោងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសគ្រឿងចក្រកសិកម្មគូបូតា (KUBOTA Technical Education Center (KTEC)។ សិក្ខាកាមទាំងអស់និងទទួលបានការបណ្តុះបណ្តាលទាំងផ្នែកទ្រឹស្តីនិងការអនុវត្តន៍ផ្ទាល់នូវជំនាញបច្ចេកទេសគ្រឿងចក្រកសិកម្មគូបូតា។ ស្របតាមស្តង់ដារគូបូតាជាមួយនិងគ្រឿងយន្តកសិកម្មជាក់ស្តែង និងគ្រឿងបរិក្ខារផ្សេងៗដែលក្រុមហ៊ុនគូបូតាបានឧបត្ថម្ភដល់ពួកគេ។ សិស្សានុសិស្សក៏អាចអនុវត្តន៍ដោយផ្ទាល់ជាមួយសម្ភារបច្ចេកទេសដែលក្រុមហ៊ុនបានប្រគល់ជូនដើម្បីបង្កើនបទពិសោធន៏ជាក់សែ្តងដែលអាចយកទៅប្រកបការងារបាន។ សម្ភារទាំងអស់នេះនិងក្លាយជាប្រយោជន៍ក្នុងការកសាងធនធានមនុស្សប្រកបទៅដោយគុណភាពផ្នែកកសិកម្មសំរាប់ប្រទេសជាតិតទៅអនាគត។ ឯកឧត្តម អ៊ុំ រាត្រី សាកលវិទ្យាធិការនៃសកលវិទ្យាល័យមានជ័យបានមានប្រសាសន៍ថា “សកលវិទ្យាល័យបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្រៀនមុខជំនាញបច្ចេកទេសគ្រឿងចក្រកសិកម្ម។ ជាការរីករាយយ៉ាងខ្លាំងដែលក្រុមហ៊ុនគូបូតាកម្ពុជាបានទទួលស្គាល់សារសំខាន់នៃការអភិវឌ្ឍន៍ការអប់រំជំនាញបច្ចេកទេសគ្រឿងចក្រកសិកម្មកំរិតសាកលវិទ្យាល័យដែលធ្វើអោយនិស្សិតបានសិក្សានិងអនុវត្តន៍ជំនាញនៃការថែទាំជួសជុលគ្រឿងចក្រកសិកម្មរបស់ពួកគេ។ ហើយនេះគឺផ្នែកមួយនៃការគាំទ្រនិងពង្រឹងវិស័យ

    December 19, 2018
  • កីឡា

    គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដែលបច្ចុប្បន្នកំពុងតែដឹកនាំក្លឹបមាន់ខ្នាយមាស Tottenham Hotspur នោះកំពុងក្លាយជាបេក្ខភាពកំពូលរបស់ក្លឹបក្នុងការចូលមកដឹកនាំក្លឹបបិសាចក្រហម Manchester United ក្រោយពេលលោក Jose Mourinho ត្រូវបានបណ្ដេញចេញពីដំណែងកាលពីម្សិលមិញ។ ក្លឹបបិសាចក្រហម Manchester United កំពុងត្រៀមកញ្ចប់ថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ទុកសម្រាប់ត្រៀមដណ្ដើមយកគ្រូបង្វឹក Mauricio Pochettino ពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur។ លោក Pochettino គឺជាគោលដៅដ៏សំខាន់របស់ក្លឹបបិសាចក្រហម Manchester United ក្រោយពេលលោក Jose Mourinho ត្រូវបានក្លឹបបិសាចក្រហម Manchester United បណ្ដេញចេញកាលពីម្សិលមិញ។ ក្រៅពីលោក Pochettino ក្លឹបបិសាចក្រហម Manchester

    December 19, 2018