មិនទាន់ដាច់ឆ្នាំផង ថៃត្រៀមយុទ្ធសាស្ត្រមួយនេះសម្រាប់ទាក់ទាញភ្ញៀវបុណ្យចូលឆ្នាំចិនបាត់ទៅហើយ
ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិនខាងមុខនេះ រដ្ឋាភិបាលថៃបានសម្រេចផ្តល់ជូនពន្ធ VAT ចំនួន ៥% ត្រលប់ទៅកាន់ភ្ញៀវទេសចរណ៍គ្រប់រូប ដែលមកកំសាន្តនៅប្រទេសថៃ ហើយធ្វើការទិញទំនិញចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែ កុម្ភៈខាងមុខនេះ។ សូមបញ្ចាក់ថា រាល់ថ្ងៃនេះពន្ធ VAT នៅក្នុងប្រទេសថៃគឺមានចំនួន ៧% ដូចនេះមានន័យថា រដ្ឋាភិបាលផ្តល់លុយ ដែលមានតម្លៃស្មើនឹង ៥% នៃពន្ធ VAT ទៅកាន់អតិថិជនវិញ ឬមានន័យថារដ្ឋាភិបាលបន្ថយពន្ធ VAT មកសល់ត្រឹម ២% ក្នុងរយៈពេលកំណត់ខាងលើនេះ។
យ៉ាងណាក្តី លក្ខខណ្ឌមួយចំនួនក៏ត្រូវបានអនុវត្តន៍ផងដែរ ចំពោះការសម្រេចខាងលើនេះ ដូចជាការផ្តល់ជូនខាងលើនេះត្រូវបានអនុវត្តន៍ចំពោះការទិញទំនិញ ដែលមានតម្លៃតិចបំផុត ២០,០០០បាត (ប្រហែល ៦១០ ដុល្លារ) មានន័យថា អថិជននឹងទទួលបានប្រាក់ ១,០០០បាត (ប្រហែល ៣០ ដុល្លារ) ត្រលប់ទៅវិញ អតិថិជនត្រូវចំនាយប្រាក់តាមកាតធនាគារ និងទទួលលុយត្រលប់ទៅវិញតាមរយៈគណៈនី PromtPay ហើយការផ្តល់ជូននេះត្រូវបានអនុវត្តន៍ចំពោះគ្រប់មុខទំនិញលើកលែងតែគ្រឿងស្រវឹងតែប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ nationmultimedia