Khmernote Media
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨៖ វីសា គឺជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិចអន្តរជាតិដ៏ធំបំផុតមួយនៅក្នុងពិភពលោក កំពុងសហការ ជាមួយធនាគារជាច្រើនដែលក្នុងនោះមានធនាគារចំនួន 5 រួមមានធនាគារ ABA ធនាគារអេស៊ីលីដា ធនាគារឯកទេសអ៊ីអេន ធនាគាកាណាឌីយ៉ា និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដែលបានប្រកាសដាក់អោយប្រើប្រាស់ជាផ្លូវការអំពីការទូទាត់ប្រាក់ឆាប់រហ័ស (QR – Quick Responds) ដែលអនុញ្ញាតឱ្យអតិថិជនប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេ ស្កេនដើម្បីបង់ប្រាក់តាម រយៈវីសាកាតនៅក្នុងប្រទេសកម្ពុជា។ ការទូទាត់ប្រាក់តាមរយៈ QR កូដ នឹងផ្តល់ជូនអតិថិជននូវបទពិសោធទូទាត់ប្រាក់តាមបែបថ្មីដែលប្រកបដោយសុវត្ថិភាពងាយស្រួល និងឆាប់រហ័ស។ អ្នកប្រើប្រាស់អាចបង្កើតការទូទាត់ប្រាក់តាម រយៈQRកូដយ៉ាងងាយស្រួលបំផុត ដោយគ្រាន់តែទាញយកកម្មវិធីទូរស័ព្ទដៃ (App)

    December 24, 2018
  • អន្តរជាតិ

    ​ភ្នំពេញ​៖​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ច​េញ​សេចក្តីជូនដំណឹង​ពី​ការ​បញ្ចៀស​ចរាចរ​ក្នុង​កំឡុង​ពេល​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​ និង​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​ការ​បញ្ចប់សង្គ្រាម​ស៉ី​វិល​នៅ​កម្ពុជា​ និង​ការ​អនុវត្តន៍​ដោយ​ជោគជ័យ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ដែល​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២៩​ រហូតដល់ថ្ងៃទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៨​។​ ​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បញ្ជាក់​ថា​ ការ​ធ្វើ​ចរាចរ​នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ​ (​លើកលែងតែ​ម៉ូតូ​)​ ត្រូវ​ផ្អាក​ចាប់ពី​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៨​ ដល់​ថ្ងៃ​ទី​០១​ ខែមករា​ ឆ្នាំ​២០១៩​ ៕

    December 24, 2018
  • អន្តរជាតិ

    មានសារព័ត៌មានជាច្រើនបានចុះផ្សាយថា កាលពីខែមុខនេះចិនបានធ្វើការបាញ់សាកល្បងគ្រាប់មីស៊ីលក្រោមសមុទ្រដ៏ទំនើបមួយ ដែលមានសមត្ថភាពអាចបាញ់ដល់អាមេរិកខាងជើង។ ជាងនេះទៅទៀតប្រភពមិនផ្លូវការនេះបានអះអាងថា គ្រាប់មីស៊ីលដ៏ទំនើបរបស់ចិននោះជាប្រភេទគ្រាប់មីស៊ីល Julong-3 (JL-3) និងធ្វើការបាញ់ចេញពីនាវាមុជទឹកធន់ Type 096 Nuclear Ballistic Missile Submarine ដែលនាវាមុជទឹកប្រភេទនេះអាចផ្ទុកគ្រាប់មីស៊ីលរហូតដល់ទៅ ២៤ គ្រាប់ឯនោះ។ ចំពោះឥទ្ធិពលរបស់គ្រាប់មីស៊ីលនេះវិញត្រូវបានប្រភពដដែលអះអាងថា វាអាចបាញ់បានក្នុងរយៈចម្ងាយចន្លោះពី ១២,០០០ គីឡូម៉ែត្រ ដល់ ១៤,០០០ គីឡូម៉ែត្រ និងមានថាមពលគ្រប់គ្រាន់ក្នុងការកំទេចអាមេរិកមួយផ្នែកធំ និងទីតាំងយោធារបស់អាមេរិកទាំងមូលទាំងម្តង។ យ៉ាងណាក្តី ខាងតំណាំងរដ្ឋាភិបាលចិន កាលពីពេលថ្មីៗនេះបានចេញមកបញ្ជាក់ថា ព័ត៌មាននេះមិនមែនជាការពិតទេ ហើយភាគីចិនសូមច្រានចោលខ្លឹមសារដូចខាងលើនេះទាំងស្រុងតែម្តង។ តាមអ្នកជំនាញផ្នែកនយោបាយ និងវិទ្យាសាស្ត្រសង្គមជាច្រើនបានបញ្ចេញមតិថាព័ត៌មានក្លែងក្លាយខាងលើនេះ​ ទំនងជាការញុះញង់ដើម្បីឲ្យអាមេរិក

    December 24, 2018
  • អន្តរជាតិ

    ប្រទេសស្រីលង្កាគ្រោងនឹងចាយលុយ ១៥ ពាន់លានដុល្លារ ដើម្បីបង្កើតទីក្រុងទំនើបមួយ ឲ្យដូចទៅនឹងទីក្រុងហុងកុង និងឌូបៃ។ ទីក្រុងទំទើបនេះនឹងលាតសន្ធឹងលើផ្ទៃដីប្រមាណជា ៦៦៥ ហិចតា ដែលទំហំនេះគឺស្មើនឹងទំហំទីក្រុងឡុងដ៍ តែការរចនារបស់ទីក្រុងនេះគឺយកគំរូតាមទីក្រុងហុងកុង ឌូបៃ និងសិង្ហបុរី។ បើតាមគម្រោង រដ្ឋាភិបាលស្រីលង្កានឹងប្រើប្រាស់ថវិកាចំនួន ១,៤ ពាន់លានដុល្លារ ដែលជាការវិនិយោគរបស់រដ្ឋាភិបាលចិនជាមុនសិននៅក្នុងដំណាក់កាលទី១ ​ ហើយនៅដំណាក់កាលបន្ទាប់ ទើបស្រីលង្កាចាយលុយផ្ទាល់ខ្លួនរហូតទាល់តែចង់គម្រោងនៅក្នុងឆ្នាំ ២០៤១ ហើយបើទូទាត់សរុបទៅគឺទីក្រុងទំនើបមួយនេះនឹងមានតម្លៃរហូតដល់ ១៥ ពាន់លានដុល្លារឯណោះ។ លោកអ្នកអាចទស្សនារូបភាពគំរូនៃទីក្រុងទំនើបមួយនេះ តាមរយៈរូបភាពដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ businessinsider

    December 24, 2018
  • PR

    រដូវកាលនៃភាពសប្បាយរីករាយនាឱកាសជិតចូលឆ្នាំថ្មីនេះកំពុងតែចាប់ផ្ដើម ហើយក្នុងនោះថ្ងៃដែលពិសេសជាគេ គឺថ្ងៃនៃពិធីបុណ្យណូអែលក៏នឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ដូចនេះហើយទើបក្រុមហ៊ុនអាកាសចរណ៏ខេមបូឌា អ៊ែរវ៉េបានរៀបចំនូវកម្មវិធីដ៏អស្ចារ្យមួយនៅឯផ្សារទំនើបអ៊ីអនសែនសុខសម្រាប់អបអរថ្ងៃនៃការចែករំលែកមួយនេះ។ លោកអ្នកអាចចូលរួមទទួលយកភាពសប្បាយរីករាយដោយសេរី មិនថាជាមួយក្រុមគ្រួសារ មិត្តភក្កិ និងគូស្នេហ៍ ពីកម្មវិធី បែប Christmas លើកទីមួយពីខេមបូឌា អ៊ែរវ៉េ នៅថ្ងៃទី២៥ ខែធ្នូ។ អ្វីដែលកាន់តែពិសេសនោះគឺអ្នកចូលរួមទាំងអស់នឹងទទួលបានកាដូដ៏ពិសេសខ្ជូតៗពី Santa របស់យើងដែលមានដល់ទៅរាប់ពាន់រង្វាន់ ព្រមទាំងអាចចូលលេងក្នុងអាងបាល់យក្សផងដែរ។ កុំភ្លេចណាមកថតរូប ជាមួយនឹងការតុបតែងលម្អបែប Christmas ហើយបានចូលរួមសកម្មភាពកម្សាន្តជាច្រើនក្នុងថ្ងៃបុណ្យដ៏គួរអោយស្រលាញ់ មួយនេះ។ជាមួយ ខេមបូឌា អ៊ែរវ៉េ និងលោកតាSanta នៅឯផ្សារទំនើបអ៊ីអនសែនសុខណា!

    December 23, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មនុស្សចំនួន៤៣នាក់បានស្លាប់បាត់បង់ជីវិត និង៥៨២នាក់ទៀតរងរបួសធ្ងន់-ស្រាល ដោយសារតែហេតុការណ៍គ្រោះធម្មជាតិរលកយក្សស៊ូណាមិ បានវាយប្រហារទីក្រុង Pandeglang, ទីក្រុង Serang និងភាគខាងត្បូងទីក្រុង Lampung ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ នេះបើយោងតាមការបញ្ជាក់ពីលោក Sutopo Purwo Nugroho ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៅទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានថ្លែងតាមកញ្ចក់ទូរទស្សន៍។ លោក Nugroho បានឲ្យដឹងផងដែរថា មានមនុស្ស២នាក់បានកំពុងបាត់ខ្លួន ហើយផ្ទះសំបែងចំនួន៤៣០ខ្នង និងសណ្ឋាគារ៩កន្លែង បានរងការខូចខាតយ៉ាងដំណំ ដោយសារតែទីតាំងដែលរលកយក្សស៊ូណាមិវាយប្រហារនោះគឺជាតំបន់មានមនុស្សរស់នៅច្រើន និងជាតំបន់ទេសចរណ៍ផងដែរ។ រលកយក្សស៊ូណាមិនេះទំនងជាកើតឡើង ដោយសារតែរំញ័របន្ទុះភ្នំភ្លើង Anak Krakatau

    December 23, 2018
  • អន្តរជាតិ

    រណ្តៅដ៏អស្ចារ្យមួយ ដែលមានទីទាំងស្ថិតនៅប៉ូលខាងជើងនៃភពព្រះអង្គារត្រូវបានអ្នកអវកាសម្នាក់រកឃើញ ហើយគេរំពឹងថា វានឹងក្លាយទៅជាទិសដៅទេសចណ៍អវកាសដ៏មានសក្កានុពលនៅពេលខាងមុខផងដែរ។ រណ្ដៅត្រូវបានរកឃើញក្នុងអំឡុងធ្វើបេសកម្មឆ្ពោះទៅកាន់ភពព្រះអង្គាររបស់អ្នកអវកាសម្នាក់មកពីភ្នាក់ងារអវកាស​ European Space Agency (ESA)។ រណ្ដៅនេះត្រូវបានគេដាក់ឈ្មោះថា Sergei Korolev ហើយឈ្មោះនេះគឺជាឈ្មោះរបស់អវកាសយាន្តនិក ដែលបានរកឃើញរណ្ដៅនេះផ្ទាល់តែម្តង។ រណ្ដៅនេះមានអង្កត់ផ្ចិត ៨២ គីឡូម៉ែត្រ និងមានទឹកកក កម្រាស់ ១,៨ ម៉ែត្រនៅក្នុងនោះផងដែរ។ សូមលអ្នកអញ្ជើញទស្សនារូបនៃរណ្ដៅដ៏អស្ចារ្យនេះដូចខាងក្រោម៖ អត្ថបទ៖ ភក្តី ប្រភព៖ bbc

    December 22, 2018
  • កីឡា

    ក្លឹប Bayern Munich បានយល់ព្រមលើកិច្ចព្រមព្រៀងទិញខ្សែការពារ Benjamin Pavard ដែលជួយឲ្យបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ពីក្លឹប Stuttgart ហើយ។ ក្លឹប Stuttgart បានដាក់តម្លៃខ្លួនខ្សែការពារ Benjamin Pavard នៅក្នុងតម្លៃ 35លានអឺរ៉ូ ប្រសិនមានអ្នកណាចង់បានខ្សែការពាររូបនេះនៅក្នុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅ ប៉ុន្ដែក្លឹប Bayern Munich បានសម្រេចចិត្តទិញខ្សែការពារសញ្ជាតិបារាំងរូបនេះនៅក្នុងខែមករាខាងមុខនេះតែម្ដង ដោយយល់ព្រមបង់ផ្ដាច់កុងត្រា Pavard ក្នុងតម្លៃ 35លានអឺរ៉ូ ទៅឲ្យក្លឹប Stuttgart។ ខ្សែការពារ Benjamin Pavard លេចធ្លាយខ្លាំងក្រោយពេលខ្សែការពាររូបនេះបានជួយឲ្យក្រុមជម្រើសជាតិបារាំងឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup

    December 22, 2018
  • កីឡា

    ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានប្រវតិ្តសាស្រ្ដថ្មីក្នុងឆ្នាំ 2019 ខាងមុខក្លាយជាកីឡាករដែលមានប្រាក់ឈ្នួលពលកម្មថ្លៃជាងគេនៅក្នុងលីគកំពូល MSL របស់សហរដ្ឋអាមេរិក នេះយោងតាមការចុះផ្សាយរបស់សារពត៌មាន ESPN។ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹប LA Galaxy 1 រដូវកាលទៀតកាលពីដើមសប្ដាហ៍នេះបន្ទាប់ពីមានពាក្យចចាមអារាមជាច្រើនថា Zlatan Ibrahimovic អាចនឹងវិលត្រលប់ទៅកាន់ទឹកដី San Siro របស់ក្លឹបយក្សអុីតាលី AC Milan សារជាថ្មី។ នៅក្នុងរដូវកាល 2019 ខាងមុខនេះខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងទទួលបានប្រាក់ឈ្នួលពលកម្មពីក្លឹប LA

    December 22, 2018
  • PR

    ភ្នំពេញ ថ្ងៃទី 22 ធ្នូ ឆ្នាំ 2018 ៖ Huawei ផ្តល់ជូនកាដូ Christmas ដ៏ពិសេសបំផុតមិនធ្លាប់មាន សម្រាប់អ្នករាល់គ្នានៅ ដំណាច់ឆ្នាំ 2018 នេះ។ ស្មាតហ្វូន Huawei nova3i មានលក់ក្នុងតម្លៃថ្មីដ៏រំជើបរំជួល ត្រឹមតែ $299ហើយមានការថែមជូន Bluetooth Speaker និងកាដូបន្ថែម Huawei Power Bank 6700mAh ដែលកាដូបន្ថែមនេះមាននៅតែបណ្តាហាងមួយចំនួនដែលបានកំណត់ប៉ុណ្ណោះ ។ ស្មាតហ្វូន Huawei nova3i ជាប្រភេទស្មាតហ្វូនមានអេក្រង់កប់កែម

    December 22, 2018