ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់ជាង៤០នាក់ និងរងរបួសជិត៦០០នាក់ ដោយសារតែរលកយក្សស៊ូណាមិវាយប្រហារឥណ្ឌូនេស៊ីទាំងយប់

    BY Khmernote Media December 23, 2018
    ស្លាប់ជាង៤០នាក់ និងរងរបួសជិត៦០០នាក់ ដោយសារតែរលកយក្សស៊ូណាមិវាយប្រហារឥណ្ឌូនេស៊ីទាំងយប់

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មនុស្សចំនួន៤៣នាក់បានស្លាប់បាត់បង់ជីវិត និង៥៨២នាក់ទៀតរងរបួសធ្ងន់-ស្រាល ដោយសារតែហេតុការណ៍គ្រោះធម្មជាតិរលកយក្សស៊ូណាមិ បានវាយប្រហារទីក្រុង Pandeglang, ទីក្រុង Serang និងភាគខាងត្បូងទីក្រុង Lampung ប្រទេសឥណ្ឌូនេស៊ី កាលពីយប់ថ្ងៃសៅរ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ នេះបើយោងតាមការបញ្ជាក់ពីលោក Sutopo Purwo Nugroho ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៅទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ីបានថ្លែងតាមកញ្ចក់ទូរទស្សន៍។

    លោក Nugroho បានឲ្យដឹងផងដែរថា មានមនុស្ស២នាក់បានកំពុងបាត់ខ្លួន ហើយផ្ទះសំបែងចំនួន៤៣០ខ្នង និងសណ្ឋាគារ៩កន្លែង បានរងការខូចខាតយ៉ាងដំណំ ដោយសារតែទីតាំងដែលរលកយក្សស៊ូណាមិវាយប្រហារនោះគឺជាតំបន់មានមនុស្សរស់នៅច្រើន និងជាតំបន់ទេសចរណ៍ផងដែរ។ រលកយក្សស៊ូណាមិនេះទំនងជាកើតឡើង ដោយសារតែរំញ័របន្ទុះភ្នំភ្លើង Anak Krakatau នៅក្នុងសមុទ្រ។ ក្រុមអ្នកជំនាញបានឲ្យដឹងថា នៅវេលាម៉ោង ២១ និង០៣នាទី (ម៉ោងក្នុងតំបន់) ភ្នំភ្លើង Anak Krakatau បានផ្ទុះ បន្ទាប់មក២៤នាទីក្រោយរលកយក្សស៊ូណាមិក៏កើតមានឡើងតែម្តង។

    ពេលនេះក្រុមជួយសង្គ្រោះកំពុងតែធ្វើការសង្គ្រោះ និងជំលៀសប្រជាជនទៅកន្លែងមានសុវត្ថិភាព៕

    អត្ថបទ៖ ឌី
    ប្រភព៖ CNN

    Share This Post:
    MPO4D jitutoto mpo4d Mpoplay