- Khmernote Media
- PR
ឈុតជានិមិត្តរូប សម្ព័ន្ធភាព មិត្តភាពដ៏រឹងមាំដែលបង្កើតឡើងរវាង “ នួនស្រី” និងក្រុមហ៊ុន “ Jaguar “ ឈុតនេះផងដែរក៏បានបង្ហាញពីវីរៈភាពដ៏អង់អាចក្លាហាននៃការរួមដំណើរយ៉ាងស្វាហាប់ព្រមទាំងរីកចំរើននៃអ្នកទាំងពីរ (Jaguar នួនស្រី)។ រ៉ូបនេះត្រូវបានរចនាឡើងពីក្រណាត់កាំមីញីខ្មៅរលោងដែលមានសណ្ឋានដូចស្បែកខ្លាខ្មៅ។ ការរំលេចឡើងនូវក្បាច់ឌិនព័ណ៌មាសដែលបង្ហាញពីថាមពលដ៏ខ្លាំងក្លាប្រៀបដូចជាប្រស្រីភ្នែករបស់សត្វខ្លា។ ជាចុងបញ្ចប់នៃអត្ថន័យនៃសំលៀកបំពាក់ Jaguar នួនស្រីពិពណ៌នាអំពីទំនាក់ទំនងក្នុងប្រទេសកម្ពុជាឆ្លងតាមការបើកសម្ពោធម៉ាករថយន្ត Jaguar ជាថ្មីម្តងទៀត និងលាយបញ្ចូលសិល្បៈវប្បធម៌កម្ពុជាជាមួយកេរមរតករចនាម៉ូតសំអាងការនួនស្រីដែលប្រារព្ធឡើងនូវព្រិត្តិការណ៍ដ៏វិសេសវិសាលនៅស្ថានទូតបារាំងនៅថ្ងៃទី 14 ខែធ្នូ ឆ្នាំ2018។ សូមអញ្ជើញមកកាន់អគារតាំងលក់រថយន្ត Jaguar Land Rover ដើម្បីធ្វើការបើកបរសាកល្បងរថយន្តដ៏ប្រណិតមួយណាដែលលោកអ្នកពេញចិត្តឥលូវនេះ។ ព័ត៌មានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover មាននៅមហាវិថីសហព័ន្ធរុស្សី
December 26, 2018 - អន្តរជាតិ
ថៃ៖ សភាថៃទើបតែបានបោះឆ្នោតសម្រេចអនុញ្ញាតឲ្យមានប្រើប្រាស់កញ្ឆា ក្នុងវិស័យវេជ្ជសាស្ត្រ ដែលការអនុញ្ញាតនេះត្រូវបានគេចាត់ទុកថា ជាកាដូដ៏ធំមួយពីសំណាក់រដ្ឋាភិបាលថៃទៅកាន់ប្រជាពលរដ្ឋខ្លួនក្នុងឱកាសឆ្នាំថ្មីនេះ។ កញ្ឆាត្រូវបានគេប្រើប្រាស់ជាថ្នាំបែបបុរាណថៃយ៉ាងមានប្រសិទ្ធិភាពតែក្រោយមកនៅក្នុងអំឡុងឆ្នាំ ១៩៣០ កញ្ឆាត្រូវបានហាមឃាត់ ដោយច្បាប់បានកំណត់ថាវាគឺជាគ្រឿងញៀនខុសច្បាប់។ ការសម្រេចមួយនេះបានធ្វើឲ្យប្រទេសថៃក្លាយជាប្រទេសទី ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានច្បាប់ស្តីពីការប្រើប្រាស់កញ្ឆាក្នុងវិស័យវេជ្ជសាស្ត្រ។ យ៉ាងណាក្តី ការប្រើប្រាស់កញ្ជានឹងត្រូវបានអនុញ្ញាតដោយភ្ជាប់ជាមួយនឹងលក្ខខ័ណ្ឌជាច្រើនដូចជា អតិថិជនអាចទិញកញ្ឆាបានក្នុងបរិមាណ ដែលត្រូវប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្រ្តតែប៉ុណ្ណោះ មិនអាចទិញច្រើនតាមតែចិត្តខ្លួនឯងចង់បាននោះទេ។ ជាងនេះទៅទៀតរាល់ការទិញកញ្ឆាត្រូវតែមានវេជ្ជបញ្ជាពីគ្រូពេទ្យ ឬ លិខិតបញ្ជាក់យ៉ាងត្រឹមត្រូវពីស្ថាប័នណាមួយ។ ចំពោះការផ្តល់អាជ្ញាប័ណ្ណក្នុងការលក់ផលិតផលនេះវិញ ក៏ត្រូវបានគេផ្តល់ជូនដល់អ្នកលក់គ្រប់ប្រភេទយ៉ាងតឹងរឹងបំផុតដែរ និងស្ថិតក្រោមការត្រួតពិនិត្យរបស់អាជ្ញារជាប្រចាំ។ អ្នកលក់ ឬអ្នកទិញណា ដែលប្រព្រឹត្តិផ្ទុយពីលក្ខខ័ណ្ឌខាងលើ នឹងត្រូវចាត់ទុកថាប្រព្រឹត្តិផ្ទុយពីច្បាប់ដដែល។ ការសម្រេចរបស់រដ្ឋាភិបាលថៃនេះ បានជះឥទ្ធិពលដល់ប្រទេសមួយចំនួននៅលើពិភពលោកផងដែរ ដ្បិតប្រទេសមួយចំនួន ដូចជា កាណាដា និងអ៊ុយរូហ្គាយ
December 26, 2018 - អន្តរជាតិ
ខេត្តបន្ទាយមានជ័យ៖ បញ្ហាការកែច្នៃកាត់ត និងតម្លើងរថយន្តខុសច្បាប់ គឺតែងតែបង្កនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ពេលដែលអ្នកទិញយកមកប្រើប្រាស់នៅលើផ្លូវសារណៈ។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះបង្រ្កាបទីតាំងកែច្នៃរថយន្ត ដែលកំពុងធ្វើសកម្មភាពយករថយន្តនាំចូលគេចពន្ធកាត់ជា២ទៅ៣កំណាត់យកមកតំឡើងនៅសិប្បកម្មមួយកន្លែងដោយខុសច្បាប់។ ទីតាំងសិប្បកម្មនោះមានម្ចាស់ឈ្មោះ សំ ប៊ុនធឿន ភេទប្រុស អាយុ៤០ឆ្នាំ ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ការបង្រ្កាបនេះក៏មានលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ក្នុងកិច្ចប្រតិបត្តិការ ឆ្មក់ចូលទីតាំងនោះផងដែរ សមត្ថកិច្ចបានឆែកឆេរ ត្រួតពិនិត្យ និងដកហូតវត្ថុតាង រថយន្តម៉ាកតូយូតា លុចស៊ីស RX៣០០ ពណ៌ខ្មៅតភ្ជាប់រួច ១គ្រឿង,
December 26, 2018 - PRស្វីតពេកហើយ!! នីកូនិងសូលីកា យប់មិញនៅ UC ជួបអបអរសិស្សសាលាវត្តចេត ខេត្តកំពតបានទទួលសំភារះសិស្សាដូចបំណង!
កាលពីម្សិលមិញនេះ ហ្គេតប៊ីបានសហការជាមួយ សាកលវិទ្យាល័យកម្ពុជា បង្កើតកម្មវិធី Together ! ដែលជាការប្រគំតន្រ្តីដ៏ធំមួយ ដើម្បីប្រមូលថវិការជួយ ទ្រទ្រង់ដល់សាលាវត្តចេត ខេត្តកំពត សាលាវត្តចេតខេត្តកំពត មានសាលារៀនតូចមួយដែលមានតែអគារសិក្សាមួយបន្ទប់ ធ្វើពីថ្ម ប្រក់ស័ង្កសី សាលានេះមានអ្នកគ្រប់គ្រងតែម្នាក់គត់ ដែលដើរតួជានាយកសាលាផង ជាគ្រូបង្រៀនផង ក្មេងៗនៅទីនោះចង់បានសំភារ:សិក្សាដើម្បីសំរួលដល់ការសិក្សារបស់ ពួកគេ ។ ដោយឃើញពីតំរូវការចាំបាច់របស់សិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តចេត ហ្គេតប៊ីនិងUC បានសហររៀបចំការប្រគំតន្រ្តីដើម្បីប្រមូលថវិការដើម្បីទិញសំភារះ សិក្សា ជូនសិស្សានុសិស្សនៅសាលាវត្តចេត ។ ក្រៅពីការងារសប្បុរសធម៌មួយនេះ ហ្គេតប៊ីក៏បាននាំ មកនូវការប្រគំតន្ត្រីដោយមានការចូលរួមពីលោកនីកូ កញ្ញាពេជ្រ សូលីការ ការសំដែងចំរុះ របស់និស្សិតUC ដើម្បីអបអរសាទរឆ្នាំថ្មីដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។
December 26, 2018 - អន្តរជាតិ
រដ្ឋាភិបាលប្រចាំកោះបាលីប្រទេសឥណ្ឌូនេស៊ីបានសម្រេចចាត់វិធានាការថ្មីមួយ ដើម្បីដោះស្រាយបញ្ហានៃការបំពុលបរិស្ថាននៅលើកោះ ក្រោយគេបានរកឃើញថាមួយរយៈចុងក្រោយនៅនេះលើកោះហាក់មានសំរាមច្រើន ដែលអាចប៉ះពាល់ដល់បរិស្ថាន និងភ្ញៀវទេសចរណ៍ជាដើម។ វិធានការថ្មីនេះគឺសំដៅលើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច ដែលគេប្រើតែម្តងហើយបោះចោល ដូចជាទុយោទឹក ថង់សម្រាប់ខ្ចប់អាហារញ៉ាំ និងប្រអប់ស្នោជាដើម ហើយផែនការនៃការកាត់បន្ថយនេះទៀតសោធគឺត្រូវកាត់បន្ថយឲ្យអស់ពី ៧០ ទៅ ៨០ ភាគរយ។ ផែនការនេះនឹងត្រូវគេចាប់ផ្តើមធ្វើពីខែ ឆ្នូ ឆ្នាំ ២០១៨ នេះទៅ និងបន្តរហូតដល់រយៈពេល ៦ ខែ។ បើយោងតាមលោក Wayan Koster អភិបាលកោះបាលីបានឲ្យដឹងថា ដើម្បីចូលរួមអនុវត្តវិធានការខាងលើនេះប្រជាពលរដ្ឋគ្រប់រូប និងពិសេសហាង សណ្ឋាគារ ភោជនីយដ្ឋាន ត្រូវសហការគ្នា ដូចជាព្យាយាមញ៉ាំអាហារនៅកន្លែងលក់ឲ្យបានច្រើនកុំខ្ចប់យកមកផ្ទះ ពេលញ៉ាំភេសជ្ជៈបើមិនចាំបាច់កុំប្រើទុយោអី។
December 26, 2018 - អន្តរជាតិ
អ៊ីតាលី៖ ភ្នំភ្លើងដ៏ធំមួយបានផ្ទុះឡើង និងបានបង្កឲ្យមានផ្សែងយ៉ាងខ្លាំងទៅកាន់បរិយាកាស និងបានធ្វើឲ្យការហោះហើររបស់យន្តហោះ មួយចំនួនត្រូវបង្ខំចិត្តផ្អាកជាបន្ទាន់។ ភ្នំភ្លើងដ៏ធំមួយនេះស្ថិតនៅក្នុងប្រទេសអ៊ីតាលី និងជាភ្នំភ្លើងដ៏ធំមួយប្រចាំនៅក្នុងតំបន់អ៊ឺរ៉ុបផងដែរ។ ភ្នំភ្លើងនេះមានកម្ពស់ ៣៣៣០ ម៉ែត្រ និងធ្លាប់ផ្ទុះម្តងរួមមកហើយកាលពីឆ្នាំ ១៩៩២។ ឥទ្ធិពលនៃការផ្ទុះភ្នំភ្លើងបានធ្វើឲ្យមានផ្សែង និងកំទេចផះសាយភាយទៅកាន់បរិយាកាសយ៉ាងច្រើន និងបានបិទ ផ្លូវហោះហើរសម្រាប់យន្តហោះ ដែលត្រូវហោះកាន់តំបន់នោះទាំងស្រុងតែម្តង។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ ព្រោះវាស្ថិតនៅឆ្ងាយពីកន្លែងមានប្រជាជនរស់នៅ។ គេរំពឹងថា ឥទ្ធិពលរបស់ភ្នំភ្លើងនេះនឹងថយត្រលប់ទៅកាន់ភាពធម្មតាវិញ ក្នុងពេលដ៏ឆាប់ខាងកមុខ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ដូចក្នុងវីដេអូ និងរូបភាពខាងក្រោម៖ https://www.youtube.com/watch?v=hKcu8Y8NPRo អត្ថបទ៖ ភក្តី ប្រភព៖ mirror
December 26, 2018 - អន្តរជាតិ
(រាជធានីភ្នំពេញ)៖ នៅថ្ងៃអង្គារ ០៣ រោច ខែ មិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្រ្តីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៩ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារច្បារអំពៅ ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី ផ្សារទួលទំពូង ផ្សារជម្ពូវ័ន និងផ្សារស៊ិនជូរីផ្លាហ្សា។
December 25, 2018 - កីឡា
ថ្ងៃ 25 ខែឆ្នូ នេះគឺជាថ្ងៃឈប់សម្រាកថ្ងៃបុណ្យណូអែល ខណៈដែលកីឡាករជាច្រើនបានចំណាយពេលវេលាដ៏មានន័យនេះជាមួយនឹងក្រុមគ្រួសាររបស់គេ ចំណែកឯកីឡាករខ្លះវិញក៏បានចាកចេញទៅកាន់ប្រទេសកំណើតរបស់ខ្លួនដើម្បីរៀបចំពិធីបុណ្យណូអែលជាមួយនឹងក្រុមគ្រួសាររបស់គេ ប៉ុន្ដែសម្រាប់កីឡាករខ្លះវិញនៅក្នុងថ្ងៃនេះពួកគេមិនបានឈប់សម្រាកទេ ដោយសារតែពួកគេមានការប្រកួតត្រូវលេងនៅក្នុងថ្ងៃបុណ្យណូអែលនេះដើម្បីកំដរដល់អ្នកគាំទ្ររបស់ពួកគេ។ ជារៀងរាល់ឆ្នាំក្នុងកំឡុងពេលចុងឆ្នាំគឺជាថ្ងៃឈប់សម្រាកសម្រាប់កីឡាករដើម្បីឲ្យពួកគេចំណាយពេលវេលាជាមួយនឹងគ្រួសារ លើកលែងតែនៅក្នុងលីគកំពូល Premier League ដោយភាគច្រើនកីឡាករនៅក្នុងលីគកំពូល Premier League មិនបានឈប់សម្រាកក្នុងថ្ងៃបុណ្យណូអែលនេះឡើយដោយពួកគេមានការប្រកួតនៅក្នុងថ្ងៃណូអែលនេះ ឫហៅថា Boxing Day ដើម្បីកំដរដល់អ្នកគាំទ្ររបស់ពួកគេ។ តោះទៅទស្សនារូបភាពរបស់កីឡាករដែលកំពុងសម្រាកក្នុងថ្ងៃបុណ្យណូអែលជាមួយនឹងគ្រួសាររបស់ពួកគេទាំងអស់គ្នា។ 1. Cristiano Ronaldo 2. Lionel Messi 3. David Beckham 4. James Rodriguez 5.
December 25, 2018 - កីឡា
ខ្សែបម្រើ Nemanja Matic របស់ក្លឹបបិសាចក្រហម Manchester Untied បានសារភាពថាកីឡាករទាំងអស់ត្រូវតែមានទំនួលខុសត្រូវខ្លះចំពោះលទ្ធផលកាលពីសប្ដាហ៍មុនដែលជាហេតុនាំឲ្យក្លឹបបិសាចក្រហម Manchester United បណ្ដេញលោក Jose Mourinho ចាញ់ពីដំណែងដោយ Matic បានទទួចថា៖ វាមិនមែនជាកំហុសអ្នកចាត់ការណ៍ទាំងស្រុងទេ នៅពេលដែលពួកយើងទទួលបានលទ្ធផលមិនល្អ។ ក្នុងការដឹកនាំក្លឹបបិសាចក្រហម Manchester United 6 ប្រកួតចុងក្រោយរបស់លោក Jose Mourinho នៅក្នុងលីគកំពូល Premier League គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះដឹកនាំបិសាចក្រហម Manchester United ឈ្នះតែមួយប្រកួតតែប៉ុណ្ណោះ ហើយលោក Mourinho បានលើកមូលហេតុថាដោយសារតែបញ្ហាបរិយាកាសជុំវិញ និងបញ្ហា
December 25, 2018 - PR
មិនត្រឹមតែស្មាតហ្វូនលំដាប់កំពូលទេដែលវាយលុកក្នុងទីផ្សារ ហើយទទួលបានប្រជាប្រិយភាពខ្លាំងនោះទេ នៅក្នុងពេលបច្ចុប្បន្ននេះ ស្មាតហ្វូនកម្រិតថវិកាលំដាប់ កណ្តាល ក៏ទទួលបានការគាំទ្រកាន់តែខ្ពស់ និងកើនឡើងច្រើនផងដែរ នេះដោយសារតែការរចនារូបរាង កាមេរ៉ាល្អអាចទទួលយកបាន កម្លាំងម៉ាស៊ីនល្មមអាចប្រើបានច្រើនមុខ និងជាពិសេសនោះ វាក៏មានកញ្ចប់តម្លៃសមរម្យទៀតផង ដែលមនុស្សមួយចំនួនធំ អាចជាវបាន។ vivo ក៏ជាស្លាកសញ្ញាដែលកំពុងតែមានការគាំទ្រខ្លាំងក្នុងទីផ្សារយើងផងដែរ ទៅលើ ស្មាតហ្វូនលំដាប់កណ្តាលនេះ។ ពិតជាពិសេសមែនក្នុងថ្ងៃបុណ្យ Christmas នេះ ក្រុមហ៊ុន vivo ប្រចាំក្នុងប្រទេសកម្ពុជាយើងក៏បានត្រៀមខ្លួនបង្ហាញជាមួយនឹងស្មាតហ្វូនកម្រិតថវិកាស៊េរីថ្មីមួយទៀតហើយនោះគឺ ម៉ូឌែល vivo Y91iដែលនឹងត្រូវមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។សម្រាប់ស្មាតហ្វូនម៉ូឌែលថ្មី vivo Y91iនេះនៅមិនទាន់បានបង្ហាញរូបរាង អោយបានជាក់លាក់នៅឡើយទេ។ ចំណែកឯតម្លៃសម្រាប់ស្មាតហ្វូននេះវិញ គឺមានតម្លៃប្រហាក់ប្រហែលខ្ទង់ មួយរយដុល្លា ជាងតែប៉ុណ្ណោះ
December 25, 2018









