អាជ្ញាធរកោះបាលីននឹងចាត់វិធានការក្តៅ ដោយសារតែបញ្ហាសំរាមច្រើនពេកនៅលើកោះ
រដ្ឋាភិបាលប្រចាំកោះបាលីប្រទេសឥណ្ឌូនេស៊ីបានសម្រេចចាត់វិធានាការថ្មីមួយ ដើម្បីដោះស្រាយបញ្ហានៃការបំពុលបរិស្ថាននៅលើកោះ ក្រោយគេបានរកឃើញថាមួយរយៈចុងក្រោយនៅនេះលើកោះហាក់មានសំរាមច្រើន ដែលអាចប៉ះពាល់ដល់បរិស្ថាន និងភ្ញៀវទេសចរណ៍ជាដើម។ វិធានការថ្មីនេះគឺសំដៅលើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិច ដែលគេប្រើតែម្តងហើយបោះចោល ដូចជាទុយោទឹក ថង់សម្រាប់ខ្ចប់អាហារញ៉ាំ និងប្រអប់ស្នោជាដើម ហើយផែនការនៃការកាត់បន្ថយនេះទៀតសោធគឺត្រូវកាត់បន្ថយឲ្យអស់ពី ៧០ ទៅ ៨០ ភាគរយ។
ផែនការនេះនឹងត្រូវគេចាប់ផ្តើមធ្វើពីខែ ឆ្នូ ឆ្នាំ ២០១៨ នេះទៅ និងបន្តរហូតដល់រយៈពេល ៦ ខែ។ បើយោងតាមលោក Wayan Koster អភិបាលកោះបាលីបានឲ្យដឹងថា ដើម្បីចូលរួមអនុវត្តវិធានការខាងលើនេះប្រជាពលរដ្ឋគ្រប់រូប និងពិសេសហាង សណ្ឋាគារ ភោជនីយដ្ឋាន ត្រូវសហការគ្នា ដូចជាព្យាយាមញ៉ាំអាហារនៅកន្លែងលក់ឲ្យបានច្រើនកុំខ្ចប់យកមកផ្ទះ ពេលញ៉ាំភេសជ្ជៈបើមិនចាំបាច់កុំប្រើទុយោអី។ ជនណាមិនព្រមអនុវត្តតាមការណែនាំខាងលើនេះ នឹងត្រូវធ្វើការផាកពិន័យជាប្រាក់ និងទទួលទោសតាមច្បាប់៕

អត្ថបទ៖ ភក្តី
ប្រភព៖ straitstimes