សូម្បីតែសង្ឃចិនក៏ខុសច្បាប់ដែរ ដើររៃអង្គាសប្រាក់តាមផ្លូវនៅក្នុងខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ កាលពីថ្ងៃអង្គារ ១១កើត ខែមិគសិរ ឆ្នាំរកា សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្អៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ វេលា ម៉ោង02 និង10នាទីទៀបភ្លឺ កម្លាំងនគរបាលស្រុកភ្នំស្រួច ល្បាតដល់ចំណុច KM62-63 ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រទះឃេីញ និងធ្វើការឃាត់ខ្លួន ជនបរទេស សញ្ជាតិ ចិន ០១នាក់ ឈ្មោះPENG.QINJUN ភេទប្រុស ឆ្នាំកំណើត 14 តុលា 1989 លិខិតឆ្លងដែន E.០៦៩២៣៨១៤ ទិដ្ឋាការ EI០១១៨៣៤៥០ ផុតកំណត់ 09 មករា 2019 ធ្វើការ សាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ទេីបដឹងថាជនជាតិចិននេះគ្មានគោលដៅ ច្បាស់លាស់ គ្មានមុខរបរ និងគ្មានទីលំនៅពិតប្រាកដ ដើរអណាថា(សតិមិនប្រក្រតី)។
កាលពីព្រឹកថ្ងៃអាទិត្យទី២៣ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ ចំណុចស្ថានីយ៍ប្រេងឥន្ធនៈ សូគីមិច គីរីរម្យ ក្នុងភូមិផ្សា ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច មានសង្ឍ ជនបរទេស សញ្ជាតិ ចិន ឈ្មោះ YAN FENGLONG ភេទប្រុស ឆ្នាំកំណើត 04 មិនា 1961 លិខិតឆ្លងដែនលេខ EB07 049085 ជនជាតិ ចិន (សង្ឍ) ទិដ្ឋាការ 16 តុលា 2018-17 មករា 2019 ដេីរធ្វើសកម្មភាពរៃអង្គាសប្រាក់ និងលក់សម្ភារៈ ខ្សែដៃអង្កាំជ័រត្រូវបាននគរបាលឃាត់ បញ្ជូនមកជំនាញ អន្ដោប្រវេសន៍ នៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ដេីម្បីធ្វើការសាកសួរអំពីសកម្មភាពដែលបានប្រព្រឹត្ដផ្ទុយពីគោលការណ៍ច្បាប់ របស់ព្រះរាជាណាចក្រកម្ពុជា។ ក្រោយពិនិត្យឯកសារជំនាញអន្ដោប្រវេសន៍ សំរេចធ្វើការបញ្ជួនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៌ (ន៧)ដេីម្បីបន្តនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ








