ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បន្តោងសម្រាប់សម្គាល់វ៉ាលីមានរាងដូចយ័ន្តបិទនៅលើខ្មោចឆៅកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅសិង្ហបុរី

    BY Khmernote Media December 25, 2018
    បន្តោងសម្រាប់សម្គាល់វ៉ាលីមានរាងដូចយ័ន្តបិទនៅលើខ្មោចឆៅកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅសិង្ហបុរី

    សិង្ហបុរី៖ ជារឿយៗករណីបាត់បង់ ឬច្រលំវ៉ាលី និងឥវ៉ាន់ផ្សេងៗនៅពេលធ្វើដំណើរតាមយន្តហោះ អាចកើតមានឡើង ដែលពេលខ្លះវាជាការភ័ណ្ឌច្រលំ និងពេលខ្លះគឺជាការកើតឡើងដោយចេតនាតែម្តងពីសំណាក់ជនឆ្លៀតឱកាសមួយចំនួន។ ដើម្បីទប់ស្កាត់បញ្ហានេះក្រុមហ៊ុន FLABSLAB បានសម្រេចផលិតបន្តោងសម្រាប់សម្គាល់វ៉ាលីនីមួយៗ ជារាងដូចយ័ន្ត ដែលគេបិទនៅលើខ្មោចឆៅដូចក្នុងងខ្សែភាពយន្តចិនតែម្តង។

    ការសម្រេចផលិតបន្តោងសម្គាល់វ៉ាលីមានរាង និងអត្ថន័យក្នុងយ័ន្តបិទខ្មោចឆៅនេះ ត្រូវបានតំណាំងក្រុមហ៊ុនអះអាងថា ដើម្បី​បញ្ចៀសការភ័ណ្ឌច្រលំផង និងដើម្បីការពារការចង់បានដោយចេតនាផង ព្រោះអត្ថន័យក្នុងយ័ន្តនោះអាចធ្វើឲ្យអ្នកចង់បានរបស់គេចំនួនឆ្អែតចិត្ត និងអៀនខ្មាស់លែងចង់បានរបស់គេទៀត។ យ៉ាងណាក្តី ផលិតផលថ្មីនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់ក្នុងប្រលានយន្តហោះក្នុងប្រទេសសិង្ហបុរីនៅខែក្រោយនេះ ហើយវាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមសឹង្ហបុរី ជាពិសេសក្រុមយុវជនក្មេងៗតែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay