ក្រុមអ្នកវិទ្យាសាស្រ្តចិនរកឃើញវិធី ដែលបំលែងស្ពាន់ឲ្យក្លាយទៅមាសបាន
យោងតាមអត្ថបទសារព័ត៌មានដែលបានចុះផ្សាយនៅក្នុងទស្សនាវត្តី Science Advances កាលពីពេលថ្មីៗនេះបានបង្ហាញថា ក្រុមអ្នកវិទ្យាសាស្រ្តចិនអាចរកឃើញវិធីដែលបំលែងស្ពាន់់ឲ្យក្លាយទៅជាលោហៈធាតុម្យ៉ាងដែលស្រដៀងគ្នាទៅនឹងមាស។ ក្រុមអ្នកវិទ្យាសាស្ត្រដែលបានរកឃើញវិធីថ្មីនេះគឺជាក្រុមអ្នកវិទ្យាសាស្រ្តនៅវិទ្យាស្ថានស្រាវជ្រាវ Dalian Institute of Chemical Physics ដែលមានមូលដ្ឋាននៅក្នុងខេត្ត Liaoning ប្រទេសចិន។
បើតាមលោកសាស្រ្តាចារ្យSun Jian ប្រធានក្រុមសិក្សាខាងលើនេះបានបញ្ជាក់ថា លោហៈធាតុដែលស្រដៀងទៅនឹងមាសនេះគឺអាចចម្លងថាមពលអគ្គិសនីបានយ៉ាងល្អ ហើយវានឹងត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅតាមរោងចក្រ ជំនួសឲ្យការប្រើប្រាស់លោហៈធាតុកម្រ និងថ្លៃៗ ដែលក្រុមហ៊ុនមួយចំនួនកំពុងតែប្រើប្រាស់សព្វថ្ងៃនេះក្នុងការផលិតឧបករអេឡិចត្រូនិចទំនើបៗ។ ហើយឧបករណ៍អេឡិចត្រូនិចដែលគេរំពឹងថា នឹងត្រូវគេយកមកប្រើប្រាស់ជាមួយនឹងលោហៈធាតុជំនាន់ថ្មីនេះ គឺជាប្រភេទទូរស័ព្ទទំនើបតែម្តង។
យ៉ាងណាក្តី អត្ថបទសាព័ត៌មានខាងលើនេះមិនបានបញ្ជាក់ពីវិធីនៃការបំលែងលោហៈធាតុនេះ និងពេលវេលាជាក់លាក់ថា គេនឹងអាចទាយយកប្រយោជន៍ពីវិធីបំលែងនេះនៅពេលណានៅឡើយទេ តែបើតាមការក្រុមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថាក្នុងពេលដ៏ឆាប់ខាងមុខនេះ ពួកគេនឹងទទួលបានជោគជ័យ ១០០% ជាមួយនឹងវិធីបំលែងលោហៈធាតុថ្មីនេះហើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ nextshark
