ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចាប់ពីឆ្នាំ២០១៩ ទៅម៉ាឡេស៊ីនឹងពិន័យអ្នកជក់បារីនៅតាមទីសាធារណៈរាប់ពាន់ដុល្លារ ឬអាចជាប់គុកថែមទៀតផង

    BY Khmernote Media December 31, 2018
    ចាប់ពីឆ្នាំ២០១៩ ទៅម៉ាឡេស៊ីនឹងពិន័យអ្នកជក់បារីនៅតាមទីសាធារណៈរាប់ពាន់ដុល្លារ ឬអាចជាប់គុកថែមទៀតផង

    ម៉ាឡេស៊ី៖ ម៉ាឡេស៊ីនឹងចាប់ផ្តើមធ្វើការហាមឃាត់ការជក់បារីនៅតាមទីសាធារណៈនៅដើមឆ្នាំ ២០១៩ ខាងមុខនេះហើយ បើយោងតាមលោក Lee Boon Chye ដែលជាអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះ។ គោលបំណងនៃហាមឃាត់នេះត្រូវបានគេធ្វើឡើង ដើម្បីលើកកម្ពស់សុខភាពសាធារណៈជន និងដើម្បីធានាឲ្យបានសណ្ដាប់ធ្នាប់សង្គមផងដែរ។

    ដើម្បីអនុវត្តគោលនយោបាយខាងលើនេះ រដ្ឋាភិបាលនឹងដាក់ពង្រាយក្រុមអ្នក ជំនាញការចំនួន ​៥,០០០​ នាក់ នៅពេញទីក្រុង ដើម្បីត្រួតពិនិត្យអ្នកជក់បារីតាមទីសាធារណៈ។ នៅក្នុងរយៈពេល ៦ ខែ​ ដំបូង អ្នកដែលត្រូវបានគេប្រទះឃើញជក់បារីនៅតាមទីសារធាណៈ និងត្រូវបានធ្វើការណែនាំ និងព្រមានកុំធ្វើសកម្មភាពនេះម្តងទៀត។ បន្ទាប់ពីរយៈពេល ៦ ខែ ដំបូងនេះ គេនឹងអនុវត្តច្បាប់យ៉ាងតឹងរឹង គឺផាកពិន័យជាប្រាក់ RM ១០,០០០ (២,៤១២ ដុល្លារ) ឬត្រូវជាប់គុករហូតដល់ ២ ឆ្នាំ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ thecoverage

    Share This Post:
    MPO4D jitutoto mpo4d Mpoplay