Khmernote Media
  • អន្តរជាតិ

    ក្រុង Nagi របស់ប្រទេសជប៉ុនជាក្រុងមួយ ដែលមានរឿងរ៉ាវនៃជីវិតរស់នៅរបស់ប្រជាពលរដ្ឋដ៏គួរឲ្យចាប់អារម្មណ៍រហូតដល់សារព័ត៌មាន CNN  ចុះទៅធ្វើបទយកការណ៍ពីក្រុងមួយនេះមកចុះផ្សាយទៀតផង។ បើយោងតាមអត្ថបទរបស់  CNN  បានឲ្យដឹងថា ក្រុង Nagi ស្ថិតនៅភាគខាងលិចប្រទេសជប៉ុន មានប្រជាជនសរុប ៦​,០០០ នាក់ ជាក្រុងមួយ ដែលមានសេដ្ឋកិច្ចទាំងមូលពឹងផ្អែក លើវិស័យកសិកម្ម និងជាទីក្រុងមួយ ដែលកំពុងប្រឈមនឹងបញ្ហាខ្វះកំណើនប្រជាជន។ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹង CNN  ប្តីប្រពន្ធពីរនាក់គឺលោក Katsunori  និងអ្នកស្រី Kaori Osaka បានឲ្យដឹងថា ពួកគាត់បានមករស់នៅក្នុងក្រុងមួយនេះអស់រយៈពេល ១៤ ឆ្នាំ មកហើយ និងថែមទាំងមានកូន ៤

    January 3, 2019
  • អន្តរជាតិ

    ​ព្រះ​សីហ​នុ​៖​ ជនជាតិ​ចិន​ម្នាក់​ ក្នុង​ចំណោម​បក្ខពួក​៣​នាក់​ ត្រូវ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ឃាត់ខ្លួន​ ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​ចេតនា​ នៅ​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៩​និង​៥០​នាទី​ នៅ​ក្រុម​ទី​៦​ ភូមិ​២​ សង្កាត់​២​ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ​។​ ​យោង​តាម​របាយការណ៍​របស់​មន្ត្រី​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​បាន​ឲ្យ​ដឹង​ថា​ករណី​ខាងលើ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​០៣​នាក់​ ជា​ជនជាតិ​ចិន​បាន​ធ្វើ​សកម្មភាព​សម្រុកចូល​ក្នុង​រថយន្ត​របស់​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ឡើង​រថយន្ត​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។​ ដោយ​ជនសង្ស័យ​ទាំង​ ០៣​នាក់​នោះ​ មានកូន​កាំបិត​ស្នៀត​ ០១​ដើម​ និង​កាំភ្លើងខ្លី​០១​ដើម​ ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​វាយ​ និង​យក​កាំភ្លើង​ភ្ជង់​គម្រាមកំហែង​ជីវិត​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​រថយន្ត​ ក៏​ត្រូវ​កម្មករ​របស់​ជន​រង​គ្រោះ​ឃើញ​ ហើយ​មានការ​ឆោ​រ​ឡោ​ឡើង​ ពេល​ នោះ​ជនសង្ស័យ​ទាំង​ ០៣​នាក់​ បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់​។​ ​ ​បន្ទាប់​ពី​បាន​ទទួល​ដំណឹង​នេះ​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​សង្កាត់​២​

    January 3, 2019
  • កីឡា

    ខ្សែការពាររបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Sergi Roberto បានត្រលប់មកហ្វឹកហាត់ជាមួយនឹងក្រុមវិញហើយ បន្ទាប់ពីខកខានមិនបានចូលរួមប្រកួតអស់រយៈពេលយូរដោយសារតែរងរបួសដាច់សរសៃពួរជើង។ បន្ទាប់ពីសម្រាកព្យាបាលរបួសអស់រយៈពេលយូររបស់ Roberto នៅថ្ងៃទី 6 ខែមករានេះ ខ្សែការពាររូបនេះអាចនឹងត្រូវកោះហៅចូលរួមប្រកួតជាមួយនឹងក្លឹបវិញ ខណៈដែលក្លឹប Barcelona នឹងត្រូវប្រកួតជាមួយនឹងក្លឹប Gatafe។ ការប្រកួតជាមួយនឹងក្លឹប Gatafe នៅក្នុងសប្ដាហ៍នេះលោក Valverde ទំនងជាប្រកួតដោយគ្មានខ្សែការពារ Samuel Umtiti ក្រោយពេលខ្សែការពារសញ្ជាតិបារាំងរូបនេះមិនបានមកហ្វឹកហាត់ពេញលេញជាមួយនឹងក្លឹប។ គួរបញ្ជាក់ដែរថា ខ្សែការពារ Sergi Roberto បានខកខានមិនបានប្រកួតជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona តាំងពីថ្ងៃទី 26 ខែវិចិ្ឆកាមកម្លេះ ដោយសារតែរបួសដាច់សរសៃពួរជើងក្នុងជំនួបជាមួយនឹងក្លឹប Atletico

    January 2, 2019
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតា និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃស្មើរគ្នា គឺក្នុងមួយលីត្រមានតម្លៃ ៣,២០០រៀល ហើយតម្លៃនេះមានការធ្លាក់ចុះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតា និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៣៥០រៀលក្នុងមួយលីត្រ៕ អត្ថបទ៖ សេម

    January 2, 2019
  • កីឡា

    លោក Solskjaer បានទទួលជ័យជម្នះ ៣ប្រកួតជាប់ៗគ្នាក្នុងការដឹកនាំរបស់គាត់នៅក្លឹប Manchester United ជាមួយនឹងការដាក់កីឡាករ Rashford ឲដោយចាប់ផ្តើមលេងជម្រើសដំបូង។ Solskjaer បាននិយាយថាគាត់បាននិយាយជាមួយ Rashford កាលពីក្លឹប Manchester United ប្រកួតជាមួយក្លឹប Young Boys កាលពីខែមុន។ អ្នកចាត់ការក្លឹប Solskjaer បាននិយាយថា: “ខ្ញុំបានទៅមើលការប្រកួតជាមួយក្លឹប Young Boys កាលពីមួយខែមុនហើយខ្ញុំបានជួបគាត់[Rashford] និង[Lingard] នៅក្នុងច្រកចេញខណៈដែលខ្ញុំកំពុងចាកចេញពីការប្រកួត។ គាត់មានឱកាសពីរបីលើកក្នុងការប្រកួតនោះហើយ [ខ្ញុំបាននិយាយ] កុំបារម្ភកូនប្រុសគ្រាន់តែមានអារម្មណ៍ធូរស្រាលបន្តិចនៅមុខទី “។ លោក Solskjaer

    January 2, 2019
  • កីឡា

    ខ្សែបម្រើរបស់ក្លឹបតោខៀវ Chelsea កីឡាករ Cesc Fabregas បានខិតជិតក្នុងការផ្ទេរទៅកាន់ក្លឹប AS Monaco របស់លីគកំពូលបារាំងហើយ បន្ទាប់ពីខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះកំពុងលេងក្នុងពេលវេលាដ៏លំបាកក្រោមការដឹកនាំរបស់លោក Maurizio Sarri។   កុងត្រារបស់ខ្សែបម្រើវ័យ 31 ឆ្នាំរូបនេះគិតមកដល់ពេលនេះនៅសល់តែរយៈពេល 6 ខែទៀតទេជាមួយនឹងក្លឹបតោខៀវ Chelsea ខណៈដែល Fabregas នៅក្នុងរដូវកាលនេះពុំសូវបានបង្ហាញខ្លួនជាមួយនឹងក្លឹបតោខៀវ Chelsea ក្រោមពេលវេលាដឹកនាំដ៏លំបាករបស់លោក Maurizio Sarri។ ទោះបីជាខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះកំពុងស្វែងរកផ្លូវចាកចេញពីទឹកដី Stamford Bridge យ៉ាងណាក៏ដោយ ក៏លោក Sarri នៅតែចង់ឲ្យ Fabregas បន្ដស្នាក់នៅជាមួយនឹងក្លឹប។ លោក

    January 2, 2019
  • អន្តរជាតិ

    ក្រុងព្រះសីហនុ-សមត្ថកិច្ចប្រាប់ជាបឋមមកថា មានគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកខ្សាច់មួយគ្រឿងបានបុករះប៉ះទៅលើរថយន្ត ម៉ូតូនិងរុឺម៉កម៉ូតូជាច្រើនគ្រឿង នៅផ្លូវបេតុងវត្តលើក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ ដែលតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុថា មានបុរសម្នាក់បានស្លាប់នៅនឹងកន្លែងនិងមនុស្សក្មេង ចាស់ ប្រុស ស្រីយ៉ាងតិច១៦នាក់ផ្សេងទៀតរងរបួស មានទាំងជនជាតិខ្មែរនិងជនជាតិចិន ក្នុងនោះក្រុមសង្គ្រោះមានទាំងសមត្ថកិច្ចនិងរថយន្តពេទ្យបានអន្តរាគមន៍ជួយសង្គ្រោះ ដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានចុះរត់គេចបាត់ ៕ (ដំណឹងពិស្តារជូនជ្រាបពេលក្រោយ) ប្រភព៖ លោក Huy Bunleng

    January 2, 2019
  • កីឡា

    ក្លឹប West Ham បានចុះហត្ថលេខាលើអតីតខ្សែបម្រើសញ្ជាតិបារាំងដែលធ្លាប់លេងឲក្លឹប Arsenal និង Manchester City គឺកីឡាករ Samir Nasri បន្ទាប់ពិន័យព្យួរមិនឲចូលលេងចំនួន ១៨ខែបានបញ្ចប់ដោយសារប្រើប្រាស់សារធាតុហាមឃាត់។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ 31 ឆ្នាំរូបនេះមិនមានក្លឹបលេងចាប់តាំងពីថ្ងៃទី 31 ខែមករាបន្ទាប់ពីចាកចេញពីក្លឹបទួរគី Antalyaspor។ Nasri បានបង្ហាញខ្លួន 215 ប្រកួតនៅក្នុងក្របខ័ណ្ឌ Premier League ដែលបានលេងឱ្យក្រុម Arsenal ពីឆ្នាំ 2008 ដល់ឆ្នាំ 2011 មុនពេលផ្ទេរទៅ Manchester City ក្នុងតម្លៃ

    January 2, 2019
  • PR

    តារាកំពុងទទួលបានប្រជាប្រិយភាពនិងជាតារាតំណាងក្រុមហ៊ុនOPPO អ្នកនាង ពេជ្រ សោភា ធ្វើការLive Videoថាខ្លួននឹងចេញវីឌីអូដ៏ពិសេសមួយសម្រាប់ទស្សនិកជនលើផេកផ្លូវការរបស់ក្រុមហ៊ុនOPPO ដែលជាវីឌីអូស្នេហារវាងអ្នកនាងជាអ្នកបំរើការងារនៅហាងកាហ្វេមួយកន្លែងនិងបុរសសង្ហាជាភ្ញៀវមកជាប្រចាំនោះបានចេញជាផ្លូវការហើយគឺនៅយប់ថ្ងៃទី31 មុនពេលឆ្លងឆ្នាំតែម្តង។ ពិតជាភ្ញាក់ផ្អើលមែនទែនពេលដែលបានទស្សនាវីឌីអូនោះហើយ មានហ្វេនគាំទ្រជាច្រើនបានចូលCommentលើវីឌីអូរ និងដូចជាអរគុណដល់ក្រុមហ៊ុនOPPOដែលខំធ្វើអ្វីដែលថ្មីសម្រាប់ទស្សនិកជន មិនថាផលិតផលទូរស័ព្ទរបស់ខ្លួនក៏ដូចជាជួយគាំទ្រទៅលើផ្នែកសិល្បៈផងដែរ។ បើយើងលម្អិតពីសាច់រឿងដែលមានចំណងជើងថាៈ Lock សោរបេះដូង ដែលជាវីឌីអូថ្មីនោះវិញគឺបង្ហាញអំពីនារីម្នាក់ដែលបានលួចស្រលាញ់លើបុរសម្នាក់ តែមិនហ៊ានសារភាពអ្វីទាំងអស់ បានត្រឹមតែចង់ឃើញមុខគេនិងលួចថតគេប៉ុណ្ណោះ អារម្មណ៏នេះវាពិតជាពិបាកខ្លាំងហើយ មានតែអ្នកឆ្លងកាត់អារម្មណ៍នោះទេទើបយល់។ ទោះជាយ៉ាងណាក្នុងសាច់រឿងនោះក៏បានបង្ហាញថាបុរសនោះក៏មានចិត្តលើអ្នកនាងវិញផងដែរ និងបានផ្តល់ជាកាដូយ៉ាងពិសេសទៅនាងទៀតគឺOPPO F9 Jade Green ដែលជាពណ៌ថ្មីមានចំនួនកំណត់របស់ក្រុមហ៊ុនOPPOដែលទើបមានលក់លើទីផ្សារផងដែរ។ បើតាមរយៈវីឌីអូនេះក្រុមហ៊ុនOPPOគឺបានធ្វើវីឌីអូនេះដើម្បីអបអរឆ្នាំថ្មី និងចង់បង្ហាញអំពីពណ៌ថ្មីF9 Jade Green របស់ខ្លូន។ គួររំលឹកផងដែរពណ៌ថ្មីនៃម៉ូដែលថ្មីរបស់F9 ត្រូវបានគេចាត់ទុកថានិមិត្តរូបនៃភាពបរិសុទ្ធ ភាពទន់ភ្លន់

    January 2, 2019
  • អន្តរជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ដោយសារតែជ្រលងសម្ពាធខ្ពស់ បានចាប់ផ្តើមចុះខ្សោយ ហើយនៅសមុទ្រចិនខាងត្បូង មានកើតព្យុះឈ្មោះ PABUK ព្យុះនេះ នឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុង រួចបន្តដំណើរទៅកាន់ភាគខាងត្បូងប្រទេសថៃ ដែលស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាមានការប្រែប្រួលដូចខាងក្រោម៖ អត្ថបទ៖ សេម

    January 2, 2019