អន្តរជាតិ
ស្លាប់ម្នាក់ របួសជាង១០នាក់ មានទាំងខ្មែរ ទាំងចិន ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្រុងព្រះសីហនុ
BY Khmernote Media
January 2, 2019
ក្រុងព្រះសីហនុ-សមត្ថកិច្ចប្រាប់ជាបឋមមកថា មានគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកខ្សាច់មួយគ្រឿងបានបុករះប៉ះទៅលើរថយន្ត ម៉ូតូនិងរុឺម៉កម៉ូតូជាច្រើនគ្រឿង នៅផ្លូវបេតុងវត្តលើក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុវេលាម៉ោងជាង១២ថ្ងៃត្រង់ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ ដែលតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុថា មានបុរសម្នាក់បានស្លាប់នៅនឹងកន្លែងនិងមនុស្សក្មេង ចាស់ ប្រុស ស្រីយ៉ាងតិច១៦នាក់ផ្សេងទៀតរងរបួស មានទាំងជនជាតិខ្មែរនិងជនជាតិចិន ក្នុងនោះក្រុមសង្គ្រោះមានទាំងសមត្ថកិច្ចនិងរថយន្តពេទ្យបានអន្តរាគមន៍ជួយសង្គ្រោះ ដឹកជញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្កបានចុះរត់គេចបាត់ ៕ (ដំណឹងពិស្តារជូនជ្រាបពេលក្រោយ)

ប្រភព៖ លោក Huy Bunleng












