តុលាការប្រជាជនដាក់ទណ្ឌកម្មជនល្មោភកាម២នាក់ ដែលចាប់រំលោភក្មេងស្រី ឲ្យដើរស្រាតពេញភូមិឲ្យប្រជាជនស្គាល់មុខ (មានវីដេអូ)
ឥណ្ឌា៖ ក្រុមអ្នកភូមិបាននាំគ្នាដាក់ទណ្ឌកម្មទៅលើបុរសពីរនាក់ ដែលបានចាបរំលោភក្មេងស្រីអាយុ ១៧ឆ្នាំម្នាក់ ដោយឲ្យពួកគេស្រាតខោអាវចេញ ហើយឲ្យដើរពេញភូមិដើម្បីឲ្យប្រជាជនគ្រប់គ្នាបានស្គាល់មុខពួកគេ និងដឹងអំពីទង្វើថោកទាប ដែលពួកគេបានប្រព្រឹត្តិ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិមួយស្ថិតនៅក្នុងរដ្ឋ Arunachal Pradesh ប្រទេសឥណ្ឌា។ ក្មេងស្រីជាជនរងគ្រោះ និងក្រុមបុរសដែលបានចាប់រំលោភលើរូបនាងមិនបានបង្ហាញអត្តសញ្ញាណនោះទេ។
បើតាមសំដីសាច់ញាតិរបស់ក្មេងស្រីរងគ្រោះបានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុក្មេងស្រីរងគ្រោះនៅផ្ទះតែម្នាក់ឯង ហើយដោយឃើញឱកាសល្អដូចនេះ ទើបពួកគេមានគំនិតចាប់រំលោភនាងតែម្តង។ ក្រោយកើតហេតុក្មេងស្រីរងគ្រោះបានរត់ទៅប្រាប់ចាស់ទុំក្នុងភូមិ ទើបនាំឲ្យមានការចាប់ខ្លួនបុរស ទាំងពីរនាក់ខាងលើមកដាក់ទណ្ឌកម្ម។ ក្រោយទទួលទណ្ឌកម្មពីសំណាក់ក្រុមអ្នកភូមិរួចមក បុរសទាំងពីរនាក់ត្រូវបញ្ចូនទៅ ស្ថានីយ៍ប៉ូលិសដើម្បីឲ្យទទួលទោសតាមផ្លូវច្បាប់បន្ថែមទៀត៕

ដោយ៖ ភក្តី
ប្រភព៖ dailymail

