ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យប់ថ្ងៃឆ្លងឆ្នាំហើយ សំរាមគរាយប៉ាយពេញសួនច្បារ

    BY Khmernote Media January 1, 2019
    យប់ថ្ងៃឆ្លងឆ្នាំហើយ សំរាមគរាយប៉ាយពេញសួនច្បារ

    កាលពីយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ សង្កេតឃើញបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងភ្នំពេញ ជាច្រើនបាននាំគ្នាសម្រុកដើរលេង ដើម្បីរាប់ថយក្រោយអបអរសាទរឆ្លងឆ្នាំសកល ធ្វើឲ្យមានការកកស្ទះចរាចរណ៍ណែនណាន់តាន់តាប់ស្ទើរគ្រប់ទីកន្លែង ចំណែកនៅតាមសួនច្បារនានាវិញ ក៏មានការលក់ដូរម្ហូបអាហារជាច្រើន ហើយបងប្អូនប្រជាពលរដ្ឋក៏នាំគ្នាចូលហូបចុកផងដែរ។ បន្ទាប់ពីរាប់ថយក្រោយឆ្លងឆ្នាំសកលហើយ បងប្អូនប្រជាពលរដ្ឋក៏បានត្រលប់ទៅផ្ទះសម្បែងរៀងៗខ្លួន ប៉ុន្តែអ្វីដែលនៅតែជាបញ្ហាចំបងនោះ គឺការបោះចោលសំរាមរាយប៉ាយពេញតាមសួនច្បារ តាមមាត់ទន្លេ ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពទីក្រុងដ៏ស្រស់ស្អាតរបស់យើងយ៉ាងខ្លាំង។

    យោងតាមការបញ្ជាក់របស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីការអបអរសាទរឆ្លងឆ្នាំសកលរួច អាជ្ញាធរក៏បានចាត់កម្លាំងធ្វើការបោសសំអាតនៅតាមសួនច្បារបទុមវត្តី សួនមុខវាំង សួនមាត់ទន្លេ សួនសម្តេច ហ៊ុន សែន និងសួនវិមាន ឈ្នះ ឈ្នះ ភ្លាមៗផងដែរ៕

    អត្ថបទ៖ សេម
    រូបភាព៖ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

    Share This Post: