ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រយៈពេល១ឆ្នាំ សមត្ថកិច្ចឃាត់យានយន្តជិះបញ្ច្រាសផ្លូវមុខផ្ទះសម្តេច បានរាប់ពាន់គ្រឿង

    BY Khmernote Media January 1, 2019
    រយៈពេល១ឆ្នាំ សមត្ថកិច្ចឃាត់យានយន្តជិះបញ្ច្រាសផ្លូវមុខផ្ទះសម្តេច បានរាប់ពាន់គ្រឿង

    យោងតាមការបញ្ជាក់ពីរដ្ឋបាល ខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីម្សិលមិញនេះ គឺជាថ្ងៃនេះគម្រប់ខួប១ឆ្នាំ នៃការអនុវត្តយុទ្ធនាការឃាត់យានយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ។

    កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹតស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

    ជាលទ្ធផលរយៈពេល១ឆ្នាំបានធ្វើការឃាត់យានយន្តសរុប ចំនួន៣,៦១៨ គ្រឿង ដែលក្នុងនោះរួមមានៈ ទី១- ម៉ូតូចំនួន ៣,១០៤ គ្រឿង ទី២- រ៉ឺម៉កម៉ូតូកង់បីចំនួន ៣៨២គ្រឿង និងទី៣- រថយន្តចំនួន ១៣២ គ្រឿង៕

    រូបភាព៖ រដ្ឋបាល ខណ្ឌដូនពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay